តំបន់ប្រាសាទខ្នារ បានក្លាយជាសមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដោយកងទ័ពឈ្លានពានថៃ បានរុលចូលទាំងកម្រោល រំលោភដែនអធិបតេយ្យភាពកម្ពុជា។
.png)
ប្រាសាទនេះ ស្ថិតក្នុងភូមិអូរទឹកចោល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខនឹង ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ។
ថៃ ធ្លាប់បានអះអាងថាប្រាសាទនេះមិនមែនជារបស់ប្រទេសណាម្នាក់កាន់កាប់នោះទេ ដោយកំពុងស្ថិតនៅតំបន់អង្កេតការណ៍រួមគ្នា។
បើផ្អែកទៅលើប្រវត្តិសាស្រ្ត និងប្រាង្គសិលា ប្រាសាទនេះ បានសាងសង់នៅសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ដែលជាព្រះមហាក្សត្រខ្មែរ នៅលើដែនអធិបតេយ្យភាពកម្ពុជា។
ប្រាសាទខ្នារ ឈរនៅលើកំពូលភ្នំកម្ពស់ប្រមាណជាង៨០០ម៉ែត្រ ដែលពលរដ្ឋកម្ពុជាអាចធ្វើដំណើរឡើងបានតាមរយៈជណ្ដើរឈើមួយដែលមានចំនួន១១៨១កាំ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh News បានលើកឡើងថា៖”គិតមកទល់បច្ចុប្បន្ននេះ ប្រាសាទខ្នារ មិនមានសេសសល់រូបរាងទៀតនោះទេ”៕










