ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចែករំលែកពីការវិភាគផ្ទាល់ខ្លួនរបស់លោក ទាក់ទងនឹងយុទ្ធសាស្រ្តចំពោះមុខចំនួន៣ ដែលថៃអាចកំពុងនឹងប្រើប្រាស់សាកល្បងដើម្បីយកឈ្នះលើកម្ពុជា ហើយប្រសិនបើបានសម្រេចនោះនឹងក្លាយជាយុទ្ធសាស្រ្តយូរអង្វែងរបស់ពួកគេតែម្ដង។
.jpg)
យោងតាមការបង្ហោះនៅទំព័រហ្វេសប៊ុក កាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥ ទាក់ទងនឹងការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃនៅតាមព្រំដែន ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ការវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ បើពង្វាតទឹកដី ថៃច្បាស់ជាប្រមូលផ្តុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលថៃវាយគ្រប់កន្លែង គឺចង់អោយខ្សែការពារកម្ពុជាស្តើង តែពួកគេ មិនច្បាស់ថាក្បាលពួកគេអាចទ្រគ្រាប់ផ្លោងរបស់កម្ពុជាបានប៉ុន្មានឡើយ។ .jpg)
លោកក៏បានលើកឡើងពីលទ្ធផលវិភាគសេណារីយ៉ូរបស់ថៃបន្ថែមទៀតថា ពេលនេះជិតបោះឆ្នោតហើយ ដូចនេះមានន័យថាទឹកដល់ច្រមុះហើយ ទោះស្រវាអោបគម្រង់ខ្មោ.ចឆ្កែក៏អោបដែរ ហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន ៣ ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន។.jpg)
តាមការបញ្ជាក់របស់លោក យុទ្ធសាស្ត្រទាំងនោះ គឺ :
១. ថៃកំពុងលើកទំនុកចិត្តប្រជាជនឡើងវិញអោយជឿថា ថៃនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជាដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន ( នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី ៣០ ឆ្នាំមុន ) ។ ដូច្នេះបើប្រជាជនថៃកើនទំនុកចិត្ត បានន័យថាសន្លឹកឆ្នោតគាំទ្រក៏នឹងកើនឡើងដូចគ្នា ។
២. សង្កត់សេដ្ឋកិច្ចកម្ពុជាអោយធ្លាក់ចុះ អាស្រ័យការបង្ខំអោយមានប្រជាជនភៀសសឹករាប់សែននាក់ ( មកដល់ពេលនេះជិតកន្លះលាននាក់ហើយ ) ដែលនឹងក្លាយជាដុំថ្មមួយដែលរាជរដ្ឋាភិបាលត្រូវទទួល ( បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ ៥ ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន ?) ហើយនេះគឺជាសង្គ្រាមមួយដែលថៃមិនចាំបាច់ចំណាយធំ ។ តែអ្វីដែលថៃគិតមិនដល់ គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាននាំគ្នាជួយបងប្អូនអ្នកភៀសខ្លួនដែលជួយបន្ថយបន្ទុករាជរដ្ឋាភិបាលមួយចំណែកធំ ។ អ្វីដែលកាន់តែពិសេស គឺចលនាប្រើផលិតផលខ្មែរជួយខ្មែរ ធ្វើអោយខ្សែផលិតកម្មក្នុងស្រុក និង ការចំណាយក្នុងស្រុក ( Domestic spending ) កើនឡើងទៅវិញ ។
៣. អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់ថៃ គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជានឹងធ្វើអោយពាក្យស្លោក «យើងជឿជាក់រាជរដ្ឋាភិបាល និង វីរកងទ័ពយើង» នឹងរបេះបន្តិចម្តងៗពីប្រជាជនកម្ពុជា រហូតរាជរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិ ។ .jpg)
នៅចុងបញ្ចប់នៃសំណេរនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា៖ ថៃលើកនេះចាក់ធំ តែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរ ! តែយើងក៏ប្រយ័ត្នស្នៀតជន្លស្តាំវ៉ៃឆ្វេង បើយើងប្រហែសគេបែរទៅសង្គ្រប់ទីតាំងមួយចំនួន ហើយនឹងនៅក្រាញក្នុងឧម្មង្គទប់យើងដែលជាអ្នកឡើងវាយវិញម្តង៕










