ប្រទេសថៃ ៖ ក្រោយប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្រោមហេតុផលកងទ័ពថៃជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យត្រៀមកម្លាំងទ័ព និងអាវុ.ធនៅតាមតំបន់ព្រំដែនដើម្បីប្រើប្រាស់សិទ្ធិការពារខ្លួន ។ លោកថា ការបញ្ចប់កិច្ចព្រមព្រៀងនេះមិនបាច់រាយការណ៍ប្រាប់ប្រធានាធិបតីអាមេរិកពីព្រោះប្រទេសថៃឯករាជ្យ មានអធិបតេយ្យភាព លោកមិនបារម្ភពីអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ទេ បើមិនអាចនាំចេញទំនិញទៅអាមេរិក ថៃនឹងរកទីផ្សារថ្មី ។ ប៉ុន្តែអតីតជំនួយការរដ្ឋមន្ត្រីការបរទេសបារម្ភពីការបាត់បង់មិត្តជាមហាអំណាចដោយសារនាយករដ្ឋមន្ត្រីថៃនិយាយប៉ះពាល់អាមេរិក និងធ្វើឱ្យអាមេរិកកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-of6U7xbGauC4RA1qgMautyG1g_KNMMEoC51Jcp_2-aAa02I2wEFp2Ucq5tLvozfIkPhyfC-2vfGYLqVulA7f5FI16U_3meyz6Sqa3kcwUd2ziyeqNQdeN2jApDzgNV5dehKnt7l_IqTcfmINxRgIqIBoPK1aLFgKlagjY5VfugQeeQS5fdkLYtmvk00/s1024/photo_2025-11-13_09-26-52.jpg

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អតីតជំនួយការរដ្ឋមន្ត្រីការបរទេស លោក រ៉ាត់ ឆាលីចាន់ និយាយថា ពាក្យសម្តីរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលនិយាយមិនខ្លាចអាមេរិកដំឡើងពន្ធទំនិញថៃខ្ពស់ គឺអាចបង្កគ្រោះថ្នាក់ដល់ប្រទេសថៃ ខណៈកន្លងមក នាយករដ្ឋមន្ត្រីថៃនិយាយពីថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ព្រំដែនខេត្តស្រះកែវ ។ លោកយល់ពីថៃចាំបាច់ត្រូវការពារអធិបតេយ្យ ផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ និងបង្កើនវិធានការកងទ័ពយ៉ាងតឹងរ៉ឹងដើម្បីចាត់ការកម្ពុជា ក្រោយថៃចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មីនៅតំបន់ព្រំដែន ប៉ុន្តែការនិយាយប៉ះពាល់អាមេរិកដែលជាមិត្តរបស់ថៃអាចនឹងខាតប្រយោជន៍ ។ តើនាយករដ្ឋមន្ត្រីថៃនិយាយដើម្បីអ្វី? តើថៃនឹងទទួលបានប្រយោជន៍ច្រើនជាងការខាតបង់ មែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltIzWNi2mPbjXiOJbCXNi6wAU0vw4_unrsP6vwLpTN0-Mt9Woh8avIUHMG6oqqJKxThcfz4Qv2tSRPYeS3ciREF0CAz8vB-rNGtrQNNFDQZKL9N0WwyrJDCPODsxotEWKIq1hsWHrgE39zyd3jndQpx9_VWpMYgp2MWtYbUtJAYO2tVsY6pRQABBI20lK/s1200/photo_2025-11-12_11-25-56.jpg

នាយករដ្ឋមន្ត្រីថៃបាននិយាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា មិនបារម្ភពីអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ ហើយអាមេរិកមិនអាចដាក់សម្ពាធលើថៃដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាទេ ដែលការនិយាយបែបនេះនឹងធ្វើឱ្យកម្ពុជាទទួលបានប្រយោជន៍ខ្លាំងបំផុត ។ ការនិយាយប៉ះពាល់អាមេរិកនឹងធ្វើឱ្យថៃបាត់បង់មិត្តជាប្រទេសមហាអំណាចនៅលើពិភពលោក ថែមទាំងជំរុញឱ្យកម្ពុជាមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMSEYOBohK_uq2Q7dt5zpjL7HNtFcpFs5y7iwS_ThVWoZ5dfubbpTbWjB7cx1b-T2gMr_kifkPzQ312Nue_OiLcxTDwEQ-54Pm8b8iOc7D7eTMurhXsdsA4u_crKmHUweC1HeJnicURn9kgXLAdPR83TPuRMI-mgvho48vmJdeRQtq9psPFnu7yAqSu6N9/s1280/photo_2025-11-12_11-25-54.jpg

លើសពីនេះ ក្រៅពីបាត់បង់មិត្តជាប្រទេសមហាអំណាចលើពិភពលោកហើយ វានឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋថៃផងដែរ ដោយសារអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ ដែលបណ្តាលមកពីពាក្យសម្តីមិនពិចារណារបស់នាយករដ្ឋមន្ត្រីថៃ ។ បន្ទាប់ពីបង្ហាញអាកប្បកិរិយាមិនកោតខ្លាច និងប្រឆាំងជាមួយអាមេរិក តើនាយករដ្ឋមន្ត្រីថៃបានពិចារណា និងទទួលខុសត្រូវចំពោះពាក្យសម្តីរបស់ខ្លួនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYCzqObjWTvT6hC-tex_UJakj4YrCbkjuSaaPiUqwxnzGB2i6JrTUdUXRen1AcYPl-qN44mcnUy5xL-yW0I_mna_ii_kJiXrCqStuZ0dAIClvHkxhcHmn3M3X0o_76nTcgdWUE_iUqHzxQAKAZe2tvLX95WX6Syo_IYHc1wpT2RsTyiHoOOFnqeXjNXfD/s905/photo_2025-11-07_14-05-48.jpg

អតីតជំនួយការរដ្ឋមន្ត្រីការបរទេស លោក រ៉ាត់ ឆាលីចាន់ បន្តថា ថៃចាំបាច់ត្រូវការពារអធិបតេយ្យ ផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ និងបង្កើនវិធានការកងទ័ពយ៉ាងតឹងរ៉ឹងដើម្បីចាត់ការកម្ពុជា ប៉ុន្តែការនិយាយប៉ះពាល់អាមេរិកដែលជាមិត្តនោះ តើនាយករដ្ឋមន្ត្រីថៃនិយាយដើម្បីអ្វី? តើថៃនឹងទទួលបានប្រយោជន៍ច្រើនជាងការខាតបង់ មែនទេ? ពាក្យសម្តីរបស់លោក Anutin ទាំងលើកមុន និងលើកនេះ មិនធ្វើឱ្យថៃទទួលបានប្រយោជន៍ឡើយ ប្រទេសដែលទទួលបានប្រយោជន៍ខ្លាំងបំផុតនាពេលនេះ គឺកម្ពុជា ។ វាគួរឱ្យបារម្ភណាស់ តើលោក Anutin មានគោលបំណងអ្វីឱ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយមិនកោតក្រែងអាមេរិក និងមិនចាប់អារម្មណ៍លោក Donald Trump ដំឡើងពន្ធទំនិញថៃដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។ ពាក្យសម្តីនេះធ្វើឱ្យមជ្ឈដ្ឋាននានាបារម្ភពីការបាត់បង់ប្រយោជន៍ ជាពិសេស បាត់បង់មិត្តជាប្រទេសមហាអំណាច នៅទីបំផុត ថៃនឹងក្លាយជាប្រទេសឯកកោដោយសារការឈ្លានពានកម្ពុជា ៕