ប្រទេសថៃ៖ ក្រោយមេបញ្ជាការទាំងទ័ពជើងគោក ជើងទឹក និងអាកាសថៃ ទើបប្រកាសក្ដែងៗថា ខ្លួនបានត្រៀមនាវា យន្តហោះចម្បាំង និងកម្លាំងទាហាន ដើម្បីត្រៀមខ្លួនប្រយុទ្ធរួចស្រេចនោះ ពេលនេះស្រាប់តែត្រូវបង្ខំចិត្តដកកម្លាំងទាំងនោះទៅទប់ទល់នឹងបញ្ហាទឹកជំនន់ដើម្បីជួយសង្គ្រោះប្រជាជនវិញ។.jpg)
យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កងទ័ពភូមិន្ទថៃ បានបញ្ជាឲ្យបញ្ជូនកងទ័ពនៅតាមព្រំដែនជាច្រើនទៅកាន់ចូលរួមប្រតិបត្តិការនៅតាមតំបន់ដែលរង់គ្រោះដោយសារទឹកជំនន់ និងធ្វើការជម្លៀសប្រជាជន។
តាមរបាយការណ៍ដែលបានបង្ហាញ អង្គភាពយោធាដែលមកពីទូទាំងប្រទេស នឹងត្រូវបានដាក់ពង្រាយដើម្បីសកម្មភាពជម្លៀស ការចែកចាយសម្ភារៈសង្គ្រោះបន្ទាន់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់។ ជាមួយគ្នានេះ ឡានដឹកទំនិញធំៗ ទូក និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក៏កំពុងត្រូវបានប្រើប្រាស់ដើម្បីទៅដល់សហគមន៍ដាច់ស្រយាល ដើម្បីដឹកជញ្ជូនអ្នកជំងឺ ទារកទើបនឹងកើត និងអ្នកស្រុកងាយរងគ្រោះផ្សេងទៀតទៅកាន់ទីតាំងដែលមានសុវត្ថិភាព។ កងកម្លាំងប្រដាប់អាវុធក៏បានបង្កើតមជ្ឈមណ្ឌលបញ្ជាការជួរមុខដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះ 24 ម៉ោងផងដែរ។
.jpg)
បន្ថែមលើនោះ កងទ័ពជើងទឹករបស់ថៃ បានប្រកាសថានឹងប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រសម្រាប់ចល័តកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ដ៏សាហាវនៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ក្រោយផ្ទះរបស់ពួកគេរងការជន់លិចយ៉ាងអាណោចអាធ័ម។ .jpg)
បើតាមការបញ្ជាក់របស់ឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានបញ្ជាក់នៅថ្ងៃទី២៥ ខែវិច្ឆិកាថា កងទ័ពជើងទឹកបានដាក់ពង្រាយនាវាចម្បាំងដ៏ធំមួយគ្រឿង ឧទ្ធម្ភាគចក្រចំនួន២គ្រឿង និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋនៅតំបន់ភាគខាងត្បូង ដែលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់។.jpg)
ទន្ទឹមនឹងនេះ កងទ័ពជើងទឹកថៃ ក៏បានរៀបចំដាក់ពង្រាយនាវាចម្បាំង HTMS Chang និង HTMS Ang Thong និងបានបញ្ជូនអង្គភាពប្រតិបត្តិការពិសេសមួយរួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង និងបុគ្គលិកមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក ដើម្បីជួយប្រជាជនដែលជាប់គាំងនៅក្នុងតំបន់ ដែលមានចរន្តទឹកហូរខ្លាំងផងដែរ។.jpg)
គួរជម្រាបថា ស្ថានភាពទឹកជំនន់នៅតំបន់ភាគខាងត្បូងរបស់ថៃ ជាពិសេសក្នុងស្រុកហាតយៃ ខេត្តសុងក្លា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកានេះ គឺកម្ពស់ទឹកបានស្រកចុះក្នុងតំបន់មួយចំនួន ប៉ុន្តែនៅមានតំបន់ជាច្រើនទៀត ដែលនៅតែរងជន់លិចដដែល ហើយនៅក្នុងនោះក៏នៅសល់ប្រជាជនជាច្រើននាក់កំពុងរង់ចាំការជួយសង្គ្រោះ៕










