ប្រទេសថៃ៖ នៅពេលត្រូវបានគេប្រៀបធៀបថាការរៀបចំព្រឹត្តិការណ៍សុីហ្គេមរបស់ថៃអ.ន់ជាងកម្ពុជា ប្រធានគណៈកម្មការកីឡារបស់ថៃមិនត្រឹមតែមិនព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួននោះទេ តែថែមទាំងតបតនឹងការរិះគន់ដោយមិនអៀនមាត់ថា មកពីកម្ពុជាមានចិននៅពីក្រោយខ្នងចាំជួយ មិនដូចថៃនោះទេដែលធ្វើឡើងផ្អែកតាមសមត្ថភាពខ្លួនឯងពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Yyqk8ctHV4KRPc9_3BbvhppOsPfWnTCS1jR2APL9TiHCwxByErricDaYKSF0SwBg8GXNwKQm9mROALZ8n76714CrHoXiETc4ob2Z3jMh9bOe2E2tms5scQF7Wk5oM4XP7JSdZE0sOQjxGv5wQ6GAydcwNTkzj406xjnS5DwF28CIgwKIlfyzKdEX-vI/s1280/photo_2025-12-05_15-41-09.jpg
បន្ទាប់ពីត្រូវពលរដ្ឋថៃរិះគ.ន់ខ្លាំងៗចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ ថាមានការធ្វេសប្រហែសច្រើន ខុសបច្ចេកទេស ខ្វះខាតមុខក្រោយ មិនបានល្អដូចការរៀបចំរបស់កម្ពុជា លោក Thamanat Prompow ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការកីឡាថៃបានលើកឡើងថា ទាំងអស់នេះបណ្ដាលមកពីកត្តាជាច្រើនដូចជា គ្រោះធម្មជាតិ បញ្ហានយោបាយ ដែលថៃបានផ្លាស់ប្ដូរក្បាលម៉ាសុីនជាច្រើនដង ធ្វើឲ្យការរៀបចំមានភាពរអាក់រអួល និងសល់ពេលប្រថុចញ៉ុច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwDmlcyYAYeILNqsF4j5QXgmp7sS560g9RHGJeJp4qheTgrNhGj8Tm97ttyPHlypNX_Kn022a5ZLLqc3SUjg8FWRnwPybcuocikxs1tavfNTiHo614rC4-bahKecz3D10JvaRoc31wOw_Q93vQ_Ltd4Odb2PVprRFlfaWaclV3pWvjSlA6pvVAHdNQ5Vc/s769/photo_2025-12-05_15-42-00.jpg

បន្ថែមលើនោះលោក Thamanat បានឆ្លើយតបចំពោះការប្រៀបធៀបជាមួយកម្ពុជាថា កន្លងទៅនេះ មិនមែនកម្ពុជាជាអ្នកធ្វើដោយខ្លួនឯងនោះទេ ពោលគឺមានប្រទេសចិន ជាអ្នកជួយគាំទ្រឧបត្ថម្ភពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihEOCzybdnm-QeL_VZYpn_igGn_rRuE0QjiG6Q64n1fmfsv_IjtbDFILR4ivimhMtcda_Icx22mkDBvB3Bf4T3kkah3BDJ-ylGI_0sE-5LdcTTkQgTSO-G11irymZyhtL4KMhexRurBsw3TdbMSRJmWof5X7-j6qS4RyMux8O9Ar2UU1s5FegP19BDe7KD/s1280/photo_2025-12-05_15-41-10%20(2).jpg

លោកថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺជាការរៀបចំឡើងដោយផ្អែកលើសមត្ថភាពរបស់ថៃខ្លួនឯងសុទ្ធសាធ ដោយមិនពឹងពាក់ទៅលើប្រទេសណាមួយនោះឡើយ» និងថែមទាំងបានសង្កត់ធ្ងន់ថា៖ «លោកនៅតែជឿជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសថៃ កំពុងធ្វើជាម្ចាស់ផ្ទះលើកនេះ នឹងល្អប្រសើរជាងកាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាក់ជាមិនខាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1o6fUw-awovnnu3MV-SGw_lTJSTxnJkF2-BWKSdjUNltFBU8TsPo3VmjQdTHo7wNOWhjNnX1cJSLJIvT6Ox48eUFrd5p5jPlEEs0fgkMF1FsJMKGqhbTNB81J_ysi-bFteZy5uLnJWw3gYFFhyphenhyphenqtfWH4pdkMYKKXSfXbX7fsFkFlbt2Kc7czQurTPpX0-/s960/photo_2025-12-05_15-41-10%20(3).jpg

គួរជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ជិតនឹងឈានមកដល់ថ្ងៃបើកជាផ្លូវការហើយ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កំពុងរងនូវមតិចម្រូងចម្រាស់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនថៃផង និងបណ្ដារប្រទេសដទៃមួយចំនួន ដោយសារតែអ្នករៀបចំរបស់ថៃលើកនេះ បានបង្កកំហុសជាច្រើនចាប់តាំងពីការលួចចម្លងគំរូផ្ទាំងផ្សព្វផ្សាយ, ការរៀបចំបរិក្ខាមិនគ្រប់គ្រាន់, ការផ្ដល់បដិសណ្ឋារកិច្ចមិនបានល្អ រួមជាមួយកំហុសបច្ចេកទេសផ្សេងទៀតដូចជា ការភ្លេចចាក់ភ្លេងជាតិសម្រាប់កីឡាករគោរពមុនពេលប្រកួត, ការច្រលំឈ្មោះប្រទេសលើទង់ជាតិ និងការលក់សំបុត្រតែគ្មានកៅអីអង្គុយសម្រាប់អ្នកទស្សនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rUm5uPeZtEUqxRpoqZMnhsJ_vRc6A5NA95ytQfAWVxMbZ9sfnBAdUMNh30sGUR7fjtV21rERpUAL9d35EfBJdOfPW-4kHPPdLajdv9H6sXVkxes3Udx0HxUQq78yhBKD2MhIEmR-VuF0anrdyMbQf0eekn33WP5FuUGl2jRFC5m9zJPg2TndWdcoMG0E/s900/photo_2025-12-05_15-41-10.jpg

កំហុសឆ្គងដ៏គួឲ្យអាម៉ាសទាំងអស់នេះ បានជំរុញឲ្យពលរដ្ឋថៃដែលធ្លាប់រិះគ.ន់កម្ពុជាថារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អ មានការរអៀសខ្លួននិងខ្មាសចំពោះពាក្យសម្ដីរបស់ពួកគេយ៉ាងខ្លាំង ដោយពួកគេមិននឹកស្មានសោះថាប្រទេសរបស់ខ្លួនដែលមានប្រាក់ចំណាយច្រើនជាងកម្ពុជា មានបច្ចេកវិទ្យាទំនើបជាងកម្ពុជា បែរជាមករៀបចំកម្មវិធីដ៏ធំមួយដោយគ្មានទំនួលខុសត្រូវបែបនេះទៅវិញ៕