ទើបស្រកទឹកមិនទាន់ស្ងួតដីស្រួលបួលផង ឥឡូវនេះនេះពលរដ្ឋស្រុកហាតយ៉ៃ ខេត្តសុងក្លា ចាប់ផ្ដើមភ័យបុ.កពោះសារជាថ្មី ក្រោយទទួលបានសារជូនដំណឹងតាមទូរស័ព្ទដៃពីអាជ្ញាធរថៃ ប្រកាសអាសន្នកម្រិតពណ៌លឿងចំពោះកម្ពស់ទឹកនៅក្នុងព្រែកក្លោងវត្ត ហក់ឡើងខ្ពស់រហូតហៀរចេញពីច្រាំង ដែលព្រមានឲ្យពួកគេត្រូវប្រុងប្រយ័ត្ន ឬជម្លៀសខ្លួនជាបន្ទាន់ប្រសិនបើចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadrx0GO7KQeDDzO4tesWzZN_QipPTZEBKUWyKb4vQrUTqNfvq9lUqXCO-u_9XzPT9IG_0Sy1AzIeLi4WhSE17B0pqADZtDatYYrxjqWu7Md6wMvuIZGMtZVbs5pgO199xMhGP-akyZKZlRpGr8DriU08dnjOnn7jmW4NnUpx7du-DBeprQvcTxyjZRuE9/s1024/photo_2025-12-19_10-17-25.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានព្រមានប្រជាពលរដ្ឋតាមបណ្តោយព្រែកក្លោងវត្តនៅស្រុកហាតយ៉ៃ និងតំបន់ទំនាបថា ទឹកកំពុងចាប់ផ្តើមហៀរច្រាំងទន្លេហើយ ដោយជំរុញពលរដ្ឋឱ្យផ្លាស់ទីសម្ភារៈទៅកាន់ទីទួលខ្ពស់ រក្សាទុកវត្ថុមានតម្លៃ និងឯកសារសំខាន់ៗតាមខ្លួនឲ្យបានល្អ ប្រុងប្រយ័ត្នចំពោះការឆក់ចរន្តអគ្គិសនី និងត្រូវតាមដានកម្រិតទឹកឲ្យបានដិតដល់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggbHk7sAkWSWIDxN9zcsDSlO20qvNTRFrU8AhgdYiwTEXx9GjG1-K-wisUl4gzwu9U9UKIkJUJWVwB9FcE9QSrooYrNZjh4v99acIZBp-zXjJo-M1jRnOdaP3f3okzNi2GDEzXFATQlGlol0-BcOsfFMStIn2cvjNKIRqbe3RgAFthVK-2BqwZf7sCV4Pk/s1280/photo_2025-12-19_10-17-26%20(2).jpg

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមថៃ (DDPM) កំពុងសហការជាមួយអ្នកផ្តល់សេវាបណ្តាញទូរស័ព្ទចល័តគ្រប់ប្រព័ន្ធ ដើម្បីផ្ញើសារជូនដំណឹងតាមរយៈ Cell Broadcast ឲ្យប្រជាពលរដ្ឋបានដឹងពីស្ថានភាពជាប់ជាប្រចាំ និងចៀសវាងការធ្វេសប្រហែសដូចគ្រោះទឹកជំនន់កាលពីពេលថ្មីៗកន្លងទៅនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipS0lgiv-MG_r9Nu2v1X8k_z2006v6l88JS3CvDPTtUdk8E5XZbSXFV2OKXJj5VvRr96UKGJKBKfz8MukQcbOTs6GgGt_i9B2H-LPbcdaIHylep2A_asBsEr0SrYXfptdafXzKt3jLb2jotgxV9nwmqsMKvfLDFMK3wF_t4YHNQnbGhL6a5gn-VFbbkjrn/s1280/photo_2025-12-19_10-17-26.jpg

គួររម្លឹកថា នៅចន្លោះចុងខែវិច្ឆិកាកន្លងទៅ តំបន់ភាគខាងត្បូងរបស់ថៃ ដែលមានជាពិសេសស្រុកហាតយ៉ៃ ខេត្តសុងក្លា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ ដែលបង្ករឡើងដោយព្យុះមូសុង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងឥតឈប់ បង្កជាទឹកជំនន់ទឹកភ្លៀងនិងបំណាក់ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg22DRFXREVjVnlJhFwvrvU95Sg9FqmFLqwdUBf6tJd0sK1Rt8LDVlpWIAZM1ueVYav3aog77hFq20vVdIeJZI-8TOwc2VCrGA0WFsk8yK-Zcx592gATwd8tHkGjIjy6-jYvlwA8bQvARFLy5_IiYqPZvhInGFMbCj4g3v_mdgSzOwQol3Fv4AUIZ8nrR0c/s985/photo_2025-12-18_17-10-52%20(2).jpg

ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លា.ប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងនៅពេលនោះ គឺមានចំនួនជាង២៦៧នាក់ ប៉ុន្តែពលរដ្ឋបានរិះគន់រដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJPPa32vkTcFvBGBXfEekIIZDb7NaKAdQOXkW1j5PQwfQlxqmDlOCDE8WRt3dgLl66LpQ6dlvZJoCy3cj2fHWNhwuvuvGv57KzH7FwqzWGB1u4KBpK1vG5yt0fG8WAXf2mXxbtg9rr-nibRnq_3DmOpuO1nAdO7_gNfSsF_TuhbFpUnIRWMEAKA-SQ1Rcs/s995/photo_2025-12-18_17-10-52%20(3).jpg

លើសពីនេះពួកគេក៏បានស្ដីបន្ទោសរដ្ឋាភិបាលផងដែរថា មានការធ្វេសប្រហែសចំពោះការគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយ តាមរយៈភាពខ្វះចន្លោះក្នុងការជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន ឬត្រៀមខ្លួនទុកជាមុន និងអសមត្ថភាពក្នុងការស្វែងរកវិធីជម្លៀសពលរដ្ឋចេញពេលដែលទឹកជំនន់មកដល់ ទើបធ្វើឲ្យមានមនុស្សស្លា.ប់ និងគ្រោះថ្នាក់ច្រើនបែបនេះ៕