តារាចម្រៀង វីរៈនិច្ច ដែលស្ថិតក្នុងផលិតកម្មសាន់ដេ បានឆ្លើយតបនឹងមតិអ្នកលេងបណ្តាញសង្គមដោយមិនប្រកាន់ខឹងចំពោះមតិយោបល់ដែលថាសម្រស់របស់នាងកាលពីមុនគឺស្រស់ស្អាតជាងពេលមិនទាន់កែកុន។

តារាចម្រៀង វីរៈនិច្ច ត្រូវបានអ្នកលេងបណ្តាញសង្គមទិកតុកម្នាក់បញ្ចេញមតិថា «សុំនិយាយតាមត្រង់ណា ពីមុនស្អាតណាស់កែរួចអត់ស្អាតទេ ដូចខុសហុងស៊ុយសាហាវ»។ មតិយោបល់នេះ វីរៈនិច្ច បានឆ្លើយតបដោយសុភាពថានាងមិនតូចចិត្តឬអន់ចិត្តចំពោះការខម្មិននេះទេ ប៉ុន្តែគាត់អាចធ្លាប់ឃើញនាងកាលពីមុននៅក្មេងមានមុខបោងៗ ស្អាតខ្យូតៗ និងមានប្រជាប្រិយភាពផ្នែកចម្រៀង។ តារាចម្រៀងរូបនេះបានបន្តទៀតថាបើប្រៀបធៀបពីមុននិងឥឡូវពាក់ព័ន្ធសម្រស់នាងមានកូនពីរហើយ មួយទៀតអាចថាការកែកុននៅពេលឡើងសាច់គឺមើលឃើញខ្លួនចំណាស់ ដោយសារតែពេលនេះនាងឡើងគីឡូ។
ម្ចាស់បទ «ថ្ងៃអូនរង់ចាំ» បានបន្តទៀតថាអ្នកដែលមើលមកនាងខុសពីមុននាងមិនដឹងនោះទេប៉ុន្តែសម្រាប់ខ្លួននាងកាលពីមុនល្អមើល មានប្រជាប្រិយភាព ប៉ុន្តែឥឡូវនេះមិនល្អមើលតែនាងមានការរីកចម្រើនជាងមុនឆ្ងាយដែលមិនមែនជាវិស័យសិល្បៈ។ តារាចម្រៀង វីរៈនិច្ច នៅតែអះអាងថានាងមិនបានខឹងចំពោះការខម្មិនបែបនេះទេហើយនាងព្រមទទួលយកខ្លួនឯងទោះបីជាពេលនេះក៏ដោយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន វីរៈនិច្ច កំពុងពរពោះកូនទី២ ហើយផ្តោតលើមុខជំនួញអនឡាញឃ្លាតឆ្ងាយពីអាជីពចម្រៀងជាច្រើនឆ្នាំហើយ។ នាងនិងគ្រួសារបានពង្រីកមុខរបររកស៊ីនៅឯខេត្តព្រះសីហនុដោយបើកក្លិបកម្សាន្តផងដែរ។ តារាចម្រៀង វីរៈនិច្ច បានរៀបការកាលពីខែតុលា ឆ្នាំ២០២១៕










