តារាសម្តែង Shin Min Ah និង Kim Woo Bin បានប្រកាសថាពួកគេនឹងរៀបចំពិធីមង្គលការជាលក្ខណៈឯកជន ដោយមានការចូលរួមពីក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធ នាថ្ងៃទី២០ ខែធ្នូ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ១០ឆ្នាំ។ អ្នកទាំងពីរគឺជាគូស្នេហ៍ដ៏ស្ម័គ្រស្មោះឆ្លងកាត់លំបាកជាមួយគ្នាហើយទីបំផុតនឹងក្លាយជាប្ដីប្រពន្ធ។

AM Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយប្រកាសពីដំណឹងល្អនៃពិធីមង្គលការរបស់ Shin Min Ah និង Kim Woo Bin ។ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងកសាងទំនុកចិត្តគ្នាខ្លាំង គូស្នេហ៍មួយគូនេះសម្រេចចិត្តក្លាយជាដៃគូជីវិត ដោយទទួលបានការអបអរសាទររាប់មិនអស់ពីអ្នកគាំទ្រ។
ក្រុមហ៊ុនគ្រប់គ្រងបាននិយាយថា «យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងផ្ញើសារអបអរសាទរនិងការគាំទ្រដោយស្មោះចំពោះការសម្រេចចិត្តដ៏សំខាន់របស់តារាសម្តែងទាំងពីរ។ នៅពេលអនាគតអ្នកទាំងពីរនឹងបន្តខិតខំក្នុងអាជីពរបស់ពួកគេដើម្បីឆ្លើយតបនឹងក្តីស្រឡាញ់ដែលទស្សនិកជនបានផ្តល់ឱ្យពួកគេ»។.png)
Shin Min Ah និង Kim Woo Bin បានទាក់ទងគ្នាជាសាធារណៈតាំងពីឆ្នាំ ២០១៥ ហើយតែងតែត្រូវបានគេលើកឡើងថាជាគូស្នេហ៍ដែលមានស្ថេរភាពបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ អាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានចាត់ទុកថាជាលទ្ធផលដ៏ស្រស់ស្អាតនៃសេចក្តីស្រឡាញ់ដ៏យូរអង្វែងនិងការជឿជាក់យ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។
Shin Min Ah និង Kim Woo Bin ចាប់ផ្តើមមានទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១៥ បន្ទាប់ពីធ្វើការជាមួយគ្នាក្នុងការថតស្ពតពាណិជ្ជកម្ម។ អ្នកទាំងពីរបានបង្ហាញជាសាធារណៈយ៉ាងឆាប់រហ័សនូវទំនាក់ទំនងរបស់ពួកគេ ហើយតែងតែមានការគាំទ្រគ្នាទៅវិញទៅមក។.png)
ក្នុងឆ្នាំ ២០១៧ Kim Woo Bin ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកច្រមុះ ហើយត្រូវបញ្ឈប់សកម្មភាពសិល្បៈទាំងអស់ដើម្បីព្យាបាល។ ក្នុងរយៈពេលជាង ២ ឆ្នាំដែលមិត្តប្រុសរបស់នាងបានប្រយុទ្ធនឹងជំងឺ Shin Min Ah ស្ទើរតែដកខ្លួនចេញពីវិស័យសិល្បៈ ដើម្បីនៅជាមួយ Kim Woo Bin ដើម្បីមើលថែ និងលើកទឹកចិត្តលោក។ Kim Woo Bin បានឆ្លងកាត់ការព្យាបាលដោយប្រើគីមីចំនួន ៤ ជុំ និងការព្យាបាលដោយវិទ្យុសកម្មចំនួន ៣៥ ដង ហើយរាល់ពេលដែលលោកទៅមន្ទីរពេទ្យ Shin Min Ah បានអមដំណើរគូស្នេហ៍ខ្លួនផងដែរ។
ក្នុងឆ្នាំ ២០១៩ Kim Woo Bin បានត្រឡប់មកវិញជាមួយនឹងសុខភាពរឹងមាំជាងមុន ហើយបានរៀបរាប់ពីមិត្តស្រីរបស់ខ្លួនថាជា «ប្រភពនៃកម្លាំងដ៏អស្ចារ្យបំផុត» របស់លោក។
Shin Min Ah មានអាយុ៤១ឆ្នាំ បានសម្តែងក្នុងរឿងល្បីៗជាច្រើនដូចជា «No Gain No Love» «Hometown Cha-cha-cha» …។ Kim Woo Bin មានអាយុ៣៦ឆ្នាំ ជាតារាម៉ូដែលនិងសម្តែងល្បីឈ្មោះ។ លោកទើបមានរឿងចាក់បញ្ចាំង «Genie, Make a Wish» ក្នុងឆ្នាំ២០២៥ និង «Uncontrollably Fond» ក្នុងឆ្នាំ២០១៦ ដែលទទួលបានការគាំទ្រខ្លាំង៕










