សហភាពអឺរ៉ុប ប្រកាសផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។.jpg)
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី Kaja Kallas បានសរសេថា « “ជម្លោះរវាងប្រទេសកម្ពុជា និង ប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បា.ញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។ នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។.jpg)
ក្នុងនោះលោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុប អាចផ្តល់ជូននូវ «រូបភាពពីផ្កាយរណប» សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ។ គោលការណ៍នេះ ត្រូវបានលោកស្រី បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សា នៅថ្ងៃទី ១៧ ធ្នូ ឆ្នាំ២០២៥នេះផងដែរ។.jpg)
គួរជម្រាបថា ការប្រកាសខាងលើរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ គឺជាដំណឹងល្អមួយក្នុងការផ្ដល់តម្លាភាព និងភាពត្រឹមត្រូវក្នុងការត្រួតពិនិត្យបទឈប់បា.ញ់រវាងកម្ពុជា និងថៃ ជាពិសេសវានឹងសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ភាគីណាមួយជាអ្នកបង្កជម្លោះ និងវា.យប្រហារលើភាគីណាមុន។

ដូចគ្នានេះដែរ បើតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលកន្លងមកក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាស្វាគម៍ជានិច្ចចំពោះបទឈប់បា.ញ់ដើម្បីវិលត្រឡប់ទៅរកសន្តិភាព ព្រមទាំងស្នើឲ្យកងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងអន្តរជាតិនានា អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ដែលវិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ៕










