ដូចមហាជនមួយចំនួនធំជ្រាបមកហើយថា ម៉ៃ សុគន្ធ តែងតែដេញដោលមិនដាច់អំពីមូលនិធិរបស់ ប៉ីប៉ី ឌី ដោយចង់ឱ្យបង្ហាញពីរបាយការណ៍ការចំណាយ ខណៈគេបានឃើញ ទ្រី សក្កដា ចេញមកតបតនឹង ម៉ៃ សុគន្ធ ដូចគ្នា។ ស្របពេលស្ថានការណ៍ថ្មីៗនេះ ទ្រី សក្កដា ក៏បានវាយបកទៅកាន់ ម៉ៃ សុគន្ធ ទាំងរឿងឱ្យចេញមុខធ្វើមូលធិនិម្តង រួមទាំងការផ្សព្វផ្សាយល្បែងក្នុងពេលប្រទេសកំពុងមានទុក្ខលំបាក។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ទ្រី សក្កដា ដែលជាសិល្បករតែងនិពន្ធមួយរូបនិងជាមិត្តសម្លាញ់របស់ ប៉ីប៉ី ឌី បានចេញមុខមកពន្លះ ម៉ៃ សុគន្ធ ចាស់ដៃ។ ក្នុងការបង្ហោះសារដំបូង ទ្រី សក្កដា បាននិយាយថា «ដល់ពេលត្រូវ សុគន្ធ ច្រមុះតោ ធា និងពូចក់ រួមទាំងពួកតែស្ករចេញមុខរកជំនួយជូនបងប្អូននៅព្រំដែនហើយ ផ្អាកលេងល្បែងសិន អាយុកញ្ចាស់ក្បាលអញ្ចឹង ត្រូវចេញមុខមកជួយជាតិ»។ 
បន្ទាប់មក សក្កដា បានបង្ហាញរូបភាព Screenshot ការបង្ហោះរបស់ ម៉ៃ សុគន្ធ និងអ្នកលេងបណ្តាញសង្គមផ្សេងទៀតដែលឆ្ងល់នឹងលុយមូលធិនិដោយបន្ថែមពាក្យសម្តីថា «សុំផ្ញើជូនច្រមុះតោអត់រន្ធ រួមទាំងពួកឆ្ងល់ទាំងឡាយ! របាយការណ៍នេះ ពួកយើងនឹងមិនបញ្ចេញដល់ថ្ងៃពួកឯងលាចាកលោកទៅ ទុកឱ្យឆ្ងល់ដល់ដង្ហើមចង្រឹត»។ ទ្រី សក្កដា បានបន្ថែមទៀតថាទោះយកមេធាវីមកប្តឹង ទោះជាប់គុក ក៏អត់និយាយដែរ ខណៈលោកបានជំរុញឱ្យ បុគ្គលដែលអះអាងថាមានខ្នងផ្កាយបី និងម៉ៃ សុគន្ធ បង្ហាញអត្តសញ្ញាណមេនសិនខ្នងផ្កាយ៣។
មិនឈប់ត្រឹមនេះនោះទេ ទ្រី សក្កដា ក៏បានពន្លះ ម៉ៃ សុគន្ធ អំពីការប្រម៉ូតល្បែងស៊ីសងផងដែរដោយនិយាយថា «ប្រទេសជាតិកំពុងរងទុក្ខ វាសើចក្អះក្អាយប្រម៉ូតល្បែង ថោកទាបណាស់ក្រុមអស់នេះ»៕










