ពិតជាប្លែកមិនធម្មតាមែន! ដ្បិតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ទទួលបានការរិះគ.ន់ច្រើនលើសលប់ ថាមានការរៀបចំអ.ន់បំផុតជាប្រវត្តិសាស្រ្ត ប៉ុន្តែជាក្រុមអត្តពលិករបស់ម្ចាស់ផ្ទះ ឈ្នះបានមេដាយមាសច្រើនជាងគេជាប្រវត្តិសាស្រ្តទៅវិញ ដោយវ៉ាដាច់កំណត់ត្រាមេដាយមាសរបស់ប្រទេសវៀតណាមទៀតផង។.jpg)
យោងតាមគេហទំព័រផ្លូវការរបស់ SEA Games លើកទី 33 នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសថៃបានក្លាយជាក្រុមប្រតិភូដែលទទួលបានជោគជ័យធំបំផុតក្នុងប្រវត្តិសាស្ត្រ SEA Games ដោយវ៉ាដាច់កំណត់ត្រាមេដាយមាសរបស់ប្រទេសវៀតណាម ជាមួយនឹងការទទួលបានមេដាយមាសចំនួន 210 រួមជាមួយនឹងមេដាយប្រាក់ចំនួន 139 និងមេដាយសំរិទ្ធចំនួន 99 ធៀបទៅនឹងប្រទេសវៀតណាម ដែលធ្លាប់ប្រមូលបានមេដាយមាសច្រើនជាងគេបង្អស់ ចំនួន 205 មេដាយ នៅក្នុង SEA Games លើកទី 31 កាលពីឆ្នាំ 2022 ។
បន្ថែមលើនោះ ជាមួយនឹងចំនួនមេដាយដែលឈ្នះសរុបចំនួន 448 ប្រទេសថៃ ក៏បានវ៉ាដាច់កំណត់ត្រាមេដាយសរុបរបស់ប្រទេសវៀតណាមចំនួន 446 នៅក្នុងការប្រកួតលើកទី 31 ផងដែរ។

ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ថៃនៅពេលនេះ សារព័ត៌មានក្នុងស្រុកវៀតណាមបានចុះផ្សាយថា បើទោះបីជាទទួលបានជោគជ័យក្នុងការយកឈ្នះមេដាយក្នុងចំនួនច្រើនក៏ដោយ ប៉ុន្តែសម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នេះ ត្រូវបានសម្គាល់ថា មានភាពចម្រូងចម្រាស និងបញ្ហារាប់មិនអស់ តាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ទៅវិញ។.jpg)
តាមកាចុះផ្សាយរបស់សារព័ត៌មានទាំងថៃ និងអន្តរជាតិជាច្រើន បានបង្ហាញឲ្យឃើញពីការរៀបចំដែលខ្វះចន្លោះរបស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ដែលនាំឲ្យមានភាពរញ៉េរញ៉ៃមិនចប់មិនហើយ។ ក្នុងនោះ ស្ទើតែគ្រប់វិញ្ញាសារប្រកួតជាមួយក្រុមអត្តពលិកថៃ គឺតែងតែមានការតវ៉ាពីសំណាក់ក្រុមប្រទេសមួយទៀតដែលជាគូប្រកួតជានិច្ច។.jpg)
តាមរយៈរូបភាព វីដេអូ និងព័ត៌មានជាច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម គឺជាប្រទេសមួយដែលបានជួបរឿងអយុត្តិធម៌ច្រើនករណីជាងគេពីម្ចាស់ផ្ទះថៃ។ ក្រៅពីវៀតណាម ក៏មានហ្វីលីពីន ម៉ាឡេសុី និងឥណ្ដូណេស៊ី ដែលក៏បានកើតការមិនពេញចិត្តនឹងលទ្ធផលសម្រេចរបស់គណកម្មាការស៊ីហ្គេមរបស់ថៃ រហូតមានករណីខ្លះឈានដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នាយ៉ាងអាណាធិបតេយ្យទៀតផង៕










