ទោះបីជាព្យាយាមស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តីលោក គឹមហាន ដែលជាអតីតគូដណ្តឹង ពេជ្រ សូលីកា នៅតែទទួលបានមតិអវិជ្ជមានរហូតតាមរយៈការខម្មិនព្យាបាលដល់លោកនិងដៃគូបច្ចុប្បន្នខ្លួនថែមទៀត។ អស់ការអត់ធ្មត់លោក គឹមហាន បានចេញមកបញ្ជាក់ការពិតនិងព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់អ្នកបញ្ចេញមតិមិនសមរម្យមកលើខ្លួន។

នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក ហង្ស គឹមហាន បានចេញវីដេអូបញ្ជាក់ទៅកាន់សាធារណជនដែលមានរយៈពេលជាងបីឆ្នាំមកហើយចំពោះពាក្យចចាមអារ៉ាមមិនពិត និងមតិយោបល់បរិហារកេរ្តិ៍បានសាយភាយអំពីលោក និងដៃគូបច្ចុប្បន្នរបស់ខ្លួន។ អតីតស្វាមី ពេជ្រ សូលីកា ថាលោកបានជ្រើសរើសភាពស្ងៀមស្ងាត់ប៉ុន្តែការស្ងៀមស្ងាត់នេះមិនមែនដោយសារតែរឿងទាំងនេះជាការពិតនោះទេ ប៉ុន្តែលោកគិតថាបើតបទៅវិញនោះវានឹងបង្កើតរឿងរ៉ាវកាន់តែវែងឆ្ងាយ។
លោក គឹមហាន បានបញ្ជាក់ថាលោកមិនដែលបានក្បត់ជាមួយអតីតដៃគូ(ពេជ្រ សូលីកា)របស់លោកទេ ហើយដៃគូបច្ចុប្បន្នរបស់លោកក៏មិនដែលពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់លោកពីមុនដែរ។ លោកថាការលាបពណ៌ជាច្រើនសុតតែមិនពិត ដែលមានមតិអវិជ្ជមានផ្តោតតែមកលើលោក និងដៃគូបច្ចុប្ប្នរបស់លោកជាយូរមកហើយ និងពិតជាមានការរំខានអ្នកទាំងពីរ។
ជាមួយនឹងការបញ្ជាក់ខាងលើនេះ លោក គឹមហាន បានចេញលិខិតជូនដំណឹងបង្ហាញពីគណនីហ្វេកប៊ុកដែលបានចូលរួមក្នុងការចែកចាយព័ត៌មានមិនពិត ការយាយី និងការបរិហារកេរ្តិ៍លោកនិងដៃគូ។ លោកបញ្ជាក់ថារឿងនេះលោកនឹងមិននិយាយម្តងទៀតនោះទេដោយព្រមានទៅកាន់អ្នកលេងបណ្តាញសង្គមប្រុងប្រយ័ត្នអំពីការចែកចាយមតិរបស
ខ្លួនលោកនឹងធ្វើទៅតាមផ្លូវច្បាប់៕










