ទីក្រុងបាងកក៖ បន្ទាប់ពីទាត់ចោលការអនុវត្តសេចក្ដីថ្លែងការណ៍រួម ឥឡូវនេះប្រទេសថៃបែរជាសម្ដែងជាតួឯកនៅចំពោះមុខសហរដ្ឋអាមេរិក ដោយស្នើឲ្យអាមេរិកគាំទ្រខ្លួនក្នុងការដាក់សម្ពាធលើកម្ពុជា ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី២០ វិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwOOu-IKhDliClwbcI3BNMhJTe9VfeORz5AFD92iyCTEEH1qNWRH0lT1wClQjGQ0A-aMrTq9m0LcPNAYhgWXhJvBdQrN_bUtVMaR78gyaCla0g64uHnKltzWj61bhy6bIf602Z-EnME4_iiGbaEfiLky5EdW1iS4gC6opeVAvYkkxv0SJdmMSECyEBhcG1/s1280/photo_2025-11-20_09-20-40%20(2).jpg

នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទនាថ្ងៃទី ១៤ វិច្ឆិកា ២០២៥ រវាងនាយករដ្ឋមន្ត្រីថៃ Anutin និង ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោក អនុទីន បានសុំអោយលោកត្រាំគាបសង្កត់កម្ពុជាអោយអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនៅក្រុងគួឡាឡាំពួ បន្ថែមឲ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់លោក អនុទីន ធ្វើឡើងក្រោយពេលលោកបានប្រកាសក្ដែងៗថានឹងទាត់ចូលកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

រដ្ឋាភិបាលថៃបានស្នើសុំឲ្យសហរដ្ឋអាមេរិកចូលរួមយ៉ាងជិតស្និត ដើម្បីស្ដារសន្ទុះអនុវត្តឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងនេះកំពុងប្រឈមនឹងការពន្យារពេល និងភាពតានតឹងដែលចេះតែបន្តកើនឡើងតាមបណ្តោយព្រំដែនរួម។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីថៃ ក៏ឆ្លៀតពិតទូលពីបញ្ហាមីនដែលខ្លួនប្រឌិតឡើងដើម្បីចោ.ទប្រកាន់កម្ពុជាទៅកាន់ប្រធានាធិបតីអាមេរិកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsF61kdeOnqWDxhjivL42UKF-mx6maUi84aFMeSgzHSbnvQnB6BKg-X2bCTojeZl7QD5ITJKUULZiQoa32ZSCa_3wR929j45pzu2IokeMjACJRFw_9NoVn0Y9MWenF6GFl-kzCT9D8_sQuEuZWmIgUFNp9cOqeNDUgLcEsYX64sFZGTPSqUofeWFH05mib/s800/photo_2025-11-20_09-20-40%20(3).jpg

ក្នុងឱកាសនោះ អនុទីន ក៏បានឆ្លៀតសុំអាមេរិកឲ្យបញ្ចុះអត្រាពន្ធគយលើប្រទេសថៃតិចតួចបន្ថែមទៀតដោយមិនអៀនមាត់ ទាំងដែលកាលពីសប្ដាហ៍មុនខ្លួនទើបនិយាយយ៉ាងក្រអឺតក្រទមថា ប្រទេសថៃជាប្រទេសឯករាជ្យ មិនខ្វាយខ្វល់ពីការគំរាមកំហែងរឿងពន្ធរបស់អាមេរិកនោះទេ។

គួរជម្រាបថា ការថ្លែងមិនពិតរបស់នាយករដ្ឋមន្រ្តីថៃ ដើម្បីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកដូចខាងលើនេះ គឺប្រៀបបាននឹងចោ.រដែលរត់ប្ដឹ.ងប៉ូលីសថាខ្លួនត្រូវបានចោ.រប្ល.ន់ដូច្នេះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-yo7pr2fka6mKJpz7twh59xo4nUzDXf8XWTeLTyW-XmTm1IoYItym939nea7Few8k-vJSoPqtgKMNpLGIACjNxukfZoOmxtqHF0XTCCw4TC88lPXlUqQfY-OtvydYPpfMTaLYi2udL5QztGiXi3lCYO6fGQb30Hw6fdEwRJNmDO5uLhFr7QvCN3R4GXSE/s470/photo_2025-11-20_09-20-40.jpg
កម្ពុជា ក្នុងនាមជាប្រទេសដែស្រលាញ់សន្តិភាព បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីថ្លែងការណ៍រួមពីទីក្រុងគូឡាឡាំពួ ដើម្បីរក្សាឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព និងព្យាយាមធ្វើការអត់ធ្មត់ខ្លាំងបំផុតមិនថាស្ថិតក្នុងស្ថានភាពដែលថៃបង្កភាពតានតឹងយ៉ាងណាក៏ដោយ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវឲ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀងខាងលើដូចគ្នា ប៉ុន្តែម្ដងហើយម្ដងទៀតថៃតែងតែប្រឌិតរឿងថ្មីជាលេសមិនចង់ដោះស្រាយបញ្ហាដោយសន្តិវិធី បង្កើតស្ថានការណ៍ និងញុះញង់ចោ.ទប្រកាន់កម្ពុជា មិនចេះចប់មិនចេះហើយ៕