តារាសម្តែង ស៊ីន យូប៊ីន បានប្រឈមមុខនឹងការរិះគន់សាជាថ្មីពីសហគមន៍អនឡាញបន្ទាប់ពីតារាស្រីរូបនេះបង្ហោះឡើងវិញពីវីដេអូរបស់តារាចម្រៀង Lisa ចូលរួមព្រឹត្តិការណ៍ LV កាលពីថ្ងៃទី៣ ធ្នូ ។ មិនត្រឹមតែ យូប៊ីន ប៉ុណ្ណោះដែលរងការរិះគន់សំណេរចាស់របស់ រ៉េត សារីតា ត្រូវបានជីកកាយឡើងវិញបន្ទាប់ពីថៃបើកការឈ្លានពានមកកាន់កម្ពុជាម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPL9VxWg8u-Je9fvfUza6kfsM5O02gVh48FJhgtD2QllLiEo7qoKpI1axd2HQ1Gg90NtnU6g6tN4gNGoqrw7LLBplAaicDJX_EDJOrma7ZcItogrQDQrHnN9eRLDjaUl9My2HITFnHScRiUh06fG69KTLsQvAiQ0FqDIxTsZ4DSgVS9IFiRnbNbZwNVIp/s1080/SnapInsta_to_573353906_18541039579006076_7933871084303917361_n.jpg
នៅថ្ងៃទី១០ ខែធ្នូ នេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការខកចិត្តនិងមានមតិខ្លះទៀតរិះគន់ចំពោះតារាសម្តែង ស៊ីន យូប៊ីន បន្ទាប់ពីឃើញគណនីទិកតុករបស់នាង Repost វីដេអូរបស់ Lisa សមាជិក BLACKPINK ។ បន្ទាប់ពីរងប្រតិកម្មពីសាធារណជនគណនីទិកតុករបស់ យូប៊ីន ក៏បានលុបការ Repost ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIL8gO0oZ819mfTY7fGVn-CQdHy1Q9Ra3YCmwWS-iXpHReFJUapINoTIUY3uQPckKS3mAU3vDUyfNlYxdhgMhlj6urOQnIXXgFe2cg8K0npv6mQiNYaE4oo26wF34Y3MuRpXdjERbI3lik2eJ4VHeFS61NgFAO53kLBJvd640hiSEZ5hKp72zAzEGE-2EP/s1350/SnapInsta_to_591152551_18547571767006076_8621278214001192362_n.jpg

គួរឱ្យដឹងថាផេករបស់តារាសម្តែងជួរមុខរូបនេះពុំមានសកម្មភាពជាយូរមកហើយដោយសារតែមានបញ្ហាប៉ុន្តែគណនីទិកតុកនិង IG របស់ យូប៊ីន នៅដំណើរការខណៈការបង្ហោះរបស់នាងផ្តោតទៅលើបណ្តាញសង្គមពីរនេះវិញ។ ជាមួយនឹងការខកចិត្តអ្នកលេងបណ្តាញសង្គមខ្លះបានចង្អុលបង្ហាញថាតារាសម្តែង ស៊ីន យូប៊ីន គឺចូលរួមបង្ហោះតិចតួចក្នុងពេលថៃឈ្លានពានកម្ពុជាសាជាថ្មីបំពានបទឈប់បាញ់ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPCM1aX4xzAF_03C9fNptvWJbde4MPRN3pa-1Tc3siNL5mVWWP3f6pmaeWJm-SwlPt21dLuwVplwmPPlQ_892KApZRei4czRRacpjmKYkwSe8tQ9wK1Xr0scZ_csVdpJjV5yyTKwLLRBPSPZQCFvTISArwd8I9YtZ2QOSWVCUJnQtEjfInBnlwFSGvB0i/s2048/image_2025-12-10_14-31-50.png
មិនត្រឹមតែតារាសម្តែង ស៊ីន យូប៊ីន ប្រឈមមុខនឹងមតិសាធារណៈប៉ុណ្ណោះទេងាកមកកាន់កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ក៏រងនូវមតិរិះគន់ជាថ្មីទៅលើសំណេរចាស់របស់នាង។ កាលពីមុន រ៉េត សារីតា បានបង្ហោះសំណេរក្នុងន័យវិជ្ជមានកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរក្នុងពេលព្រះមហាក្សត្រីថៃ Sirikit សោយទិវង្គត។ ក្រោយមកនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា រ៉េត សារីតា បានបង្ហោះសំណេរវែងមួយឆ្លើយតបទៅកាន់អ្នកមួយចំនួនយកលេសស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង។ បវរកញ្ញារូបនេះថាអ្នកដែលប្រមាថមកលើនាង នាងមិនខឹងនោះទេប៉ុន្តែអាណិតវិញហើយបើមានខ្លួនស្រូបយកឱ្យអស់ចុះយុគ៩នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyxTvPy-4ojL6QJE6m_VfWpO59u_w6xd3_AXp5mkEYr-TjI_gaW1zEd_yzQ9kzmaX5-e9uO3J1ScCXaHHahpuCJiFwcwx1WdY4pM_7lOBn69qLaYmhxoQT10DynUQIrcadzh-463s11nd_CLh2WsJ53OmALd5uBv_wJ80xf6N9Lb8xvcwLlsqQJff7CNry/s2048/image_2025-12-10_14-31-52.png

ទោះបីជាកន្លងផុតទៅហើយក្តី ប៉ុន្តែប្រយោគរបស់ រ៉េត សារីតា បានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ម្តងទៀតបន្ទាប់ពីសង្គ្រាមខ្មែរនិងថៃបានផ្ទុះឡើងវិញយ៉ាងក្តៅគគុកនាពេលនេះ៕