កញ្ញា សាន្ត កុសុមៈ បានទម្លាយមូលហេតុមុននឹងសម្រចចិត្តក្នុងការដាក់ពាក្យប្រលងធ្វើជាគ្រូបង្រៀនគឺបានជួបហេតុការនឹកស្មានមិនដល់មួយ។
កាលពីពេលថ្មីៗនេះកញ្ញា សាន្ត កុសុមៈ បានចេញវីដេអូនៅលើបណ្តាញសង្គមទិកតុកដោយនិយាយថាក្នុងចិត្តរបស់នាងគឺចង់ធ្វើ ហើយមានការគិតយូរខ្លាំងណាស់ពីព្រោះបើសិនជាធ្វើគ្រូបង្រៀនគឺមានការផ្លាស់ប្តូរនិងលះបង់ច្រើន។ កញ្ញា ថាមានថ្ងៃមួយបន្ទាប់ពីចេញពីកន្លែងថតនាងបានទៅញុំាអីនៅហាងមួយកន្លែងហើយមានកៅអីទំនេរជាច្រើនប៉ុន្តែនាងបែរជាទៅអង្គុយកន្លែងដែលរាងស្ងាត់ស្រាប់តែប៉ះចំកន្លែងមិត្តភក្តិដែលជា Influencer ។
ពេលបានជួយគ្នាអ្នកទាំងពីរក៏បានសំណះសំណាលសួរសុខទុក្ខគ្នារហូត កុសុមៈ បានសួរមិត្តភក្តិរបស់ស្រាប់តែទទួលបានចម្លើយថាធ្វើជា «គ្រូបង្រៀន» ហើយចម្លើយនេះបានធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះហាក់ដូចជាជោគវាសនាតម្រូវឱ្យមកជួបជាមួយនឹងមិត្តភក្តិដែលធ្វើជាគ្រូបង្រៀន។ កត្តានេះហើយទើបជំរុញឱ្យ សាន្ត កុសុមៈ ដាក់ពាក្យប្រលងគ្រូបង្រៀនតែម្តងបន្ទាប់ពីមានការគិតពិចារណាមកជាយូរ។.png)
គួរបញ្ជាក់ផងដែរថា កញ្ញា សាន្ត កុសុមៈ ជាតារាសម្តែងមួយរូបដែលបានប្រឡងជាប់ជាស្ថាពរ គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀមការងារ របស់ក្រសួងមុខងារសាធារណៈ។ កញ្ញា តែងតែបើកឡានចម្ងាយរាប់គីឡូពីភ្នំពេញទៅកាន់នៅបឋមសិក្សាមួយ ស្ថិតក្នុងឃុំលំពង់ ខេត្តតាកែវ៕










