ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨៦៧ ១៩៥នាក់ ដោយផ្ដល់ចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ដល់គ្រឹះស្ថានអង្គរ។ នេះបើតាមរបាយការណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG3Yiwj3_0id5B0oQp5Ckr3kI4qCYMqGvmGtp2lN9faQvemn0k91U2VtXioDr21HsWy3Ur697O7pwTjLD-Rnd2Xc6_4Dl9OY9OMy1sNJSEJDxIdoXNBbIJLso1p73CzxZH26Cnlw9STuThoy7Ez5uMiqtMDEkuisQm55nu4_GbLbVGDlCVfKk0CExPE7IN/s1200/photo_2025-12-02_09-00-20.jpg

បើតាមគ្រឹះស្ថានអង្គរ ចំណូលនេះធ្លាក់ចុះ ៣,៤១ភាគរយ ខណៈភ្ញៀវទេសចរធ្លាក់ចុះ ៣,៤៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ដោយឡែក ក្នុងខែវិច្ឆិកា មានភ្ញៀវទេសចរចំនួន ១០១ ៦៧៧នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI7hAke7_f1dcgaLb7CZxBUCmdtqCqAEKR4chpsaxHKfJKU-A9g-qi5Op7Eu4L-jg3vYBQiRxetn1W6DfGsm4QzlQ9JJaOWJONZqqFLzWqPRORiuUiiclvI4a8LZsM6iKUL8OpPAtDozFo6doyL7HoLPjtQ0De_D2-2BrTlFUfpo589KOhm3ch9KRTKfGP/s1280/photo_2025-12-02_09-00-21%20(2).jpg

របាយការណ៍នេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ១៨,០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ យ៉ាងណាក៏ដោយ ចំនួនភ្ញៀវជាង១០ម៉ឺននាក់នេះ ក៏បានផ្ដល់ចំណូលដល់គ្រឹះស្ថានអង្គរបានជាង ៤,៩លានដុល្លារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxgNGPMIQVJCD7WoqQ2H-v2REZ946hl8yVh4Y-l90tOjJh-Jn5aD3JMt1ICb1Pfaeuodb7iewf3bEjuxWEhzgLTyKWvoMsoV3f_-ekWNvKpr6xlqFJAsHvDpxdGMEkEa-UVe5KYKsCX7gCX2WiTrwne2mCfjzO3hhpn7aBum1BGlua1yOESO13rOs7D152/s990/photo_2025-12-02_09-00-21.jpg
តាមការបញ្ជាក់ ក្រៅពីចំណូលនៃការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKxLGFvav5KlNbpkoTpFeUAqkKYWML8ezxU5-47UGcHiZWRBOJUVyoHWeztIJshxFe2bPl3AgcjSaco-4YF3jrQXF796tgeleraTsVYA6fluQod5WncugINVd5qmqpSUE8FH9VrxS4UJeZrXJRSIDl7hBMKECjNm2sk9N8ABZ706f9H6NtBzxriZsfbxT/s1280/photo_2025-12-02_09-00-20%20(2).jpg