រដ្ឋមន្ត្រីការបរទេសអាមេរិក បានជំរុញឱ្យភាគីថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញជាបន្ទាន់ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ដោយបង្ហាញពីគោលបំណងរបស់សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការបន្តប្រយុទ្ធគ្នា និងការបាត់បង់ជីវិតមនុស្ស។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចេញពីគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_RyGau3taDxFpXWNClpX8ob__G9xiO1RbBcjJxK6dhwG4NjOyP3baV-DcfI6daDl_OP14ERNz2I5sIg3xeSUeSY6fIDO7QQ3tU83mZ6pKoleqSK1rd-Wfo4KZI_Xt-HnoJYI2K0DrYW6qUlBQJ-JJNpi6jxFwWje4XoqywdS7TrmmVgoxEnz-CuGpK5d/s1280/photo_2025-12-20_09-24-02.jpg
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបជាមួយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងអំពើហិង្សាជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹង។

បន្ថែមលើនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rubio បានជំរុញឱ្យលោក Sihasak រដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការជាក់ស្តែង និងឱ្យប្រទេសថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញផងដែរ ដើម្បីបន្ធូរបន្ថយស្ថានការណ៍និងស្ដារសន្តិភាពឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgheQlo1AeX4pgsL0d_A98RW-sSTu3g42ljE3ZJ4rrVf5yGh6m066wz7AoqPkkunnu1qZKc2qKoKjaRDmLcRMzQAJadZGwelv1pebo2zuW98XX4spmz_VBH5VzPlKJe0A4awQTGBIfHzpXUMH5JZaeBykEVTqY71PFfEDEFmKbkSgSye2tIS8lgx4HUFPcl/s1280/photo_2025-12-20_09-24-03.jpg

ដោយឡែក បើតាមអ្នកនាំពាក្យបានលើកឡើងថា៖ «យើងមានការព្រួយបារម្ភចំពោះការបន្តប្រយុទ្ធគ្នា និងការបាត់បង់ជីវិតនៅទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ យើងទទូចយ៉ាងខ្លាំងឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការពារជនស៊ីវិល និងឱ្យភាគីទាំងពីរត្រឡប់ទៅរកបទឈប់បាញ់ និងវិធានការបន្ថយភាពតានតឹងផ្សេងទៀតដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា»។

សូមជម្រាបថា កាលពីថ្ងៃទី ១៤ ខែធ្នូ មន្ត្រីយោធាថៃបាននិយាយថា ប្រទេសថៃកំពុងធ្វើការដើម្បីរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់កម្ពុជា រួមទាំងការបិទផ្លូវសមុទ្រដែលអាចកើតមាន។ សកម្មភាពនេះបានកើតឡើងនៅពេលដែលមេដឹកនាំយោធាថៃបាននិយាយថា គោលបំណងរបស់ពួកគេគឺ «បំផ្លាញសមត្ថភាពយោធារបស់កម្ពុជា»។ ចាប់តាំងពីពេលនោះមក យន្តហោះចម្បាំងថៃបានរំលោភដែនអាកាសកម្ពុជា និងទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយបានចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជារហូតដល់ ៩០ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY3nPnWgvN7o41w_EK7EzlnoM5IHaWbVwFgCAPEciTu2jEx0aQqrh3xZB8-zUvlKvXs8lLuXZLMYOAVD_eAOvOkeZqW9FAbT8ffpr2uqgREoPa58I4bxKITD2hsv4dgkWIcVnb6_3_JOO5skzN2dKdVQN82XboeO1UEBfbG8uzIIkj8g-smgBrE1vQ1WX_/s1280/photo_2025-12-20_09-24-02%20(2).jpg

នៅថ្ងៃទី១៥ ខែធ្នូ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ដោយសម្តែងការព្រួយបារម្ភជាបន្ទាន់ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់យោធាថៃដែលថា ប្រទេសថៃអាចកំណត់កំពង់ផែរបស់កម្ពុជាថា «មានហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត៕