រាជធានីភ្នំពេញ៖ បន្ទាប់ពីការចចារដែលចំណាយរយៈពេលអស់ជាច្រើនឆ្នាំ ពេលនេះសារមន្ទីរជាតិសិល្បៈអាសុីនៃវិទ្យាស្ថានស្មិតសូនីញាន (Smithsonian Institution) របស់សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់វត្ថុបុរាណចំនួន៣ រូបមកឱ្យកម្ពុជាវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLl4PEyFJo_R9fNOyT-8cIs_MHDTdMBphonlGvpwQfGOuQm_MHVteab9sty4gh39wzaxrjdg20cu4VEeEdKLeogoovWt2hlW56ISAkdkZCQWQ6hvlG_QOAlrT4rRMHbqF7LokJQs3GATwxyuv7brkksTWTAzxsR-Tp6M5OBepyQ-mN_ogY60X3epOQnkvR/s696/photo_2025-12-17_13-23-22%20(2).jpg

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្និតសូនីញាន របស់សហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_SqzTXlP47KuwLEK_rAxFEr2VJ2Z9jLFt25K3AHwzSzhlH9pnVtSvi8g5-QQDeuxVaoDuvRSwmicnk31AWdIRSPiZuF3INrr6LsfXkDnHdAaCL6aXVindZt9h6pAgbcy41OV6Mgyfufk8a439DPeRoxsFlKcd8uwK77HUzLEm_x03N7BsdJU8JfoRDi-U/s1280/photo_2025-12-17_13-23-23.jpg

នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ីមួយនេះ ក្នុងការបញ្ជូនសម្បត្តិវប្បធម៌មកប្រទេសដើមវិញ។ ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNzzzuikf2VEMJyyoqLl6aKAdqXhat0-aQ2MoJuLUHOpzxoPLrFTItnOVegKuaEoUHAJDLqoI45jJ91wC8u6HSa8na2wrZ9Zi9Ry5DVLkSe95azQ2iR7VI161LicQTEmqBv-xOz_ofXoKeUKEW2AY_ZB4f53MvgRaqe3OB4zNZTC3p7mlfOCt3Xqb6LnmU/s1280/photo_2025-12-17_13-23-22.jpg
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបាន ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4ubl-yvSCWvL7qJ_2hZV5YIn4iswAZZDDv00P0rg1IqyAneqGdO45i75chA6inVv1oT19DrOAoqR8Js2i9IOW75hajvhcDjr5RKaCo8mEck6eC_qF3fXw8ycAsJ_dfQAvpdcjtRIYkMxR4MXVgldtYeLOedAVENA_lpDVAnT0K8Un0k2VBDRiKh98u7-L/s1280/photo_2025-12-17_13-23-22%20(3).jpg

លោកជំទាវបណ្ឌិតសភាចារ្យ ថ្លែងបន្តថា “យើងមានសេចក្តីរំភើបរីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានស្និតសូនីញាន ក្នុងភាពជាដៃគូប្រកបដោយភាពស្មោះត្រង់ និងជំនឿទុកចិត្តគ្នា ដែលបាន បង្កលក្ខណៈល្អប្រសើរដល់ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ទាំងនេះ។ យើងក៏សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្និតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍ក្រម សីលធម៌នេះ ដែលជាគោលការណ៍ផ្តល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6nhyLgYjMhuYDwb18_YURXzRP6siTw39jZqEWqrhG2fzsmGk3-okzhfeji9aThnRQSxW53i7pEVPF4Rz18oWrJmE3UWk2q3hHgCxCYHTZLwkd2KwsRfX1yB8uEiUA8bzAVHjx_jC71wYKxC-qyDMfyRn3SZj6oPr0Ab2FezXNahdjJtuhaWaxWhOOq68Y/s1280/photo_2025-12-17_13-23-22%20(4).jpg