ផន ស្រីពី Miss Cosmo Cambodia 2025 និង ដេត ស្រីនាឌ Miss Charm Cambodia 2025 កំពុងបំពេញបេសកម្មរបស់ខ្លួនក្នុងការប្រកួតកម្មវិធីសម្រស់នៅលើទឹកដីប្រទេសវៀតណាមដូចគ្នា។ ទៅដល់ភ្លាម ផន ស្រីពី បានចូលរួមកម្មវិធីសប្បុរសជួយដល់ជនរងគ្រោះពីទឹកជំនន់ ចំណែកឯ ដេត ស្រីនាឌ វិញមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ត្រូវបានផេកផ្លូវការក្នុងកម្មវិធីបង្ហោះរូបនាងជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheUZ6HtNL40eDKwoSUaH4KAdShK1p0xD1ypVfWpZ9zBhOehbrpRlo3Kpn9VR28bFiXxKeyd94GGG-X5xGKd5tIpWQhMKUCh3DfNHBmQ8urhqzxrBpghpmPeTaMfrncvNWKOuLoONrY3aaLMxsaLkjtHatOiBuaMbPMk0rDgvFiM4RaeoxsZPgya0DSGc22/s2048/image_2025-11-29_10-01-56%20(2).png
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ផន ស្រីពី បានធ្វើដំណើរមុនកាលកំណត់នៃការចូលរួមប្រកួត Miss Cosmo នៅឯប្រទេសវៀតណាម ដោយសារតែនាងមានបំណងចូលរួមជាមួយនឹង CEO នៃកម្មវិធីនេះដើម្បីធ្វើកម្មវិធីសប្បុរសធម៌ទៅដល់ពលរដ្ឋវៀតណាមដែលរងគ្រោះដោយសារតែគ្រោះទឹកជំនន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl9fTwty1wdXd4Fm5m_uJhpdAHSrl4ek-1TCBP-D1k9na4mGemvWFrSrYgXgTnhXugEThbKf7OSfbSw697MS_9raCneTmPPYKkB_UAPmRko36Y7YanT4TUmXHLSudAYgq3xeMNT-NkMC52d0AHhUCSE1bY2aRKH7pEEqR-hQWwe-GRNlj-5LFenpLEDlel/s2048/image_2025-11-29_10-01-53.png

អ្នកគាំទ្របានសង្កេតឃើញថា ស្រីពី ឆាប់ចូលចុះជាមួយនឹងបេក្ខនារីមួយចំនួនទៀតយ៉ាងឆាប់រហ័សដោយបង្កើតទំនាក់ទំនងយ៉ាងល្អ និងចូលរួមលេងទិកតុកជាមួយគ្នាទៀតផង។ លើសពីនេះទៅទៀតគេសង្កេតឃើញថាអ្នកគាំទ្រវៀតណាមហាក់ដូចជាមានការចាប់អារម្មណ៍ ស្រីពី យ៉ាងច្រើនដោយមានទាំងការកាត់តវីដេអូនាងទៀតផង។ នេះអាចដោយសារតែមុននឹងចេញទៅប្រកួត ផន ស្រីពី បានចូលរួមកម្មវិធីជាច្រើនដងជាមួយគ្រួសារ Cosmo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDqGDLeTE1zEUTAEmq822FG3GdCrP3vdWp7eqngeh__HCthGRqOzxPHWotg-LWdYUPqSyf9vnJ-l024Wf5hlsdt24ssVSTMeMnwnrVvOcWAwyqHrwPzbUshGHTl54axQGKiyJLSf_PjKtIkADF1DrW93kmWIN587vA-aT3N83ApqxDUoG8TZjOEooB9-Y/s2048/image_2025-11-29_10-01-58.png

ងាកមកកាន់ ដេត ស្រីនាឌ Miss Charm Cambodia 2025 ដ្បិតថាកន្លងមកនាងត្រូវបានទស្សនិកជនមិនពេញចិត្តចំពោះនាងក្តី ប៉ុន្តែ ស្រីនាឌ បានបន្ទន់ឥរិយាបថសុំការគាំទ្រពីមហាជន ហើយបានចេញទៅប្រកួតកម្មវិធី Miss Charm បន្ទាប់ពីឈ្នះជ័យលាភីក្នុងស្រុកកម្មវិធីឡាកាម៉ូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW7vf79Z6Zhr907YwHyujEViAmpWaNjcsN9tcXLi0hw9aKNm_EyLyE0sw9dfbgwa6lVe6JkDJhDPExuvBo9_0_EpmV2S6K-Micrd148m0OJCz8o9ICEmDN-H2b_lpA2kzy2Vsv8y5L3clZt6g5JqfE-uau87yhfQehQ-0uk2Z39RLzO_nLkMNqmP5F5MH2/s2048/image_2025-11-29_10-01-52.png

អ្នកគាំទ្របានសង្កេតឃើញថា ស្រីនាឌ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតមានការជូនពរពីមនុស្សជាច្រើនជាពិសេសអ្នកនាង ចន ច័ន្ទលក្ខណា តែងតែលើកទឹកគាំទ្រនាង។ គ្រាន់តែឈានដល់ប្រទេសវៀតណាម ដេត ស្រីនាឌ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅទីនោះរួមទាំងបវរកញ្ញាម្ចាស់ផ្ទះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIeFVwZtyS7kJgTSgaBKVDDdnDW5G2jH4p4I9FsHNFP77mddexGlkILBGWKFMB8D85SFREUnk2-CgwepDiAoptiFW8tgpzuxaRkwwLRKuezCJ2C5M2jEU2S-Lh9NoCc8lX-m1GaIjSIctxIpybKv_ueQgEYOsqmbW5kYY0PqiYvB-92fZL-N_X7Yo5sId/s2048/image_2025-11-29_10-01-57.png

ស្របពេលបវរកញ្ញាទាំងពីរ ដេត ស្រីនាឌ និង ស្រីពី កំពុងប្រកួតរៀងៗខ្លួននៅក្នុងប្រទេសវៀតណាមដូចគ្នា ការគាំទ្រពីប្រជាជនក្នុងស្រុកគឺពិតជាមានសារៈសំខាន់ព្រោះនេះជាការលើកទឹកចិត្តមួយដល់អ្នកតំណាងប្រទេសហើយក៏ជាឱកាសដើម្បីប្រកួតឱ្យប្រទេសកម្ពុជាចូល TOP បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសនៅក្នុងកម្មវិធីធំៗមិនទទួលបានចំណាត់ថ្នាក់៕