ពលរដ្ឋនៅតាមបណ្តោយព្រំដែនមេសូត ខេត្តតាក ប្រទេសថៃ មានការភ័យខ្លាចយ៉ាងខ្លាំងកាលពីព្រឹក ម្សិលមិញ ខណៈគ្រាប់កាំភ្លើងធំធុនធ្ងន់ដែលបានមកពីការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន៥គ្រាប់ បន្ថែមទៀតបានហោះឆ្លងកាត់ព្រំដែនហើយធ្លាក់ចូលទឹកដីថៃ។ ហេតុការណ៍នេះ បានបណ្តាលឱ្យពលករចំណាកស្រុកមីយ៉ាន់ម៉ាចំនួន៤នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbK03c5wxIa6QB1z24h9jkvBIUmS2esOCHFq-FuTh2SjV4HmzjVKy_d_hOmUsh4802L5_dkXNjCaHC022NtFbkIsceDcTQY_NR6PaQPkDKgJhJGjFKpQkSQm0cZNMbmWkcc_g2kJX1V_J8ZG0o8HolIZwRTpZlzBgTPIlrEYl_hSLfIK1nqN_fh8JJgTGV/s1280/photo_2025-12-01_09-39-41.jpg
យោងតាមរបាយការណ៍ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា សកម្មភាពប៉ះទង្គិចគ្នារវាងកងកម្លាំងប្រឆាំងរបបយោធា និងយោធាមីយ៉ាន់ម៉ានៅតែបន្តហោះឆ្លងកាត់ព្រំដែនជ្រុលចូលទឹកដីថៃជាបន្តបន្ទាប់។

ក្នុងនោះ គ្រាប់កាំភ្លើងធំធុនធ្ងន់ចំនួន ៥គ្រាប់បន្ថែមទៀតហើយ បានធ្លាក់ចំមូលដ្ឋានជនសុីវិលនៅព្រំដែនមេសូត ក្នុងខេត្តតាក ដែលបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួន និងធ្វើឱ្យជនស៊ីវិល៤នាក់រងរបួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA6fRFINWrFPmcCmfItdSzWphRtBYpQZLofiJI05xO6DqduNyP6nJOOVC6dI2rgiZjcXYX9_-nCltVECkwv_krXwOiUc_A0eb4_AXDRTlmFFvyUAcEESPvE24rLH4mDxIG0pgFDeb0axsY2f8UDZKHsIRpY2oZCW9BJI6ONadn84cBmAcYDYkhPrXC8EUb/s1280/photo_2025-12-01_09-39-41%20(2).jpg

មេបញ្ជាការកងទ័ពភូមិភាគទី៣ របស់ថៃ លោកឧត្តមសេនីយ៍ឯក Worathep Boonya បានបញ្ជាក់ថា កងកម្លាំងថៃត្រូវបានបញ្ជាឱ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងទំហំ ១២០ មីលីម៉ែត្រចំនួន ៤គ្រាប់ ដើម្បីជាការឆ្លើយតបវិញ បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំងនឹងរបបយោធា បាននាំនូវផលប៉ះពាល់របស់ន្រទេសថៃដូចខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAP1kWSXjiAhk_DSjT5jSsCM5lJRRWhRp6flkAuCFnF3Z_ykI8ODauxqDAPKPd2OU13_64reZca6RC6tK7n5dbx1qE1JjIIcceImJT9iungByfeV2uNO9iso1WBvSa9x3U5YII5h9Vtj0LYo-H48ek0OCFKlPuNZ8KnSqfIif9rDTmTov9A3F4yHTZzZfL/s1280/photo_2025-12-01_09-39-42.jpg

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលការប្រយុទ្ធគ្នា រវាងកម្លាំងប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាយគ្រាប់ធ្លាក់ចូលដីថៃ។ ជាការឆ្លើយតប អាជ្ញាធរថៃក៏បានរឹតបន្តឹងសន្តិសុខ តាមបណ្តោយព្រំដែនMae Sotទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwMTeDZPtLeYEA5lJ-0kV9CH2n8avWDC_U0_ZWpqdNH6Useuo5QPm5EJDNpblwM2bOJziEJfzY9spNYLOwXrlv_7RY6U1jKJWs3C14r7Dt5A_zkQTf_AprYKCCTZ_BkuaH5csKf3_5AcsJy92vSgkCsH_X8MHyTy0s0aadKrdgqLdmAKqmSSoAORpFYIZ/s1280/photo_2025-12-01_09-39-41%20(3).jpg

កាលពីសប្ដាហ៍មុន ការប៉ះទង្គិចគ្នាផ្ទៃក្នុងដ៏ខ្លាំងក្លារបស់មីយ៉ាន់ម៉ា បានបង្កការភ័យតក់ស្លុ.តដល់សិស្សានុសិស្សនៅក្នុងសាលារៀនថៃមួយកន្លែងនៅជាប់ព្រំដែនមីយ៉ាន់ម៉ា-ថៃ នាំគ្នារត់ប្រសាចទៅពួននៅកន្លែងសុវត្ថិភាព។ ក្រោយហេតុការណ៍នោះ យោធារបស់ថៃបានចល័តសព្វាវុ.ធមួយចំនួន និងដាក់ពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនត្រង់ចំណុចនោះ ដើម្បីពង្រឹងសុន្តិសុខ និងការពារសុវត្ថិភាពរបស់ប្រជាជនខ្លួន៕