រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើការបញ្ជាក់អំពីករណីជនជាតិចិនម្នាក់ ដែលត្រូវបានថៃអះអាងថាបានជាន់មីនផ្ទុះនៅតាមព្រំដែន នៅខណៈពេលដែលគេព្យាយាមលួ.ចឆ្លងពីកម្ពុជាចូលទឹកដីថៃនោះថា មិនមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiODiccMKOlFle3io8rEYv6DG2hwMUJKdJd6RFXp-dtpxbvIpNaKSrSKtGJ8gVMbYP3Y3olPeKIDZXAg3mKNYrg9pCXet9Q165ZxOPUUuF0tiffAYat1aR2GxmDZsBeEvl6WQ1bfr7gD2RWUsxSBUIaqIEoZbjV5ZYFo0ilFUfnxn2dTrF0ONjcl_u42a1o/s1280/photo_2025-12-01_08-47-28.jpg

យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCCPZwZl9q8z0D8wOOc1UyutjgvDu9Zj2XUKGNW1eINxTaI7iabFeQoVcqez-P7d2nJH8_8-ijMypHluOx14BoQFYsF00BxMTNHe8I4PAWFB3LP1Q9U_WaYp_Kx_9R9qEBJUsl1SpUnlnbSrDoQ2_I-Uxu-6ThnCH2pqu-FOjublY-gwSCbguK2S88Mphk/s1280/photo_2025-12-01_08-47-28%20(2).jpg

ចំពោះជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាឈ្មោះរបស់គេពុំមាននៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzKXsIEHTTEQFXX1EDMixQ5g4xgfhJHTJHD3EXJ6OPUB0m78ubZAd6RW3KZ__-Re257am3uC2mIj1jojOs9DmvNI_cJSX_5OBpAT-JlZUeCxQWy0VqJF57LMhL3P3jp4m1vrSErO8Sb1RMujGtSuxj5RYjd5rcGdh5lK1ufDKvISqeiW8TaTrD9HxwRMwJ/s1280/photo_2025-12-01_08-47-28%20(3).jpg

ក្រសួងការពារជាតិកម្ពុជា បានបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1zZu73LuINNFgLtQ3vUqwrAQvLxQM1IWCOb34lfO_pJ1yyOWOiIzB6Vh6V1RxpUiAHiFcBO-0Fzclk7EESrpwjbo8dhdKuSCpUsfVkKZpy9C8iZZ9qZTuJNMa4jaQwct4Kh-tcAmKdsKyERhDkLIqnwZc7EnWXAnV1qPnp1Qdf3jiv8w43F7Y3q-eNMtZ/s1280/photo_2025-12-01_08-47-28%20(4).jpg

ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។
ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht3QOBcC5_H7CKQkVZgK2Vv1eJ6fQ6ODarih6JzeIovhkoRx5oxk90UuYvJvezx8E3hWD0dLSSRqMbbqxiBQp6hpVHEy83gYoqMe2qurN6Rz9mxN-I5xPsyeJl9IImcOA6PkojsiPATpqMt_7Aj7lLjCtrmQDaZmdNpxY8_Lrdl-6bMyMLXM64Bkpu9Rh7/s1200/photo_2025-12-01_08-47-28%20(5).jpg

ក្រសួងការពារជាតិកម្ពុជា នឹងបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕