ប្រទេសថៃ ៖ តើសង្គមថៃចេះតែយ៉ាងម៉េចនៅក្នុងខ្លួន បន្ទាប់ពីកងទ័ពថៃបើកការវាយប្រ.ហារជាថ្មីមកលើកម្ពុជា ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កបំផ្លា.ញប្រាសាទបុរាណ ស្ពាន និងតំបន់ជនស៊ីវិលកម្ពុជាមិនអស់ចិត្ត ថែមទាំងនាំគ្នាប្តឹងថ្នាក់ដឹកនាំកម្ពុជា និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សហព័ន្ធប្រជាជនថៃការពាររាជានិយម និងក្រុមនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi បានដាក់ពាក្យប្តឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ដោយចោទប្រកាន់ពីបទឧក្រិ.ដ្ឋជនសង្គ្រា.ម ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែធ្នូ សហព័ន្ធប្រជាជនថៃការពាររាជានិយម និងក្រុមនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi បានមកកាន់មជ្ឈមណ្ឌលទទួលពាក្យបណ្តឹងនៃស្ថានីយប៉ូលិសកណ្តាលនៅទីក្រុងបាងកក ដើម្បីដាក់ពាក្យប្តឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ពីបទឧក្រិ.ដ្ឋជនសង្គ្រា.ម ដោយស្នើឱ្យចាត់វិធានការតាមច្បាប់ប្រទេសថៃ ។
ពួកគេបានបញ្ជូនឯកសារទៅឱ្យតុលាការត្រួតពិនិត្យថា តើសម្តេចទាំងពីរ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រព្រឹត្តបទល្មើសនៅប្រទេសថៃដែរឬទេ ប្រសិនបើតុលាការពិនិត្យឃើញថា បានប្រព្រឹត្តបទល្មើស គឺពួកគេស្នើឱ្យចាត់វិធានការតាមផ្លូវច្បាប់ និងឱ្យសមត្ថកិច្ចថៃចាប់ខ្លួនសម្តេចទាំងពីរ រួមទាំងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ពីបទឧក្រិដ្ឋជនសង្គ្រាម ។
ប្រធានសហព័ន្ធប្រជាជនថៃការពាររាជានិយម លោក រ៉ាសេន ត្រាគូនវៀង និយាយថា ការដាក់ពាក្យប្តឹងសម្តេចទាំងពីរ និងលោកជំទាវ គឺជាវិធីមួយអាចធ្វើឱ្យកម្ពុជាអស់វិធីទប់ទល់ជាមួយថៃ ពីព្រោះបច្ចុប្បន្ន កងទ័ពថៃបានស្លាប់ជាង២០នាក់ និងកងទ័ពជាច្រើនទៀតក្លាយជាជនពិការ ខណៈពលរដ្ឋថៃនៅព្រំដែនត្រូវជម្លៀសចេញពីលំនៅឋាន ។ ពួកគេចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន មិនអនុវត្តតាមពាក្យសម្តី មិនថាកិច្ចប្រជុំ GBC ឬកិច្ចប្រជុំផ្សេងៗ ដែលមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើសាក្សីអនុវត្តបទឈប់បាញ់ និងដោះមីន ព្រមទាំងនិយាយបំភ្លៃថា កម្ពុជាបា.ញ់ថៃ និងផ្សាយព័ត៌មានថៃឈ្លានពាន ។ ក្រុមអ្នកមកពាក្យដាក់ពាក្យប្តឹងនិយាយដើរតួជាជនរងគ្រោះថា ថៃទៅវិញទេ ដែលរងការល្មើសអធិបតេយ្យ និងស្នើឱ្យស្ថាប័នទាំងអស់ចាត់វិធានការកម្ពុជាយ៉ាងពេញទំហឹង មិនទាំងស្ថាប័នកងទ័ព និងក្រសួងការបរទេស ។
ប្រធានសហព័ន្ធនិយាយទៀតថា សង្គ្រាមរយៈពេល១០ថ្ងៃមកនេះ គ្មានប្រទេសណាថ្កោលទោសពីសកម្មភាពឈ្លានពានរបស់ថៃទេ ទើបខ្លួនសន្និដ្ឋានសហគមន៍អន្តរជាតិយល់ស្របនឹងកងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។ ដូច្នេះ ថៃត្រូវចាប់យកឱកាសនេះចាត់ការកម្ពុជាឱ្យខ្ទេចខ្ទីគ្រប់វិស័យ បើមិនដូច្នោះ ថៃនឹងបាត់បង់ឱកាស ហើយកុំនិយាយថា ថៃជាប្រទេសធំធ្វើបាបប្រទេសតូច ។
ក្រៅពីនេះ ប្រធានសហព័ន្ធមិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលព្យាយាមជួយសម្របសម្រួលបញ្ចប់សង្គ្រាមកម្ពុជា-ថៃ ថានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជ្រៀតជ្រែកធ្វើឱ្យថៃបាត់ប្រយោជន៍តាំងពីការជួយអន្តរាគមន៍ក្នុងសង្គ្រាមលើកដំបូងធ្វើឱ្យកងទ័ពថៃឈប់បាញ់ រហូតដល់ថៃមិនអាចដណ្តើមយកប្រាសាទតាក្របី ។ ហេតុនេះ ស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឈប់លូកដៃក្នុងជម្លោះកម្ពុជា-ថៃ ។
ចំណែកលោក ថាណាឌេត ស្រ៊ីសុងក្រាម តំណាងនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi បានចោទប្រកាន់យុវជនកម្ពុជាដែលស្នាក់នៅប្រទេសថៃ រករឿងឈ្លោះជាមួយយុវជនថៃជាច្រើនលើក ដែលទាមទារឱ្យតុលាការថៃចាត់វិធានការតាមច្បាប់ ។ ក្រៅពីនេះ ចង់ឱ្យសមត្ថកិច្ចចាប់ខ្លួនយុវជនកម្ពុជាពាក់ព័ន្ធនឹងជម្លោះទាំងអស់ ពីព្រោះក្រុមនិស្សិតមកពីសាលាវិជ្ជាជីវៈ Minburi មិនចង់ចាត់ការដោយខ្លួនឯង ថែមទាំងគំរាមថា ពលរដ្ឋកម្ពុជាណាដែលស្នាក់នៅប្រទេសថៃហើយបង្កជម្លោះនោះ នឹងពិបាករស់នៅប្រទេសថៃ ។
គួរបញ្ជាក់ថា មេដឹកនាំថៃ លោក Anutin Charnvirakul បានបើកដៃឱ្យកងទ័ពបើកការវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងសាហាវព្រៃផ្សៃបំផុត ដែលបំផ្លាញប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន ផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋកម្ពុជាយ៉ាងច្រើន ដោយការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ។ លោក Anutin ទើបជាឧក្រិដ្ឋជនសង្គ្រាមពិតប្រាកដ ដែលពលរដ្ឋកម្ពុជាគួរដាក់ពាក្យប្តឹង មិនមែនខាងថៃដែលបង្កសង្គ្រាមឈ្លានពានម្តងហើយម្តងទៀត នាំគ្នាដាក់ពាក្យប្តឹងជនរងគ្រោះនោះទេ វាដូចគ្នានឹងចោរលួចរបស់គេហើយ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនម្ចាស់ ដើម្បីកុំឱ្យសហគមន៍អន្តរជាតិថ្កោលទោសពីការបង្កសង្គ្រាមរបស់ខ្លួន ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់របស់ថៃឡើយ ។ សម្តេចទាំងពីរប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងស្នើឱ្យថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែលោក Anutin ទៅវិញទេ ដែលមិនព្រមបញ្ចប់សង្គ្រាមសម្លាប់ជនស្លូតត្រង់កម្ពុជាជាបន្តបន្ទាប់ ។ ហេតុអ្វីជនជាតិថៃមិនដាក់ពាក្យប្តឹងមេដឹកនាំរបស់ខ្លួនទៅ ដែលបើកដៃឱ្យកងទ័ពបាញ់ប្រហារកម្ពុជាមិនឈប់ឈរបែបនេះ ៕










