តារារ៉េប តី ដែលទើបទម្លាក់បទថ្មីក្នុងទ្រនំថ្មីត្រូវបាន LiFTED Asia ដែលជាគេហទំព័រផ្សព្វផ្សាយតារារ៉េបក្នុងតំបន់អាស៊ីបានចុះផ្សាយពីបទថ្មីរបស់នាង។ តី គឺជាតារាចម្រៀងរ៉េបនារីទី២របស់កម្ពុជាដែលមានការចុះផ្សាយនៅលើគេហទំព័រនេះបន្ទាប់ពី ទេព បូព្រឹក្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU6kIPpYQPGppq9Muijsf1UgZArYExxehVVxP58RoUbTZThIP0NtmBZfvRQzWQlD8tcDi_kKrl3N7xfNOMgKQIVO6qMLzxgAmq2LAxUaCEZlQlZTv_hpHvkVBMbaFvJXEDuwvccvpgcWlZ4_x6njuU-LJGpyshhODU23Ouy1OB6udFxCVcY1LI-TUXtQQW/s1776/image_2025-11-11_14-52-42%20(2).png

ប្រិយមិត្តមួយចំនួនអាចនឹងជ្រាបមកហើយថា តី ដែលល្បីបទ «វាយម៉ាលុយ» បានក្លាយជាអ្នកចម្រៀងស្រីក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ។ កាលពី៨ ខែវិច្ឆិកា តី បានចេញបទចម្រៀងទោលដំបូងក្នុងផលិតកម្មថ្មីមានចំណងជើងថា «មិនចុះចាញ់»ដែលបង្ហាញពីការមិនចុះចាញ់របស់មនុស្សស្រីក្នុងសម័យថ្មី ពុះពារគ្រប់បែបយ៉ាងដើម្បីឆ្ពោះទៅមុខជានិច្ច។ អ្វីដែលធ្វើឱ្យទស្សនិកជនការចាប់អារម្មណ៍គេហទំព័រ LiFTED Asia ដែលផ្សព្វផ្សាយពីតារារ៉េប វណ្ណដា ជាច្រើនដងបានចាប់អារម្មណ៍ស្នាដៃថ្មីរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMU7Uo6j5kolQ9PLyRQyRppLsp5FwKj6btx5_iW94tVgvlzlfhM4vfV0EH9qAJiBx5ht8eH6U1pexPfBEzyHGwRbC-Dsyo43y5HaUakVZOytJ221O8OndbvUZ9z2RHGvBaQwmZN-Jg9cKNkyYxHFntQd2P-i0-qRv4sLKxyrwtj4xMrg83mwnF7qJf2GQa/s1290/image_2025-11-11_14-52-47.png

នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ LiFTED Asia បានចុះផ្សាយពីបទថ្មីរបស់ តី ដែលបញ្ជាក់ច្បាស់ៗជាមួយនឹងចំណងជើងថា តី ជាតារារ៉េបកម្ពុជា។ មែនទែនទៅ គេហទំព័រនេះធ្លាប់បានចុះផ្សាយពី Ruthko ដែលជាតារាក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69aNgcUQdORPKDgHqVfM8P5zPAys92vqFmZ3LL-Y91K5rVJFzetOI6yesv523UXhX7YDC4WwioSJak6jOb6dITt9bz33zR7-UBogskO2U33pc6HF7c49wykaSVGYLuLC_7nVIjS0vdAO7WFZrCRkqwiZ-wrRPb9H2DXKXqmvlsGeFmf9xlx3x_I0TyyNS/s854/image_2025-11-11_14-52-49.png

គួរបញ្ជាក់ផងដែរថា តី គឺជាអតីតអ្នករាំម្នាក់របស់តារាចម្រៀង មាស សុខសោភា បន្ទាប់មកបានតស៊ូក្លាយជាអ្នកចម្រៀងរ៉េបម្នាក់ទទួលបានផ្លែផ្កាតាមរយៈបទ «វាយម៉ាលុយ» ដែលបានចេញកាលពីឆ្នាំ២០១៨។ បន្ទាប់មកនាងបានចុះកុងត្រាជាមួយនឹងផលិតកម្មរាម ក្នុងឆ្នាំ២០២១ ប៉ុន្តែបានប្រកាសកាលពីដើមឆ្នាំ២០២៤ បញ្ចប់កុងត្រាជាមួយផលិតកម្មរាម។ នាពេលនោះមានការសង្ស័យថា តី អាចនឹងចូលទ្រនំបារមី ប៉ុន្តែពេលនេះនាងគឺតារាចម្រៀងក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន៕