ខេត្តឡាងសឺន៖ ព័ត៌មានដែលល្បីកក្រើកនាពេលថ្មីៗនេះនៅប្រទេសវៀតណាម ពាក់ព័ន្ធនឹងការយកសា.ច់មនុស្សមកធ្វើជាស៊ុប ពេលនេះត្រូវបានអាជ្ញាធរវៀតណាមធ្វើការបញ្ជាក់ថា គឺជាករណីឃា.ត.ក.ម្ម រួចព្យាយាមលាក់បាំងសា.កស.ពដើម្បីបំបាត់ភ័ស្តុតាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។
នៅរសៀលថ្ងៃទី ៣ ខែធ្នូ នគរបាលខេត្ត Lang Son បានប្រកាសថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ទីភ្នាក់ងារនគរបាលស៊ើបអង្កេតបានចោទប្រកាន់ និងឃុំខ្លួនលោក Doan Van Sang អាយុ ៥៧ ឆ្នាំ អតីតអនុប្រធានក្រុមគ្រប់គ្រងទីផ្សារលេខ ៤ ក្រោមនាយកដ្ឋានគ្រប់គ្រងទីផ្សារ ពីបទមនុស្សឃា.តក្រោមមាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ។
.jpg)
តាមការសាកសួររបស់សមត្ថកិច្ចវៀតណាម បុរសជនដៃដល់ Van Sang និងបុរសជាជនរងគ្រោះឈ្មោះ Nguyen Xuan Dat អាយុ ៣៦ ឆ្នាំ ទាំងពីរនាក់គឺជាមនុស្សធ្លាប់ស្គាល់គ្នា ប៉ុន្តែក្រោយមកបានទាស់សម្ដីគ្នាយ៉ាងខ្លាំង រហូតលោក Van Sang មានគំនុំនិងឈានដល់ការប្រព្រឹត្តអំពើឃា.ត.ក.ម្ម ទៅលើលោក Xuan Dat រួចយកសា.ក.ស.ពទៅបោះចោលកាលពីខែមករាកន្លងទៅ។.jpg)
នៅប៉ុន្មានថ្ងៃបន្ទាប់ លោកក៏បន្តទៅធ្វើការតាម និងប្រើប្រាស់បណ្ដាញសង្គមតាមធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ លុះរហូតដល់ខែកក្កដា ស្រាប់តែមានការបែកធ្លាយវីដេអូមួយបង្ហាញពីសកម្មភាពព្រៃផ្សៃរបស់លោក Sang បង្ហោះលើបណ្ដាញសង្គម តែក្រោយមកក៏ត្រូវបានលុបចេញវិញភ្លាមៗ។
យ៉ាងណាក៏ដោយ ក្រោយលោក Van Sang ត្រូវបានចាប់ឃុំខ្លួននិងសួរចម្លើយរួច សមត្ថកិច្ចវៀតណាមមិនបានបញ្ជាក់ឡើយថា ពាក្យចចាមអារ៉ាមដែលចុះផ្សាយថា ជនល្មើសរូបនេះបានយកសាច់មនុស្សដែលជាជនរងគ្រោះទៅរំងាស់ធ្វើជាស៊ុបនោះ គឺជាការពិតឬមួយយ៉ាងណាឡើយ ដោយគ្រាន់តែផ្ដល់របាយការណ៍សារភាពរបស់ជនល្មើសថា ខ្លួនបានព្យាយាមបំផ្លា.ញសា.កស.ពដើម្បីបំបាត់ភ័ស្តុតាង។.jpg)
ជុំវិញករណីនេះផងដែរ ប៉ូលិសបានណែនាំឱ្យគ្រប់គ្នាឈប់បន្តចែកចាយ ខមមិន ឬចែករំលែកវីដេអូ និង រូបភាពអវិជ្ជមានដែលញុះញង់ឱ្យមានអំពើហិង្សាទាក់ទងនឹងករណីនេះ។ រាល់សកម្មភាពនៃការចែករំលែក ការបង្ហោះ ឬការផ្សព្វផ្សាយរូបភាព និង វីដេអូខាងលើដោយខុសច្បាប់ នឹងត្រូវចាត់វិធានការតឹងរឹងទៅតាមច្បាប់៕










