រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា កំពុងប្រមូលព័ត៌មានដើម្បីរៀបចំបណ្តឹងតវ៉ាទៅ អាជ្ញាធរថៃ និងអង្គការអន្តរជាតិនានា ពាក់ព័ន្ធនឹងសកម្មភាពដ៏ស្មោ.គគ្រោករបស់យោធាថៃដែលបានចាប់រំលោភបូកលើស្ត្រីខ្មែរដែលជាពលករឆ្លងចូលប្រទេសថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស សុខា។
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន ជុំវិញករណីស្រ្តីពលករខ្មែរម្នាក់ត្រូវបានទាហានឈុតខ្មៅថៃព្រួតគ្នារំលោ.ភបំពានលើរាងកាយ ថា បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមទាំងអង្គការអន្តរជាតិនានា កំពុងសហការគ្នាក្នុងការប្រមូលយកព័ត៌មាន ដើម្បីប្ដឹ.ងនិងបង្ហាញទៅកាន់ឆាកអន្តរជាតិអំពីអំពើដ៏ថោ.កទាបរបស់យោធាថៃ។
តាមការបញ្ជាក់របស់ លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើការសាកសួរមនុស្សចំនួន ១៣នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃវិញបានឲ្យដឹងថា ពេលពួកគាត់មកដល់ព្រំដែនត្រូវបានទាហានឈុតខ្មៅថៃ ធ្វើបាប និងប្រមូលយកលុយអស់ចំនួន ៦,៥០០បាត ទូរស័ព្ធចំនួន ៤គ្រឿង ដោយពលករប្រុសៗទាហានថៃបានធ្វើបាបវ៉ៃទាត់ធាក់ និងអុកស្វាយកាំភ្លើង រីឯពលករនារីម្នាក់ក្នុងចំណោមនោះត្រូវបានទាហានឈុតខ្មៅថៃចាប់យកទៅធ្វើការរំលោភបំពានលើរាងកាយរួចទើបបញ្ជូនឱ្យឆ្លងដែនមកប្រទេសកម្ពុជា តាមតាមច្រកស្វាយចេក ស្រុកកំរៀង ខេត្តបាត់ដំបង និងរាយការណ៍ពីហេតុការណ៍ទាំងអស់ប្រាប់ទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបង។.jpg)
បច្ចុប្បន្ននារីរងគ្រោះដែលត្រូវបានទាហានថោ.កទាបថៃទាំងនោះធ្វើបាប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង ដោយមានសភាពវង្វេងស្មារតី បាត់ការចងចាំ និងរងរបួសលើរាងកាយ។ យ៉ាងណាមិញ ឥឡូវនេះស្ថានភាពរបស់គាត់ហាក់ប្រសើរឡើងខ្លះហើយ និងកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយនៅក្នុងនោះគាត់ក៏ទទួលបានពំណោយជាទឹកប្រាក់ ៣ពាន់ដុល្លារ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិផងដែរ។.jpg)
ទន្ទឹមនឹងហេតុការណ៍ខាងលើ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងត្រឡប់មកប្រទេសកម្ពុជាវិញថា ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានខ្ពស់បំផុត ដោយសូមធ្វើដំណើររួមគ្នាជាក្រុម ជ្រើសរើសការធ្វើដំណើរតាមច្រករបៀងដែលមានសុវត្ថិភាព ត្រូវជូនដំណឹងមកកាន់គ្រួសារជាមុននៅពេលត្រូវធ្វើដំណើរត្រឡប់មកវិញ ដើម្បីបង្ការពេលមានបញ្ហាផ្សេងៗអាជ្ញាធរមូលដ្ឋានអាចចាត់វិធានការអន្តរាគមន៍បានទាន់ពេលវេលា៕










