អស់រយៈពេល៨ឆ្នាំមកហើយដែលតារាចម្រៀងសុគន្ធ និសា បានភ្ជាប់និស្ស័យជាមួយនឹងលោក ចៅ សម្បត្តិ ហៅ សាំបា ដែលជាអាណិកជនខ្មែរ អាម៉េរិក។ ទោះបីជាមិនសូវបង្ហាញភាពផ្អែមល្ហែមបង្ហោះនៅលើបណ្តាញសង្គមញឹកញាប់ដូចគូស្នេហ៍មួយចំនួន ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍តារាចម្រៀងរូបនេះនៅតែរឹងមាំខណៈមកទល់ពេលនេះមានរយៈពេល៨ឆ្នាំហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSRbXjKl-74b14oJy2D8vb2nm1jKo-OHCU7qAcIXARYr-wEUEkHkoddrqwrSV_vRgrLl2QBPOr-VUFx5hU1A0cCknjoRUhMgFRTlRO_mFpecoDMx0JFbSZ4jsuWmT_Ssr55NVtCZctraU9B7BqY3eMzzlq2XnX2WSlnKkhXmKA5x-0aXwVw9J8yimGKn3/s1639/image_2025-12-02_09-06-14.png
ខួបអាពាហ៍ពិពាហ៍ឈានដល់លេខ៨នេះតារាចម្រៀង សុគន្ធ និសា បានចែករំលែកវីដេអូបទចម្រៀង «ជីវិតតែមួយ» ដែលជាចំណងដៃកាលពីខួបអាពាហ៍ពិពាហ៍៧ឆ្នាំ។ មិនត្រឹមតែបង្ហាញពីភក្តីស្នេហ៍ចំពោះស្វាមីដែលរួមរស់ជាមួយគ្នាជិត១ទសវត្សន៍នេះ អ្នកនាង សុគន្ធ និសា បានបង្ហាញឱ្យដឹងថាបទចម្រៀងនេះគឺពោរពេញដោយក្តីស្រលាញ់មិនថាជានិស្ស័យឬកម្មពារក៏មិនស្តាយក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToQmxi8OlzpVkf54fLcWvKFwOihyphenhyphenWndQpbMvfyObdluS6cZGw6gZrOkn9IGxWn6KG4z2q4Rc7vpt2g59tq335Fuz3Crv2Th_QxhR0i9E8n1X_4UJ5fx3HbQDMBCMAu6A0ouc2jcBcDjphmOUeEZaQl84CvcaDMwNpHy3-ddbtJBw53Jcqfz1FXbhvPaUy/s1800/dec26780-dcb0-11ec-bc3a-a77c1923ed9e_original.jpg

អ្នកនាង សុគន្ធ និសា បានចែករំលែកកាលពីថ្ងៃទី១ ខែធ្នូ ថា «បទចម្រៀងសរសេរចេញពីបេះដូង ពាក្យមួយម៉ាត់ៗពោរពេញដោយក្តីស្រឡាញ់ នៅពេលដែលស្តាប់ម្តងៗក៏ទទួលបានអារម្មណ៍មួយដែលពោរពេញដោយក្តីស្រឡាញ់ដ៏ស្ងប់ស្ងាត់ពេញបេះដូង (មិនថានិស្ស័យឬកម្មពារក៏មិនស្តាយក្រោយ)»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX4VVxSx0YbVt1p0WoI4rMn5kuVnaOSkyU-Q4GgJjpzuubMj-BZHjCsEvlXx2RrAabsF4Vg9zB3fXOiSAev8v4JbBWkXaGq5qaDJOJ9N6eM9sIPTfUVU18ZHa_2lgtsTIpoG20COQ97pOqKiW4UepHKxCAvi8_qd-qYKBwi9ZjOs6LE9bKDmas8Q54f6V9/s2048/image_2025-12-02_09-06-13%20(2).png
នៅក្នុងអត្ថន័យបទនេះគឺបានបង្ហាញថាអ្នកទាំងពីរពីមនុស្សម្នាក់ដែលមិនធ្លាប់ស្គាល់គ្នាបានប្រែក្លាយជាមនុស្សពីរនាក់រស់នៅខ្វះគ្នាមិនបាន ហើយអ្នកទាំងពីរបានសន្យាថានឹងកាន់ដៃគ្នាពុះពារឧបសគ្គជាមួយគ្នាជាជីវិតតែមួយ មិនស្តាយក្រោយដែលជ្រើសនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXsvW-RLs1Ik9_96HuBLB3io3HHZi0zF6QavDhfTkk3YdXLoi3RB140E87Nt73KRIoihmbjIcb6Hge635XJ1pB4ReWDGXGRvuAw1_XdbC-ENfOR9nM2B7ZauIrzBkhQVuIG_Qo6Fj0NjyfHAeKJzcuylLq2_9ZgvCL8BgtYpZGFUOENQswhbLdVfZNa9ue/s2048/24837485_1940929979558891_6404953531629112311_o.jpg
    គួរឱ្យដឹងថាតារាចម្រៀង សុគន្ធ និសា និងស្វាមី ពុំទាន់មានដំណក់ឈាមរួមគ្នាឡើយប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរពោរពេញដោយក្តីសុខតាមបែបស្ងប់ស្ងាត់រក្សាជីវិតឯកជនពុំសូវបង្ហាញនៅលើបណ្តាញសង្គមឡើយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr6WTmwQWEyAX7CA7qE7dy-5-l36K7vKEZsZ4_XSTM5OGInKCZpmiaoM4MRY1Y1iLWnA7SJFal4RvArXgaxmQPWS6sNLds1Ng9I2ONuwVBrQ9FIqgK9LdTtbjuQKjXIkduCuHsACkUOhqAjCBdZcU4Y8VmYlGlietDprcSXUDa4WqJm_nuQ8fB9Uwvcjhr/s1800/image_2025-12-02_09-06-17.png
    បច្ចុប្បន្ននេះតារាចម្រៀង សុគន្ធ និសា នៅតែបន្តអាជីពសិល្បៈរបស់ខ្លួនប្រកបដោយភាពរលូននិងក្លាយជាតារាចម្រៀងឯករាជ្យមិនស្ថិតក្រោមផលិតកម្មទៀតឡើយ។ ក្រោយពេលវិវត្តន៍ខ្លួនមកជាតារាចម្រៀងឯករាជ្យ សុគន្ធ និសា បានសហការជាមួយនឹងតារាចម្រៀងស្រករក្រោយខ្លួនដូចជា នីកូ ពេជ្រ សូលីកា ជាដើម។ ក្រៅពីអាជីពសិល្បៈតារាចម្រៀង សុគន្ធ និសា ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ៕