រដ្ឋលេខាធិការកិច្ចការព្រំដែន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ភាគីកម្ពុជានិងថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្ដការងារលើដីជាក់ស្ដែង ដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃចាន់ ស្ថិតក្នុងភូមិសាស្ដ្រស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp58P0NF4qCZbjZZ1lxXXJklxr6PE6CbqOscB60G_mbMmQ3X6_mlqsVAjeliivbzoYS22VAcIyNyxsg5B5yi3OGqPbvLMVZ28VplOUP_OaK9Glxo8-Ml2gP7tAnqFWmo5LHi9lTmWpoNwIUC78SgfSDjiui7ztOD4oVNKEuWqgGJzzQ4gqbmz112zPcAGP/s1280/photo_2025-11-22_11-34-59.jpg
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការកិច្ចការព្រំដែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ពេលនេះភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការ និងអនុវត្ដការងារលើដីជាក់ស្ដែងចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ន ដែលនេះគឺជាការបន្ដអនុវត្ដការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU 2000), ស្របតាមបែបបទការងារ(TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំJBCនាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKId5UikFrRKv7CmZ2AntfaR7OcyEHmfYFuUVRjvPEC9Lg5i9lJ0LUWSxNwxnmnzmGw9WTUbkdOhiPb4ahXwuFtRc2bio60eR3C17GyiQPRIoahoXCndlB3rmONLsyVfBeJt3twEhXCsKSJqH2bvDTlK2HuS_rSB9N-p8lLrkrbBROWpGGOGpOWeer0EPq/s812/photo_2025-11-22_11-35-00.jpg
រដ្ឋលេខាធិការកិច្ចការព្រំដែនបានឱ្យដឹងបន្ថែមថា ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្ដការងារលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuw-AKVQsmPrvSNVm1UIKpvrZOJpes5fEFmiSwIdedAUrfqBZk0GOr-xoAN3koTi7ncKot9ZTz6bHZbwa8gKhh0k507wtX-8M-ETrdXONbmD9dpY1HSSLK4vs-TzcQirwE_YcOU2mQ96BfSXlD1w78CzLZAIEx5cT7yzlB2qOGvd0QkdCsSD3k4rjmXbRA/s512/photo_2025-11-22_11-35-00%20(2).jpg
ដោយឡែក ចំពោះកិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្ដកន្លងមក ជាពិសេសកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្ដការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនប៉ុណ្ណោះ និងមិនទាន់បានអនុវត្ដការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHhmVBtnI8rzyRthw9sQ0Ag4HU15wgIbtLFBzLTqhhArfJdF7w0quhCbJNAbkjMmdIsU4oo01Je2z5hobUZ09cFRroYz-VharwpgSL2BtL36ZGkdNR8pywuQ06Skh5LNP2AehdDzdJsBRMzP_Z0ZU11pHvD8B4VHftQG5VqmfefWeUpO3bZ7WhtVWAeVZ/s1280/photo_2025-11-22_11-34-58.jpg

ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជន ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែល បន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕