ប្រទេសអេត្យូពី ៖ ភ្នំភ្លើង Hayli Gubbi នៅប្រទេសអេត្យូពី បានផ្ទុះ ឡើងកាលពីចុងសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងជាការផ្ទុះ ជាថ្មីបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល១ម៉ឺន២ពាន់ឆ្នាំ ដោយបញ្ចេញផ្សែងផេះខ្មៅយ៉ាងក្រាស់គ្របដណ្តប់លើអេត្យូពី និងប្រទេសជាច្រើន រួមមាន ៖ ឥណ្ឌា ប៉ាគីស្ថាន អូម៉ង់ និងយេម៉ែន ។ បន្ទុះភ្នំភ្លើងនេះបានក្លាយជាឧបសគ្គដល់ការហោះហើររបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបង្ខំចិត្តលុបចោលការធ្វើដំណើរភ្លាមៗដោយសារបារម្ភពីគ្រោះថ្នា.ក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkyQSGFe0Cp9fQ7DPCmP7HXsOd3oa35EKho4wJOtR41dMb5ev3q0e4Z51WFCb3OekjojBUAR5CIB4qbclP2kKqlivXlDqIRnTKND6fw0rBliyPt0tVbnLgPtJv9XRXErx-A2m8ATJnXVylPocyvzb4RJWksuiZxgTgrwOdLxrw25GvmihqHPiTLzqwqSfv/s1200/image_2025-11-26_13-38-03.png

តាមការលើកឡើងរបស់អាជ្ញាធរក្នុងតំបន់ បន្ទុះភ្នំភ្លើង Hayli Gubbi លើកនេះពុំបណ្តាលឱ្យពលរដ្ឋរងរបួស ឬបាត់បង់ជីវិតទេ ប៉ុន្តែវាប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមសត្វ និងវាលស្មៅសម្រាប់សត្វចិញ្ចឹម ។ អ្នកជំនាញភ្នំភ្លើងថា បើទោះជាបន្ទុះភ្នំភ្លើងបានបញ្ចេញផ្សែងផេះគ្របដណ្តប់ពាសពេញអាកាសទាំងអស់ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពុំទាន់មានការបំពុលបរិស្ថាននៅអេត្យូពីដោយសារផ្សែងផេះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់បរិស្ថានខ្លាំងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimI1ep0EpPejyDlQmZWqXAv1y8vps9dod_2nxSWoEE31bK5hkbZ6Gzk5vJVD_XE6AN1GG5b-S0vnv_ZvnYEWl2L3-bMIl-yye3boG32SK0UrVOFzmNDbA2ZjGjmyRRpiStclj5OE-CKqUJH_hWeDkPRdPT-A6Dqtqh7XGyIu-WAd07ZobkDf_uhE_6gpzg/s1800/image_2025-11-26_13-38-03%20(2).png

ផលប៉ះពាល់ដោយសារផ្សែងផេះភ្នំភ្លើង Hayli Gubbi បានធ្វើឱ្យជើងហោះហើរជាច្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុង និងក្រៅប្រទេសលុបចោល ឬពន្យារពេលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតសម្រេចចិត្តផ្លាស់ប្តូរគោលដៅទៅឥណ្ឌា ។ អាជ្ញាធរគ្រប់គ្រងអាកាសចរណ៍អេត្យូពីបានសុំការសហការពីគ្រប់ក្រុមហ៊ុនអាកាសចរណ៍ឱ្យអនុវត្តតាមការណែនាំយ៉ាងម៉ឺងម៉ាត់ ខណៈឥណ្ឌា និងប៉ាគីស្ថានប្រកាសទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានាឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយពីផ្សែងផេះភ្នំភ្លើងគ្របដណ្តប់លើអាកាសក្នុងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN1sIZ3ZW3yeKx_Ugiuvy3ZxoYSsSccyy7JWsLaDHfva5LFSHB5ZfmTTREc-X3XPTpTQhw-222nouFSXaERaLETYFaxVukHktEft0USYI1TMUqzchWSAKiinMuwlf29oeCL5twTvtRgViccl3FUWn2SNylyMUdgMlY5AahPP931nJo6UGLmhiW0Ge5DtjK/s599/image_2025-11-26_13-38-02.png

ពលរដ្ឋរស់នៅតំបន់អាហ្វារៀបរាប់ថា បន្ទុះភ្នំភ្លើងឮសំឡេងយ៉ាងខ្លាំងស្រដៀងនឹងការគប់គ្រាប់បែក ដែលធ្វើឱ្យមនុស្សជាច្រើនសម្រុកធ្វើដំណើរទៅកាន់វាលខ្សាច់ Danakil ដែលជាតំបន់ទេសចរណ៍ ។ នេះជាការផ្ទុះឡើងជាថ្មីម្តងទៀតរបស់ភ្នំភ្លើងនេះ បន្ទាប់ពីវាស្ងប់ស្ងាត់អស់រយៈពេល១ម៉ឺន២ពាន់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HFBdxTNanigLZ22w0QQx9da1yZCiVtbumULYLdnyHjYqcOT17jqGAtnVvkaKRa3JeuWSTGSjQ8JRe2c7O9YbOKjt6eL1WU9XDdKbt06xabD6sLmcrq6p-qWze8ixx1jTnLL74QXzsxe9_f_KVQAxRovOB-osN51pozxLxRl8y1ZnJ2gFRvMTYBItfhvK/s1536/image_2025-11-26_13-38-02%20(2).png

យោងតាមរបាយការណ៍របស់ Skymet Weather ដែលជាភ្នាក់ងារអាកាសធាតុឯកជន គឺវាពិបាកណាស់ក្នុងការកម្ចាត់ផ្សែងផេះភ្នំភ្លើងដែលគ្របដណ្តប់ពាសពេញអាកាស ប៉ុន្តែនាយកដ្ឋានឧតុនិយមឥណ្ឌាព្យាករថា ផ្សែងផេះភ្នំភ្លើងនឹងបម្លាស់ទីយ៉ាងឆាប់រហ័សទៅកាន់ភាគខាងកើត រួចហើយវានឹងគ្របដណ្តប់លើប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2mUfGRF0PhKlWX-wUWv_jRSkkneKtBiwjHGKIggfC9Tee150bItzlqLEGw6WUI_tV_HUPLiaMMrgc4-4gxoYO7g4onc-oOz89tTgerIlnuYVRlBURi6DFZWXEPjD8weYU2x5oWGwkznVvstb2Rmtfx6w-iRZb9v1-qop3SgzfDo5WFou1iz0DZMosbfqN/s1000/image_2025-11-26_13-38-04.png

គួរបញ្ជាក់ថា ភ្នំភ្លើង Hayli Gubbi នៅឆ្ងាយពីទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី ប្រមាណ៨០០គីឡូម៉ែត្រ និងជាភ្នំភ្លើងស្ថិតនៅភាគខាងត្បូងបំផុតនៃជួរភ្នំអរតា អាឡេ ដែលជាខ្សែក្រវ៉ាត់ភ្នំភ្លើងក្នុងតំបន់អាហ្វារបស់អេត្យូពី ។ ភ្នំភ្លើងនេះមានកម្ពស់៥០០ម៉ែត្រ ស្ថិតនៅតំបន់ភ្នំភ្លើងសកម្ម និងស្ថិតក្នុងចំណុចសំបកផែនដីប៉ះទង្គិចគ្នា ៕