ទីនីន ដែលជាអ្នកលក់អនឡាញមានប្រជាប្រិយភាពមួយរូបបានស្នើសុំដោយក្តីអង្វរឱ្យប្រជាជនខ្មែរសហការគ្នាពហិការទំនិញថៃត្រឹម១ឆ្នាំសិនក៏បានបើថាមួយជីវិតដាច់ខ្យល់ស្លាប។ ស្របពេលស្ថានការណ៍តាមព្រំដែនហាក់ប្រឈមបញ្ហាតានតឹង ទីនីន បានត្រៀមយកស្បៀងទៅតាមបន្ទាត់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrbTh7blORETezvIW-rgDMMjl0uG6vMx7TyH1sqkYDc5FaWf2WXH-EsKLSzwzaEurtILxG9YtoLa9ZpLoYjCeeho6Zap5h-XmBVoTF6d2ua1caIqrFKEsH6pDjCB7I7Yx4IaQDga7INpJkJVcB3Icxin8fK1LVcgAGRmYZSNaHe-tDXOPFaK9qn1Ec01P/s1920/image_2025-11-12_13-52-04.png

នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីនីន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា « ខ្ញុំសុំអង្វរនៀក ពហិការត្រឹមមួយឆ្នាំសិនក៏បានដែរបើថាមួយជីវិតទៅដាច់ខ្យល់។ សុំមួយពេលនឹងសហការគ្នាសិនមក អត់ឃើញពួកគេវធ្វើបាបយើងម៉េចទេហ្អី ហើយផ្លូវឈ្នះវាមានតែបែបនេះទេ អត់យល់ៗៗៗៗៗៗៗៗៗៗៗ»។ សំណេរមួយនេះបានទាក់ទាញអ្នកលេងបណ្តាញសង្គមឱ្យចូលទៅបញ្ចេញមតិយោបល់ជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBh5RvwUbxjofRDh3M2HNbv1pNjI6_1Aq77xEcm4d7oQ1V5YBkXzUbHEVIvQxaaSgS9XbdvSTByVLJsnoTPpgTXQ8sq_aDiEXUJerHEzdoEsBe_Encbn6fI_6IvN_CURRJzKNmfOHcZI-yBB2MXF_sKP5VrBNpk9YKDNXzwGeSeCaIz__QtWuAXY8CSnpr/s2048/image_2025-11-12_13-52-01.png
ការបង្ហោះសំណេរខាងលើរបស់ ទីនីន ទំនងដោយសារតែឃើញអ្នកមួយចំនួនភ្លេចខ្លួនដោយវិលទៅប្រើទំនិញថៃវិញទាំងសភាពការណ៍នៅមិនទាន់ល្អទាំងស្រុងខណៈដែលដល់ថ្ងៃត្រូវដោះលែងកងទ័ពទាំង១៨នាក់ បែរជាពួកគេបង្កហេតុមានករណីដើរជាន់មីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjujC67rcoEe5ahqz89L3FtTGd-fOiIWAZXBPngfhpE8FBxsG9ae4gCQBRtMJhn9HuBXsMg-jJsbRlGRV9DyjYtKGUAUISsiy5lyQkOw3Et2BZLOjcm6_4-F1kRN37KJfCZUk2hGvo8acheIJozQtzHOIeLSx8mom8QjvS2te1h9vzIJpo_-f2vchvSSygR/s731/image_2025-11-12_13-52-00.png

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកលក់អនឡាញសម្តីឆៅរូបនេះក៏បានចេញវីដេអូមួយដោយបង្ហាញពីបំណងរបស់ខ្លួននឹងត្រៀមស្បៀងយកទៅតាមព្រំដែនក្នុងរយៈពេល២ថ្ងៃទៀត។ ទីនីន ថាស្ថានការណ៍ពេលនេះគឺចាប់ផ្តើមចង់ជ្រួលច្របល់នាងមានបំណងយកស្បៀងដូចជាមី មីសួរ កាហ្វេ ដើម្បីយកទៅព្រំដែនហើយប្រសិនជាមានបងប្អូនចង់ចូលរួមគឺអាចចូលរួមបានមិនថាជាថវិកាឬអីវ៉ាន់នោះទេ។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួន ទីនីន ថា ដូចជាលើកមុនដែរនាងនឹងអាប់ដេតទិញទំនិញអស់ប៉ុន្មានក៏ដូចជាចំនួនអីវ៉ាន់ឱ្យបានច្បាស់លាស់កុំបារម្ភលើចំណុចនេះ៕