ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អតីតស្នងការរងនគរបាលជាតិបានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ ដោយសារទឹកជំនន់នៅភាគខាងត្បូង ដោយអតីតស្នងការរងនគរបាលជាតិរូបនេះស្តីបន្ទោសនាយករដ្ឋមន្ត្រីបរាជ័យក្នុងការដោះស្រាយបញ្ហាទឺកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា រហូតដល់ពលរដ្ឋស្លា.ប់ជាបន្តបន្ទាប់ ក្រោយពីទន្ទឹងរង់ចាំការជួយសង្គ្រោះពីរដ្ឋាភិបាលទាំងអស់សង្ឃឹម ។ លោក Anutin Charnvirakul កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង បែរជាមិនចេះដោះស្រាយបញ្ហាទឹកជំនន់ បណ្តោយឱ្យមន្ត្រីថ្នាក់ក្រោមធ្វើជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dukXrtN5FmSZ27eeG0R3w5iwZNJJJ9gc4bs9Mxqya2pciwvkVR9H9E2GlYwIWD_crNmWFDc94bs-WwNe9rAQL9XkTUNTI-IRe6DwFMUga4i_qyeRKzMSrhtkaaeQ8QI87TQULN_FH8W6ljZk6-1UM1-2PwTWRLfkDjNkS_9EKgAQ85hT61IzMlnLBqBa/s1300/image_2025-11-27_13-31-56%20(2).png
អតីតស្នងការរងនគរបាលជាតិទាមទារឱ្យនាយករដ្ឋន្ត្រីថៃទទួលខុសត្រូវ ក្រោយពីចំនួនពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងកើនឡើងជាបន្តបន្ទាប់ បើទោះជារដ្ឋាភិបាលព្យាយាមបញ្ជូនក្រុមសង្គ្រោះ ទូក ឧបករណ៍ និងចែកអាហារដល់ពលរដ្ឋរងគ្រោះក្តី ប៉ុន្តែការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នា.ក់យឺតយ៉ាវ ថែមទាំងចែកអាហារមិនដល់ដៃពលរដ្ឋគ្រប់រូប ទើបធ្វើឱ្យអ្នកទន្ទឹងរង់ចាំជំនួយដាច់បាយ ដាច់ទឹក ស្លាប់ជាបន្តបន្ទាប់ ។ ពលរដ្ឋបានបន្ទោសរដ្ឋាភិបាលពុំជួយជម្លៀសទាន់ពេលវេលា ជាពិសេស មិនបញ្ជូនកងទ័ពជើងទឹក និងកងទ័ពជើងគោកមកជួយដោយទុកឱ្យកងទ័ពប្រចាំការនៅព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSYWwlQDru97D0z3ZN5EKXoxNaFaUFXtmEMoBqL_DWixtM8tO0MSRXj7QlxwWVOEmV8HT-hchH2PsSUiHQ3bKiPqht8PiHp8PNGULGDC284Yq4p_jvdf3lCRpSGKUSMXLbyW4btcYG5AJPu0i3-pNSEYDeHa5BTsUfjPIa3AB0Dfc3jPNp5mrGQ2bMiPlg/s1000/image_2025-11-27_13-31-56.png
ចំណែកគណបក្សប្រជាជនបានណែនាំឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin អំពាវនាវសុំឱ្យប្រទេសនានាជួយសង្គ្រោះទឹកជំនន់នៅភាគខាងត្បូង ពីព្រោះនាយករដ្ឋមន្ត្រីចាត់វិធានការយឺតយ៉ាវ រហូតធ្វើឱ្យពលរដ្ឋស្លាប់ដោយខ្សែភ្លើងឆក់ លង់ទឹក និងគ្មានអាហារបរិភោគជាច្រើនថ្ងៃ ។ គណបក្សនេះសំណូមពរឱ្យលោក Anutin ប្រញាប់ទាក់ទងទៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឱ្យប្រទេសទាំងពីរមកជួយពលរដ្ឋភាគខាងត្បូងជាបន្ទាន់ ពីព្រោះទឹកជំនន់ធ្ងន់ធ្ងរពេក ហួសពីសមត្ថភាពដោះស្រាយរបស់នាយករដ្ឋមន្ត្រីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkreTVfqPnUgwyURM2926RJpwCToBfurhPbOW_GpRPl86FnGzDUwYN0upjlWo8oaOUpL34vbhyphenhyphengbg0Kj6Y1fo4j1pE4IJgzgbav0162e1nSvH82zDGXgjYCI9ACbcf5OcRZrLc0jZZX4jXEdLJPRvavb_PL_o0-c_oielwE2tb_jNfwLaOPLU-OwTvsXdO/s675/photo_2025-11-27_12-09-24%20(2).jpg

លោក Surachet Hakpal អតីតស្នងការរងនគរបាលជាតិបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អំពីស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ដោយសួរថា តើលោក Anutin ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចម្តេច ទលបនៅស្រុកហាតយៃមានពលរដ្ឋស្លាប់ជិត១០០នាក់ នេះបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃមិនចេះដោះស្រាយបញ្ហាទឹកជំនន់ ។ បើលោក Anutin ចង់ជួយពលរដ្ឋមែននោះ ត្រូវបញ្ជាដោយខ្លួនឯង ពីព្រោះកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ប៉ុន្តែបែរជាឱ្យអគ្គមេបញ្ជាការកងទ័ព លោក ឧគ្រីត ប៊ុនតាណុន ទទួលខុសត្រូវជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1LWjbQcuN58uNl6DjcKRJt3a-H4CixlVMjU7OpBcqyXqKhNk6FJsYmYlj_rGRZbN_-EBsrRMCo35CTevgvs1TX6OotMHqgXBz82P2IUuwBAv-fczfmMluoBvanjcqjrmXHd4TbL0Sj-w5q369VzZ-769GEmTnYlKtKWwvxhxhHpUEBaUUCil1ViSJ35H-/s900/photo_2025-11-27_12-09-24.jpg
លោកនាយករដ្ឋមន្ត្រី Anutin កាន់តំណែងចំនួន២ ប៉ុន្តែមិនទទួលខុសត្រូវដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូង លោកជាមេដឹកនាំប្រទេសត្រូវតែទទួលខុសត្រូវ មិនមែនបោះបង់ការទទួលខុសត្រូវទេ អ្វីដែលលោកកំពុងធ្វើពេលនេះ គឺមិនទទួលស្គាល់កំហុសរបស់ខ្លួន ។ លោក Anutin បានជិះយន្តហោះមកពិនិត្យមើលទឹកជំនន់នៅភាគខាងត្បូង ចង់សួរថា តើចុះមកធ្វើអី នាំតែអស់ប្រេងយន្តហោះ លោកគួរអង្គុយនៅទីក្រុងបាងកកបញ្ជាចាត់ការទឹកជំនន់វិញ ព្រមទាំងបញ្ជូនដ្រូន ទូក ស្វែងរកជម្រកបណ្តោះអាសន្ន និងចែកអាហារឱ្យពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg35Jr_c_MfcUuStomk6gRHUfUAc83cBlIpu6tXL8cWIZ2OPAcTILi8RecVmDerN_613Xykt9ka6UBHaM8Fcp85UBUvGktxScseXhZh9o6Lx8JLdNyKNTNm6pzBfP1w7G4s3m4mGa6opWXaGFC752xc7whfMbVN3aQkHL4-QHvdmj507lPcX5GVINGMsend/s1155/photo_2025-11-27_12-09-25%20(2).jpg

លោកអាណិតពលរដ្ឋរងគ្រោះណាស់ បើទោះមានក្រុមកសង្គ្រោះ ប៉ុន្តែគ្មានការសហការគ្នា រីឯខ្លួនលោកនឹងយកទឹកបរិសុទ្ធទៅចែកឱ្យពលរដ្ឋរងគ្រោះ លោកជួយបានតែប៉ុណ្ណឹងទេ ពីព្រោះគ្មានអំណាច ខណៈលោក Anutin មានអំណាចពេញដៃ ប៉ុន្តែជួយពលរដ្ឋបានត្រឹមតែចែកសម្ភារៈ ។ លោក Anutin ចុះពិនិត្យមើលទឹកជំនន់តែមួយតំបន់ប៉ុណ្ណោះ រីឯតំបន់ភាគខាងត្បូងផ្សេងទៀត គ្មានអ្នកមើលការខុសត្រូវទេ ។ នេះបង្ហាញថា លោក Anutin ខ្វះសមត្ថភាពដោះស្រាយបញ្ហា បើទោះលោកកាន់តំណែងត្រឹម៤ខែ ប៉ុន្តែត្រូវទទួលខុសត្រូវពលរដ្ឋស្លាប់ដោយទឹកជំនន់ ទើបអាចបន្តតំណែងអាណត្តិក្រោយរយៈពេល៤ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3UXzo8pMG9hdfYC3ZlrrUCN0nQkuFjQiKx1f-KyrPWaFTXxMHk7g8I5T54P7vyOF1YJmbC_gFWqPgV1vmrNVmx7_kcTflG3OQBjgUk7oFEkh_dv5NoPBhzdfYacdt74ut29LR3N_g9Xb6cvX9T4MbXF8BMhOlff3XCcWQnCVQ1TiP-Qb4NXX_zxAp2Rru/s900/photo_2025-11-27_12-09-25%20(3).jpg

លោក Anutin ធ្វើបានតែការគ្រប់គ្រងសំឡេងឆ្នោតក្នុងរដ្ឋសភាប៉ុណ្ណោះ ប៉ុន្តែមិនយល់ពីទុក្ខលំបាករបស់ពលរដ្ឋ ។ ពេលនេះ ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងទ្រាំលែងបាននឹងការជួយសង្គ្រោះយឺតយ៉ាវពេក រហូតដល់យកកាំភ្លើងមកបាញ់រះក្រុមសង្គ្រោះ ដោយសារពលរដ្ឋតានតឹងផ្លូវចិត្តខ្លាំង ។ នេះបើតាមការលើកឡើងរបស់អតីតស្នងការរងនគរបាលជាតិ ៕