នេះហើយសន្តានពិតប្រាកដរបស់ថ្នាក់ដឹកនាំថៃ! ក្រោយប្រកាសក្ដែងៗថាប្រទេសរបស់ខ្លួនត្រូវបានកម្ពុជាឈ្លានពាន និងគំរាមកំហែង អានុទីន បែរជាឡើងច្រៀងរាំយ៉ាងរំភើយនៅជំរុំជនភៀសសឹក ដែលមានពលរដ្ឋរាប់មុឺននាក់កំពុងរងទុក្ខវេ.ទនា និងស្របពេលដែលទាហានថៃបានស្លា.ប់ជាបន្តបន្ទាប់ ហើយចោ.លសា.កស.ពលើដីខ្មែរ។
តាមរយៈវីដេអូឡាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក គឺលោកអានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បានចុះទៅសួរសុខទុក្ខពលរដ្ឋថៃនៅតាមព្រំដែនដែលរត់គេចខ្លួនពីសង្រ្គា.មមកកាន់ជំរុំភៀសសឹកក្នុងខេត្តមួយ។ នៅក្នុងវីដេអូចុះសួរសុខទុក្ខប្រជាជនភៀសសឹកនោះ លោកអានុទីន ហាក់បង្ហាញពីអារម្មណ៍សប្បាយរីករាយ ដោយមានទាំងការឡើងច្រៀងនិងរាំកម្សាន្តជាមួយចង់តន្រ្តីផង និងនិយាយលេងសើចយ៉ាងក្អាក្អាយផងជាមួយមនុស្សជុំវិញខ្លួន។

មិនត្រឹមតែច្រៀងរាំ និងសើចសប្បាយនៅចំពោះមុខប្រជាជនដែលកំពុងជួបទុក្ខលំបាកដោយសារសង្រ្គា.មដែលបង្ករឡើងដោយមហិច្ចតាលោ.ភលន់អំណាចរបស់ខ្លួនប៉ុណ្ណោះទេ លោក អានុទីន ថែមទាំងបានធ្វើការផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គមហ្វេសប៊ុកថែមទៀត ដោយគ្មានភាពរអៀសខ្មាសក្នុងខ្លួនសូម្បីបន្តិច។.jpg)
ទង្វើរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ ធ្វើឡើងស្របពេលដែលយោធាថៃ កំពុងបើកការវាយប្រហារយ៉ាងសន្ធាប់ឈ្លានពានមកលើកម្ពុជា ដែលធ្វើឲ្យមានទាហានថៃជាច្រើនបានស្លា.ប់និងកំពុងធ្វើបុណ្យជាបន្តបន្ទាប់ ខណៈដែលស.ពទាហានថៃខ្លះទៀតបានស្លា.ប់យ៉ាងរាយប៉ាយលើទឹកដីខ្មែរ។.jpg)
បន្ថែមលើនេះ តាមរយៈសកម្មភាពរបស់ អានុទីន ពិភពលោកនឹងបានដឹងកាន់តែច្បាស់ថា ប្រទេសណាគឺជាជនរងគ្រោះនៅក្នុងសង្រ្គា.មរវាងកម្ពុជានិងថៃឲ្យប្រាកដ ព្រោះប្រសិនបើដូចការចោ.ទប្រកាន់របស់ថៃកន្លងមកថាកម្ពុជា គឺជាអ្នកឈ្លានពានថៃ ហេតុអ្វីបានជាថ្នាក់ដឹកនាំថៃសប្បាយអរម្ល៉េះ?
មួយវិញទៀត ប្រសិនបើកម្ពុជា ពិតជាបានឈ្លានពានថៃមែន ហេតុអ្វីបានជាពេលនេះទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា គ្មាននរណាម្នាក់ពេញចិត្តទាល់តែសោះក្នុងការប្រយុទ្ធគ្នានេះ? ផ្ទុយទៅវិញ ទាំងរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថាប្រទេសដ៏តូចមួយនេះ ត្រូវការតែសន្តិភាពនិងដែនអធិបតេយ្យភាពរបស់ខ្លួនពេញលេញត្រឹមត្រូវតាមច្បាប់តែមួយគត់ ជាពិសេសមិនចង់ឲ្យមានសង្រ្គា.មដែលនាំឲ្យប៉ះពាល់ដល់ជីវិតរបស់ទាហាន និងជនសុីវិលឡើយ។.jpg)
ខុសពីប្រទេសថៃ ដែលតាមរយៈវីដេអូមួយនេះ វាបានបង្ហាញពីយ៉ាងច្បាស់ពីសន្តានរបស់មេដឹកនាំថៃ ដែលសប្បាយរីករាយ និងសាទរ ពេលឃើញយោធាខ្លួន ឈ្លានពានលើប្រទេសកម្ពុជា៕










