អ្នកគាំទ្រពិតសោកស្តាយយ៉ាងខ្លាំងសម្រាប់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលពុំអាចចូល TOP នៅក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃបាននោះទេ។ ទោះយ៉ាងណាអ្នកគាំទ្របានផ្ញើសេចក្តីស្រលាញ់គាំទ្រលើកទឹកចិត្តដល់ ហ្វីយ៉ាតា ព្រោះនាងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRR11KusqsTeSYG4x4i2wv_quEHNdspARyk_m_T2MTNMVuX3xPbGZBZcangN7t6dV01KRJc1dlIUu-9sBAwIwEhGEkv1FcImsoRT8BnTcocubOwo9yXo_PaJ7JyAFVp3CffwHC1SJvqrWi0JuqJ8EbsUZkuD-GRDXnWqGgGYNpq7DpnFDYSjcdJCsr1Lo/s2048/image_2025-11-21_09-28-31.png

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា កម្មវិធីប្រកួតសម្រស់ដ៏ធំមួយលើពិភពលោក Miss Universe បាននឹងកំពុងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយដែលឆ្នាំនេះប្រទេសថៃធ្វើជាម្ចាស់ផ្ទះប៉ុន្តែពោរពេញដោយភាពចម្រូងចម្រាស។ ក្នុងវគ្គផ្តាច់ព្រ័ត្របេក្ខភាពបានណែនាំឈ្មោះនិងប្រទេសតំណាង។ ក្រោយពីបេក្ខភាពចូលរួមជាង១២០នាក់បានស្រែកឈ្មោះប្រទេសរួចកម្មវិធីបានបន្តទៅការប្រកាសបេក្ខនារីអាចចូលដល់ TOP30 ។ ជារឿងគួរឱ្យសោកស្តាយ ហ្វីយ៉ាតា ដែលតំណាងឱ្យកម្ពុជាពុំអាចចូល TOP នៅក្នុងការប្រកួតបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-CxrrSETEOxya5LDM2xPDFXSK4u6AS_OUu2zvGqE9mSJs4WFo6RHoj6eJYaPZ2UcUfpbQm-3qLSEkQU0GekqVsxhNIERQE-zZ3Sn89VT2CWaUNXQJ43H9Mu0ZGxx41WLbApiBac0K_zpUrbWKhmSdhPfBlKWA9Qof1EmtzQSuxSJotUyBtSeRG2AwWPd/s1843/image_2025-11-21_08-46-04.png

នៅក្នុងការប្រកួតនេះបវរកញ្ញាដែលស្ថិតនៅតំបន់អាស៊ានមានតែ២ប្រទេសប៉ុណ្ណោះដែលអាចចូលTOP30 គឺបេក្ខនារីថៃដែលជាម្ចាស់ផ្ទះ និងបវរកញ្ញាមកពីប្រទេសហ្វីលីពីន។ សូម្បីតែប្រទេសវៀតណាមដែលមានសំឡេងការគាំទ្រខ្លាំងក៏ពុំអាចចូល TOP នៅក្នុងការប្រកួតលើនេះបាននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1TUjmK93AbxgPGjjdm9vmMaqxFOnZmDBJ8LadiWSSRUe7PlINUMqtaLUJIxb99NSR1HtZMISeZ6cX7WwoUMr9gzxp0FTUT88tpV5VJvWJDTi_8A33-rRMs0l9RMrqL1ow84ag5K0USQh4cm5JKNV7B7O4-gNA-iks3KEO0r8mfUUMLLgChoAFLXxv90B6/s2048/image_2025-11-21_09-28-30.png

លទ្ធផលខុសពីការរំពឹងទុកនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសោកស្តាយចំពោះ ហ្វីយ៉ាតា ដែលឱកាសមួយនេះមិនអាចនាំកម្ពុជាចូលTOPបាន ប៉ុន្តែអ្នកគាំទ្របានលើកទឹកចិត្តផ្ញើសេចក្តីស្រលាញ់ចំពោះអ្នកតំណាងកម្ពុជារូបនេះព្រោះទស្សនិកជនពិតជាបានឃើញនាងប្រឹងប្រែងអស់ពីសមត្ថភាពហើយទោះបីមានរឿងជាច្រើនប៉ុន្តែនាងបានជម្នះឧបសគ្គដើម្បីមិនឱ្យបានបាត់ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ យ៉ាងណាមិញ ចំណុចមួយដែលអ្នកគាំទ្រមិនអស់ចិត្តផេកផ្លូវការរបស់ Miss Universe ពុំបានបង្ហោះរូបភាពរបស់ ហ្វីយ៉ាតា នៅពេលបង្ហាញឈុតតំណាងជាតិ ចាប៉ីមាស ឈុតហែលទឹក និងឈុតរាត្រីស្រមោលសរ ហាក់បីដូចជាចៃដន្យរហូតមានមន្ទិលសង្ស័យថាផេករបស់កម្មវិធីនេះប្តូរ Admin ឬយ៉ាងណា៕