រាជធានីភ្នំពេញ៖ ក្រសួងកិច្ចការនារី បានប្រកាសថ្កោលទោ.សយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សា.ហាវព្រៃផ្សៃ និងអមនុស្សធម៌ របស់ក្រុមទាហានឈុតខ្មៅថៃមកលើពលករខ្មែរចំនួន ១៣នាក់ និងបានប្រព្រឹត្តអំពើថោ.កទាប ស្មោ.គគ្រោក (រំលោ.ភបូក) ទៅលើពលករខ្មែរជាស្រ្តីម្នាក់។ ក្រសួងកិច្ចការនារី នឹងចាត់វិធានការផ្លូវច្បាប់ទៅអង្គការអន្តរជាតិ ដើម្បីប្ដឹងតវ៉ាចំពោះសកម្មភាពរបស់ទាហានថៃទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbyeAKkwtsMdLlhINyUStEP43o8ZkEfFJotUyih6TBKOjUr2Dam7WdId_LYLYaYZuI2NhYdAMrXp6ge8Fh-HDu0vUUO9VrngnKGIY7GpVipcWYLF1bnCI1odUATBx3b54MsxiUkAOyzc475oBSWVd6bbItaD0W7NOJOHl4ym9whMY-nbqNe_-WTBH5UZD/s1280/photo_2025-11-18_13-38-39.jpg
យោងតាមសេចក្ដីថ្លែការណ៍ ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ក្រសួងកិច្ចការនារីបានចាត់ទុកទង្វើដែលក្រុមទាហានឈុតខ្មៅថៃ គឺជាទង្វើគួរឱ្យស្អ.ប់ខ្ពើម អមនុស្សធម៌ ព្រៃផ្សៃមិនអាចទទួលយកបាន ហើយជាបទឧក្រិដ្ឋ និងជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតុបករណ៍ របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK5IRqSXKiRmfFqByJ2BWsDaOR9Sj2183pvUT6WWMy3RPbfMp9huapH4p7L4-CwHefXqQSGVvKHy6ZVOc1QuEuGCHNcB-8NxaD25lsZkMUqF219vuzDM_lLaPaqrxjwjr3wbpRKb7X1Es7LPQCKFre4Qcp9bAeJchpQ5srSSTki8Cb6pDrrX-FyaFKcy3D/s1280/photo_2025-11-18_13-38-40%20(2).jpg
ក្រសួងកិច្ចការនារី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សា យ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរ ប្រវេសន៍ខ្មែរចំនួន១៣នាក់ ហើយក្នុងនោះទាហានឈុតខ្មៅ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភ បូក)ទៅលើពលករខ្មែរជាស្ត្រី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មក ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhH_WkWTIAXNT1NuhYbup3lfDCb7XAQKRziH4wcJpp7Wy23DNwIl2RO00jWd0Hx8Zk6boK1s0y2I-cvjCZzkknwq0xKnAcKiSR6ZXhe0qGakiByT8dSh37M_SQZiyOh2CwLhTdEKNWEVwxNNC3ztu0ioWZmuiT-rvju8ziYOKgeVVkJPz2zOQ3WxJvQez/s1280/photo_2025-11-18_13-38-40.jpg
ជាមួយគ្នានេះ ក្រសួងកិច្ចការនារីបាននិងកំពុងសហការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ហើយ បច្ចុប្បន្ន ក្រសួងសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលផ្តល់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ ស្ត្រីរងគ្រោះដែលកំពុងទទួលសេវាព្យាបាលនៅកន្លែងផ្តល់សេវាចម្រុះឆ្លើយតបដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅ មន្ទីរពេទ្យបង្អែកខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4oVzersD7rJExIAJK4lVWKfN3ShMbVMUYFVsYcadlI2vS_PIo8KPGl5WPQZdSYhx8ZYHXkfOeXgLv-QPTtHCTH3vsIlQB8zY_sqBsSLS4-0POOxWLQh_BMl0SIZLbDPsKiVuSnMyAUhfp-4hlES6aRgTye1KHgl47zx8lLGfvZMp_wKYA2rDa8EEkCF1w/s1280/photo_2025-11-18_13-38-39%20(2).jpg

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការ ស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរង គ្រោះ ដោយគ្មានការលើកលែង៕