រាជធានីភ្នំពេញ៖ សម្ព័ន្ធ ព្រីនស៍ គ្រុប បានចេញមកបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងដែលថា លោក ចេនហ្ស៊ី ដែលជាប្រធានបានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បី រឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រុមហ៊ុន ព្រីសន៍ គ្រុប បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដោយបញ្ជាក់ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ទៅលើលោក ចេនហ្ស៊ី បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និង សហគមន៍ពាក់ព័ន្ធដែល សហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។.jpg)
ការចេញប្រកាសសេចក្តីថ្លែងការណ៍បដិសេធនេះ ស្របពេល សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining Pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ។.jpg)
ប្រភពដដែលបានឲ្យដឹងទៀតថា មជ្ឈមណ្ឌលចិនមួយនេះ បានប្រៀបធៀបករណីនេះថា ជា «ពាលស៊ីពាល» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ របាយការណ៍នេះបានរៀបរាប់អំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅពេលដែល Bitcoin មានតម្លៃប្រហែលជិត ១៥ ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ន មានត្រូវបានលួចចេញពីលោក ចេន ហ្ស៊ី។ បន្ទាប់ពីនោះ លោកចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ប៉ុន្តែគ្មានការឆ្លើយតបទាល់តែសោះ។
.jpg)
ចំណុចដែលគួរឱ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ ឆ្នាំ ដែលជារឿងខុសប្លែកពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿន។ មជ្ឈមណ្ឌលចិនខាងលើបានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពី «អង្គភាព Hacker កម្រិតរដ្ឋ»។ នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ដំណើររឿងនេះបានឈានដល់ចំណុចកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌ លើលោក ចេន ហ្ស៊ី ពីបទពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងបានប្រកាសរឹបអូស Bitcoin ចំនួន ១២៧,០០០ BTC។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួចពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។.jpg)
គួរបញ្ជាក់ថា របាយការណ៍នេះក៏បានរកឃើញដែរថា ការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកថា មូលនិធិទាំងអស់មានប្រភពពីអំពើខុសច្បាប់ គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួន ដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះ រួមទាំងការជីករ៉ែដោយឯករាជ្យ និងការទូទាត់ពីបណ្តុំអ្នកជីករ៉ែផងដែរ៕










