ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានសម្រេចបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារឱ្យពលករមកពី៣ប្រទេស រួមមាន ៖ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ធ្វើការស្របច្បាប់រយៈពេល១ឆ្នាំទៀតដើម្បីបំពេញការខ្វះខាតកម្លាំងពលកម្មនៅប្រទេសថៃ លើកលែងតែពលករខ្មែរ គណៈរដ្ឋមន្ត្រីថៃមិនអនុញ្ញាតឱ្យបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារទេ ។ ពលករខ្មែរដែលផុតសុពលភាពប័ណ្ណអនុញ្ញាការងារនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នឹងគ្មានសិទ្ធិធ្វើការនៅថៃ ដោយថៃនឹងជ្រើសរើសពលករមកពីប្រទេសផ្សេងៗធ្វើការជំនួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqbQb-IR-cHaKlucOBIGni0fex-Yo8__3y-hYEawj9fEC_jg563yoE7LjStaoGOviNuvdFA4kqT5pZYUWFQWXiy41hhn046tEz1L54xT0vchlb3Yr1nzEhfztoSDMuJK-RCeGdB2JT1r95MtRVcYZJYGiRK7v77o60q_mnqRRGrYeSpTtAOd5dlNe9IBM/s1000/photo_2025-12-03_10-22-00.jpg

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat និយាយនៅថ្ងៃទី២ ខែធ្នូ ថា គណៈរដ្ឋមន្ត្រីថៃបានប្រជុំសម្រេចបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារឱ្យពលករមកពី៣ប្រទេស រួមមាន ៖ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ធ្វើការស្របច្បាប់នៅប្រទេសថៃរយៈពេល១ឆ្នាំ ។ ការបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារឱ្យពលករបររទេស គឺដើម្បីបំពេញការខ្វះខាតកម្លាំងពលកម្ម ក៏ដូចជាគាំទ្រម្ចាស់អាជីវកម្មថៃអាចដំណើរការផលិតទំនិញ និងសេវាកម្មដោយគ្មានការរាំងស្ទះ រួមទាំងជំរុញសមត្ថភាពប្រកួតប្រជែងរបស់ថៃលើពិភពលោក ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPgyv3yTEqUjrjAuRoSGf1LvbpjfV8xGnCPhhYGZ2Oqz3izRkZPpk6kQDohAY4r_o-QCwBD10lqYszpHwvv02e4Y51cjjVICqLciRLpf0xKgkC0MdiDPBLZb8ZEm9DboxepDcaUmv6f3vZ_rj-HV0JhyLX3kf0WDjbNJPBGNxIjwx82tB80ptCPTh9eKjD/s2560/image_2025-12-03_10-34-04%20(2).png

    ចំណែកពលករខ្មែរ គណៈរដ្ឋមន្ត្រីថៃមិនបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារទេ ដោយសារស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃមានភាពមិនប្រក្រតីឡើងវិញ ។ ពលករ៣ប្រទេស រួមមាន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (លើកលែងតែពលករខ្មែរ) ដែលផុតសុពលភាពប័ណ្ណអនុញ្ញាការងារនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គឺអាចស្នើសុំធ្វើការស្របច្បាប់នៅថៃរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4bNuuB5j7NQw_vYTjuKhgcE30PO6HCUoucrtShDAQc1ARi3n6JtoFPjCWgnn7DUvZITi9OuK6s9zkMSZY2qH0RYs6tAiR6bInfekhvMbY_q2oBR3C-x1h0-Ez4UhCPfoW54r81X4Af3-Vh-W-dQQoVy3UBLgepjYRWM17Y5RcFD7ZpY_hyB_x9fWn8gaJ/s769/image_2025-12-03_10-34-04.png
    រោងចក្រ នាយកដ្ឋានការងារ និងភ្នាក់ងារពាក់ព័ន្ធ មានតួនាទីផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃពីការបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារដើម្បីឱ្យពលករ៣ប្រទេសនេះ និងម្ចាស់អាជីវកម្មនៅទូទាំងប្រទេសថៃបានជ្រាបព័ត៌មាន ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQysvpW7E48Mg9f6Qp53iHABOaT8dELUWgUq-UNq5GKL4GF7q25kEO9nM02A01o6xP2wqUMD5HRnCSB3iJxyQA14Q7J2Bq3HkhlKs_51SMNm6ERUrkdHOBw1VKMYy1hc0FCa5ba8doIOd0kVyCL0VWeKHSU2_3sgLH-ihxo6Ma_lgjxMogdfyvlzleasg7/s1920/image_2025-12-03_10-34-08.png

    នៅថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong និយាយថា គណៈរដ្ឋមន្ត្រីបានសម្រេចបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារឱ្យពលករតែ៣ប្រទេសប៉ុណ្ណោះ រួមមាន ៖ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម អាចរៀបចំឯកសារស្នើសុំធ្វើការស្របច្បាប់នៅថៃរយៈពេល១ឆ្នាំទៀត ។ ការអនុញ្ញាតឱ្យពលករ៣ប្រទេសធ្វើការស្របច្បាប់ គឺជាវិធានការរបស់រដ្ឋាភិបាលថៃដើម្បីជួយម្ចាស់អាជីវកម្មអាចផលិតទំនិញ និងសេវាកម្មដោយគ្មានការរាំងស្ទះក្រោយពីខ្វះខាតកម្លាំងពលកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Fbae4hgmKNXIYPjrvwhtmdQVIJgtOilpCz6IjCON06A4ALQVZppeZ4m5OA5i7k4HDLggWV1pJ2GzjZXppevJqXHsIHUsXwm0Yd2c3n7CafrXhJzp0M33scdBc2PTgQNKnTgWCc6fLoXhjN6grh1AvS1HBE14_XrIS5s6aQjTFGyw6suQdgr-WlpA6d_S/s789/photo_2025-12-03_10-22-02.jpg

    លោក Somchai Morakotsriwan អគ្គនាយកនៃនាយកដ្ឋានការងារថៃថា ពលករបរទេសត្រូវតែស្នើសុំបន្តសុពលភាពមុនពេលប័ណ្ណអនុញ្ញាតការងារផុតសុពលភាព និងទទួលការត្រួតពិនិត្យទិដ្ឋាការក្នុងរយៈពេលកំណត់ ។ នាយកដ្ឋានការងារបានប្រកាសឱ្យម្ចាស់អាជីវកម្មនានាត្រៀមឯកសាររបស់ពលករបរទេសដើម្បីស្នើសុំបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារតាមពេលកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT4fyXwpqjIHsrzsUOs9R01FJZsth8WNWiHEyy967G1-HnsBXF_uToCuUdVy1KZDAePKzaQs7pLmXkwFBuHkRU2kkfeh02P_1AVup3KU-tr6LJteJCuoQp4D2KYC-nfj4hpAer3lvsxbljpWBkGTuRsvrol0SlKu60PkL7f2dDnHNwEquuFnCJfZcWuqmg/s898/photo_2025-12-03_10-22-05.jpg

    គួរបញ្ជាក់ថា តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ គឺការបន្តសុពលភាពប័ណ្ណអនុញ្ញាតការងារសម្រាប់ពលករខ្មែរត្រូវពន្យារពេលសិន ដោយសារស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្នមានសភាពផុយស្រួយឡើងវិញ ហេតុនេះ ពលករខ្មែរអាចរង់ចាំតាមដានការជូនដំណឹងរបស់នាយកដ្ឋានការងារថៃ ៕