ក្រោយពីបង្ហាញរូបភាពដំណើរកម្សាន្តនៅក្រៅប្រទេសយ៉ាងអភិជនស្រាប់តែមានពាក្យមានសម្តីរឿងជីវិតហ៊ឺហារបស់ខ្លួនតារាចម្រៀង ពេជ្រ សូលីកា ចេញមកបញ្ជាក់ច្បាស់ៗថាគឺជាកម្លាំងញើសឈាមនាងខិតខំរកលុយដោយខ្លួនឯងមិនមែនសុខៗលុយធ្លាក់មកពីលើមេឃនោះទេ។
ពេជ្រ សូលីកា បានរៀបរាប់នៅលើបណ្តាញសង្គមយ៉ាងវែងអន្លាយរឿងដើរលេងប្រើជីវិតរស់នៅបែបហ៊ីហា មិនមែនសុខៗលុយធ្លាក់ពីលើមេឃមកឱ្យនាងនោះទេគឺនាងល្បីមានការស្រលាញ់ចូលចិត្តច្រើន។ ប៉ុន្តែមិនមែនសុខៗនាងទទួលបានក្ដីស្រលាញ់មកស្រួលៗទេ គឺខំហាត់ពុតលត់ដំខ្លួន រៀបចំអត្តចរិតឫកពារថ្លៃថ្នូរ ឱ្យស័ក្តិសមជាម្ដាយគេ និង ជាគំរូល្អ ជាទីស្រលាញ់របស់មហាជន។ តារាចម្រៀងរូបនេះថានាងមិនដែលអំនួតនឹងខ្លួនឯង ហើយនាងពិតជាខិតខំវិវត្តន៍ខ្លួនឯង ខំស្រែកច្រៀងរាល់ថ្ងៃ មិនមែនច្រៀង free ឬ បញ្ចុះតម្លៃឱ្យតូចទាបសុំគេច្រៀង ដើម្បីឱ្យមើលមកនាងមាន credit ល្អ ឬ ល្បីខ្លាំង ប៉ុន្តែនាងច្រៀងដើម្បីជីវភាពគ្រួសារ។
មានឱកាសការងារ ពេជ្រ សូលីកា ក៏បានលើកឡើងដែរថានាងខំនិពន្ធបទថ្មី ចេញចម្រៀងថ្មី ឯតម្លៃខ្លួនវិញនាងមិននិយាយទេប៉ុន្តែបើចង់ដឹងច្បាស់តារាចម្រៀងរូបនេះឱ្យខលសួរផាប់ខ្លួនឯង។ មិនត្រឹមតែការច្រៀងប៉ុណ្ណោះទេ នាងទទួលបានឱកាសថតប្រូម៉ូតផលិតផល ឬ BA ធំៗផ្សេងទៀត សុទ្ធតែជាចំណូល តែការចំណាយលើបន្ទុកគ្រួសារដូចគ្នាព្រោះនាងជាមេគ្រួសារ។
ម្ចាស់បទ «បើអូនជួបគេ» បានលើកឡើងទៀតថាគ្រប់យ៉ាងគ្មានអ្វីបានមកដោយស្រួលនោះទេបើគ្មានការដោះដូរទៅវិញទៅមកនិងភាពរីកចម្រើនទាំងសងខាង។ ដ្បិតតែទទួលបានភាពល្បីល្បាញនាពេលបច្ចុប្បន្ន ពេជ្រ សូលីកា ថានាងមិនទាន់ជាមនុស្សស្រីជោគជ័យអ្វីទេគ្រាន់តែខ្ញុំមិនសូវលំបាកដូចមុន។ តារាចម្រៀងរូបនេះថាការងារណាក៏ហត់និងពិបាកដូចគ្នា ចំណែកការងារនាងមិនប្រើកម្លាំងបាយមើលនឹងភ្នែកវាដូចជាស្រួល
តែងខ្លួនស្អាតៗហើយឈរច្រៀងសប្បាយប៉ុន្តែប្រើខួរក្បាលដូចគ្នា។
ពេជ្រ សូលីកា បានសង្កត់ធ្ងន់ថា «ឈប់អង្គុយឆ្ងល់ពីជីវិតខ្ញុំ ថាវាធ្វើអីម៉េចបានវាមានលុយចាយហ៊ឺហាមាំម្ល៉េះ ខ្ញុំចេះចាយ ខ្ញុំចេះរក ដរាបណាខ្ញុំនៅទទួលច្រៀង គឺខ្ញុំនៅមានចំណូល
កុំប៉ិនឆ្ងល់ពេកយើងហ្នឹង ឆ្ងល់ខុសរប្រៀប សម័យនេះហើយ ( យុគ៩ ) កុំចេះតែដើរខឹង ដើរស្អប់ ដើរច្រណែនជីវិតគេ រស់រកក្ដីសុខរៀងៗខ្លួន ជីវិតគេ គេចេះរស់ហើយ សាងញាតិឱ្យច្រើនជាងសត្រូវទៅទេវតាក៏ AI បានដែរ ខ្ញុំហត់ ខ្ញុំក៏ល្មមនឹងឱ្យកាដូជូនខ្លួនឯងខ្លះដែរហើយ »៕










