អស់ទ្រាំនឹងអ្នកមួយចំនួនយកលេសស្នេហាជាតិជាន់ពន្លិចខ្មែរគ្នាឯង រ៉េត សារីតា ព្រលយពាក្យសម្តីទៅកាន់អ្នកទាំងនោះទោះបីជាចំថ្ងៃសីលក៏ដោយ។ បវរកញ្ញារូបនេះថាអ្នកដែលប្រមាថមកលើនាង នាងមិនខឹងនោះទេប៉ុន្តែអាណិតវិញហើយបើមានខ្លួនស្រូបយកឱ្យអស់ចុះយុគ៩នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWZwXx8H8fpOyNFPeIPCJf-0jBJaOZQVGqMSZKYLraPWmNr83mAFeEdynN9xCAXBU9ixNqJhNH0vqFln2XAiZ5sWN6HJtcpqWOnd4kPQNRBEV3Qmq7Smf1NX1EuoBO7j4aoDNhbUipFMzCjjH3CUY1HYGJmAj_AWQyM5fCS63HcstNWgx943KHBXpO1iXC/s2048/image_2025-11-13_14-13-20.png

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ស្រាប់តែចេញមកបង្ហោះសំណេរយ៉ាងដូច្នេះថា «ថ្ងៃនេះសូមបញ្ចេញមតិមួយទាន់ទំនេរ។ ប្រទេសជាតិកំពុងតែជួបទុក្ខលំបាក កាលៈទេសៈផុយស្រួយ តែសម្បូរណាស់អ្នកតែស្ករ អ្នកឆ្លៀតឱកាសយកលេសយកឈ្មោះជាអ្នកស្នេហាជាតិ មកជាន់ពន្លិចខ្មែរគ្នាឯង។ ចាកប្រធានខ្លាំងណាស់ ឯណាទៅ critical thinking? »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWjsX9fI7ede5trOSVzB7O7KSq2cknvBkxXHIyTSONKe4zpQEIhiafUmVy6B7Sya8nGB1CBFnw0U6bJwpJ13FSGLFREIdeBPDCdd2La2YSCl1hK0iyS9hJZAJWCNO7ccHcOfap3AR02QHQeVCQoL-RaVJOXI5j50v9X8EFpB-gbBjeDBnbkShy5zWFrMQ/s2048/image_2025-11-13_14-13-22.png
បវរកញ្ញារូបនេះបន្តទៀតថា «បើទំនេរណាស់ មកនេះមក ចុះទៅបេសកកម្មផ្ទាល់ជាមួយខ្ញុំ។ ខ្ញុំមិនចេះហូបជោរទេ។ ដរាបណាខ្ញុំនៅមានឈាមជ័រជាកូនខ្មែរ សីលធម៌ខ្ញុំនៅប្រកាន់ខ្ជាប់ជានិច្ច ទៅកាន់អស់លោកអ្នកដែលប្រមាថមកលើខ្ញុំ។ ខ្ញុំមិនខឹងទេ តែខ្ញុំពិតជាអាណិតទៅវិញ។ ចូលចិត្តណាស់រឿងថែមល្បោយ។ ហើយបើមានខ្លួនស្រូបយកឱ្យអស់ចុះ យុគ៩នេះ។ ខ្ញុំទុកចិត្តទាំងស្រុងលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កាលៈទេសៈដ៏ពិបាកមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhi6kBZrx1VVH3RWtTzwY4Pr_XY0qqmjJVP2aSMxDxzdGc9IauHJtef4h9BBdRb4qQd8LjAVKAORV44BZttpLLFXOuodEy_Ma-EqQhXIF4O-PiZ6kMEnIYOFG6xF9D8llZlRAu2q9MN1bzdtAF7r0sMlRdtrkNGJLZS8EYe9jnJs5V1uIzgNXGhxZwLY9Y/s2048/image_2025-11-13_14-13-23.png
មុននឹងបញ្ចប់សំណេរ រ៉េត សារីតា បានបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធ ជួយការពារថែរក្សាដល់ប្រជាជនខ្មែរ ប្រទេសដ៏ស្លូតត្រង់ឱ្យរួចផុតទុក្ខពីប្រទេសជិតខាងដែលគ្មានសណ្តាប់ធ្នាប់ គ្មានអ្នកដឹកនាំច្បាស់លាស់មួយនេះ។ សារីតា ថា «សូមកម្ពុជា មានពិភពលោកធ្វើជាសាក្សី និងទទួលបាននៅសុខសន្តិភាពពេញលេញ១០០% មកវិញ ឆាប់ៗខាងមុខនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzhhctFBN6rS1SpF1xlzQaLr8GCa-Ni_TjlSr3F3XxWZnnXkiNu-I-JhMxnqwxD2_bFDJzGpngXphtMjxCxhXnbIe3uYYfUd3FcIlURfIIlRIl907_tUz0AefAdOvFlilnVCmAm6lzmtEh-QDcc7YfqDpqHOz8NB1GvgzTu8UxAzbLGVFNy8aF92IFv6eZ/s2048/image_2025-11-13_14-13-25.png
មុននឹងបង្ហោះសំណេរខាងលើនេះ គេបានឃើញ រ៉េត សារីតា ចែករំលែកខ្លឹមសាររបស់រាជរដ្ឋាភិបាលជុំវិញហេតុការណ៍យោធាបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់។ យ៉ាងណាការចែករំលែករបស់ សារីតា ស្រាប់តែគេឃើញមានមតិរិះគន់ចំពោះនាង។ គេចាំបានថាកាលចុងខែតុលា រ៉េត សារីតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃមកកាន់នាងបន្ទាប់ពីមានការបង្ហោះថាកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរក្នុងពេលព្រះមហាក្សត្រីថៃ Sirikit សោយទិវង្គត៕