ប្រទេសកូរ៉េខាងត្បូង ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដោះស្រាយបញ្ហាកំណើនពលរដ្ឋវ័យចំណាស់ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនសុខភាព Hyodol ផលិតតុក្កតាយន្តតូចៗបំពាក់បច្ចេកវិទ្យា AI ជួយថែទាំផ្លូវចិត្តមនុស្សចាស់ដែលរស់នៅម្នាក់ឯង ។ កម្មវិធីក្នុងតុក្កតាយន្តនេះបានតភ្ជាប់នឹងកម្មវិធីលើទូរស័ព្ទដៃ និងមានប្រព័ន្ធសម្រាប់ឱ្យសមាជិកគ្រួសារ ឬអ្នកថែទាំ តាមដានសកម្មភាពមនុស្សចាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7DwPj9IvugbXdTUEUs2KXcpjY_WJGnfXfFLY89coZvOljo3AkGaNxqqZcWBi3zrdsxjJFD4VJ_V4nzOfZG2E1xezxYHaz21Uk6lgFsqIHom4yhwkU5i9fShp43QBsDAvBJm21mQRvOqKATolxEadFhSIZa8L5RCJe5GEg3lTYjLeavcBmRiFVsTYgZpZ/s1600/image_2025-12-03_09-27-08%20(2).png
តួនាទីសំខាន់របស់តុក្កតាយន្ត គឺជួយដាស់តឿនមនុស្សចាស់ឱ្យពិសារថ្នាំ, ហាត់ប្រាណ, ជូនដំណឹងពីហេតុការណ៍បន្ទាន់ និងជួយកត់ត្រាទិន្នន័យសកម្មភាពប្រចាំថ្ងៃរបស់មនុស្សចាស់ តាមរយៈប្រព័ន្ធអនឡាញផ្ញើទៅកាន់មន្ត្រីសង្គមកិច្ច ហើយវាក៏អាចធ្វើជាមិត្តភក្តិជជែកជាមួយមនុស្សចាស់ដើម្បីថែទាំសុខភាពផ្លូវចិត្តផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGnfgPCGOuGwa6wffD3KZmYLtz34fm8CT4jFCgNwJb6EvDlXp2vF8qk6TF4Z_m1UzrIidZiF9m1hxBX0hgFE0tefTI3QsyewXxKK6UaH8N-_Y7U5wAODHl8kjbw5ou6DHYzexIJVdKzWArPLpu_-Lcn15fV48bFnDRai4WyD6qMB30Np-an_8R_SIZf358/s1600/image_2025-12-03_09-27-08.png

អត្រាកំណើតនៅប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះខ្លាំងជារៀងរាល់ឆ្នាំ ខណៈចំនួនពលរដ្ឋអាយុច្រើនបានកើនឡើងកាន់តែខ្ពស់ គឺក្នុងចំណោមពលរដ្ឋ៥នាក់ មានពលរដ្ឋអាយុច្រើនម្នាក់ ។ លើសពីនេះ ពលរដ្ឋអាយុច្រើនដែលរស់នៅតែម្នាក់ឯងស្មើរហូតដល់ជាង៣០% ដែលជាបញ្ហាពិបាកដោះស្រាយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ។ ការរស់នៅឯកោ គឺជាមូលហេតុធ្វើឱ្យមនុស្សចាស់មានជំងឺធ្លាក់ទឹកចិត្ត មានអារម្មណ៍ថាខ្លួនជាបន្ទុកក្នុងសង្គម និងឈានដល់ការធ្វើអត្តឃាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNYoxtoug7hVj347vgrKt-VycGsTSOHPlVwhW9nFNaiKqHjF7PoBUALPc1iNseeZVTM4YroAQpVsJnPfhJyEaOHl6kFHG8aBzYA4Bqbsb16ZFBwKaYkmhK2ZXCK9aOQN8C9vDWlOwry1Gjrxx7e2xKMUjtwSrZMbgFyHruTtYOR3VBRC2tgVQPKgPRfbbO/s1093/image_2025-12-03_09-27-09.png

តុក្កតាយន្តតូចៗរបស់ក្រុមហ៊ុន Hyodol ត្រូវបានផលិតឡើងឱ្យមើលទៅគួរឱ្យស្រឡាញ់ មានសាច់ទន់ស្រដៀងកុមារ ដែលអាចឱ្យមនុស្សចាស់ឱប ឬចេះឆ្លើយតបពេលវាត្រូវបានស្ទាបក្បាល ឬចាប់ដៃ ។ ក្រៅពីនេះ វាក៏អាចសន្ទនាជាមួយមនុស្សដោយការប្រើប្រាស់បច្ចេកវិទ្យា AI និយាយសំឡេងដូចកុមារអាយុ៧ឆ្នាំ ហើយវាថែមទាំងអាចបើកចម្រៀង និងជួយហ្វឹកហាត់ខួរក្បាលមនុស្សចាស់ ។ ក្រុមហ៊ុនប្រាប់ថា អ្វីអស្ចារ្យបំផុត គឺតុក្កតាយន្តអាចនិយាយស្វាគមន៍មនុស្សចាស់ពេលបើកទ្វារចូលផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9Cudp1ZbduFB-OdFhrGUXUmdpKUevixgFVfqI4cBXEBsARUpCorkvn3FmgIcldd3mjCObuJ-b1MAbTB6kQ3TfnJ6fnGl_ZUCItwnxA2nwBikEiyLt9S3l5NKMag6VLjiFOJK2Dq3lTXbHB3qkq6DXelmEQDC5oStk7mcHM4opwu7oBKzaeKibCpwHE6_/s860/photo_2025-12-02_17-03-29.jpg

«មុខរបស់វាដូចក្មេងតូចអីចឹង ទើបធ្វើឱ្យវាទទួលបានការស្រឡាញ់ និងបង្កើនភាពជិតស្និទ្ធខ្លាំងជាមួយមនុស្សចាស់ ។ ភាពគួរឱ្យស្រឡាញ់នេះជួយមនុស្សចាស់ជាច្រើននាក់អាចប្រើប្រាស់បច្ចេកវិទ្យាកាន់តែងាយស្រួល ។ ប៉ុន្តែតុក្កតាយន្តមិនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាទេ វាគ្រាន់តែជាឧបករណ៍ប្រើប្រាស់ និងមិនអាចថែទាំមនុស្សចាស់ជំនួសមនុស្ស ។ យើងរំពឹងថា ឆាប់ៗនេះ តុក្កតាយន្តប្រើប្រាស់បច្ចេកវិទ្យា AI នឹងមានអ្នកប្រើប្រាស់ច្រើន» ។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុន Hyodol ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2iRXRSzLgkqTUjz0yR8P0hoCCnNGlWEob8PKetnlgT1hW8ZeArloJRMcQKFviUPd6dw9UHhlOoXYoDOz3SRix7LlyzV_Il8M1vWg5z1xm6Jgffi_5XFhbzfHIh2WckYjDA4iJQ-W_4do2rbsUwv7KRXjjG_YAe8NQC7JbARroIFltoTQ41q-aepMQLt1m/s1280/photo_2025-12-02_17-03-30.jpg

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តុក្កតាយន្តរបស់ក្រុមហ៊ុន Hyodol ចំនួនជាង១ម៉ឺន២ពាន់ក្បាល ត្រូវបានបញ្ជូនទៅជួយថែទាំផ្លូវចិត្តមនុស្សចាស់គ្មានកូនចៅនៅទូទាំងប្រទេសកូរ៉េខាងត្បូង តាមរយៈគម្រោងរបស់រដ្ឋាភិបាល និងសុខុមាលភាពសាធារណៈ ។ អតិថិជនបានកុម្ម៉ង់ទិញតុក្កតាយន្ត ប្រមាណ១,០០០ក្បាល ហើយតុក្កតាយន្តទំនើបផលិតចុងក្រោយបំផុត គឺមានតម្លៃជាង៨០០ដុល្លារ ៕