អ្នកបង្កើតមាតិកា ឆេចហ្សី បានចេញវីដេអូមួយដោយនិយាយថាផ្លូវថ្មើរជើងចតុមុខឬ Walk Street លែងសុវត្ថិភាពទៀតហើយបន្ទាប់ពីនាងត្រូវបានគេលួចទូរសព្ទ។ កញ្ញាបានបង្ហាញការសោកស្តាយនិងព្រួយបារម្ភចំពោះកន្លែងទេសចរណ៍ព្រោះកាលណាមិនសុវត្ថិភាពគេលែងចង់ទៅទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvJKxVSPGkMRBTW68cvHt_QYp32nBzHyF3MEWgh2Xi3KGNO_9k6mUj4tKjm3cXKTPG_u6OpK4_tP_s5KuIw0vezgKLCkcIvt6Fe_dp4rySgMfmsui4n9IUYVfE7tvvw-6r9d07QYbttr2wqKJfHZJWBzVh0UWyRPvqSiiGr39gKaW_bBrsxqQttaAE1KP/s1896/image_2025-11-11_09-37-39.png

តាមរយៈវីដេអូដែលបង្ហោះនៅយប់ថ្ងៃទី១០ ខែវិច្ឆិកា អ្នកបង្កើតមាតិកា ឆេចហ្សី បាននិយាយថាវាពិតជាគួរឱ្យសោកស្តាយដែល Walk Street ជាកន្លែងទេសចរណ៍មួយផ្តល់ចំណូដល់អ្នកលក់ មកជាកន្លែងមួយដែលអសុវត្ថិភាពធ្វើឱ្យមនុស្សលែងចង់ទៅធ្វើឱ្យបាត់បង់ចំណូលធំមួយ។ កញ្ញាបានបន្តថាមួយរយៈក្រោយនេះ នៅ Walk Street មានករណីលួចកាបូប លួចទូរសព្ទ មានការកើនឡើងហើយនាងក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjukYp98Ji2brhjqVBd1filATelVhNGgKCzGEj8HTypkFODd0P0eI8d6EfYh6wBvlaS7gTsOhAaAsuMy9eqmfcndlZkwqsANnuJzakMB7SYk7ta_Cs7aIXCuetFEH0SEDf0HxKSMKFpVyHISbxTBUkuGBPkigt4A9a7aKBuZ-cxss6sZqWUx0TLi4PcJPXx/s2048/image_2025-11-11_09-37-40.png

ឆេចហ្សី បានរៀបរាប់ថាកាលពីថ្ងៃសៅរ៍ នាងបានទៅលេង Walk Street ដោយបានពរក្មួយហើយដាក់ទូរសព្ទនៅក្នុងកាបូបត្រឹមតែ៤-៥នាទីប៉ុណ្ណោះរកទូរសព្ទលែងឃើញ។ ភ្លាមៗបានយកទូរសព្ទផ្សេងខលទៅប៉ុន្តែត្រូវបានបិទ ដែលនេះអាចបញ្ជាក់ថាមិនមែនជាការធ្វេសប្រហែលធ្វើជ្រុះ តែគេបានលួចយកទៅបាត់ហើយ។ ក្រោយមកនាងក៏បានដាក់ពាក្យបណ្តឹងនៅមុខវត្តដែលនៅ Walk Street ប៉ុន្តែនៅមិនទាន់ទទួលបានដំណឹងអ្វីទេនៅពេលនេះខណៈអ្នកនៅជុំវិញខ្លួនថារបស់តែបាត់ហើយគឺបាត់ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLsDDdOPG0oT9TGpQWtbxwsIYn96vHk6hFgSezEwHLuWiINLZmLtPH7DfWDxLgzIrLV8ktKcBolFpNeii_6hpYrraWiwGvTKv2FP0Sh7Vg_rLnQkx198sEiYtLDyb7kz7AEgTIFXHR9t5XWip3ze4koRGfLxDY7s6HwCOEQkIV4F9VSPOvBJg-5d2J4Ulw/s2048/image_2025-11-11_09-37-50.png
អ្វីដែលធ្វើឱ្យនាងកាន់តែមិនស្រួលចិត្តនោះគឺនាងឃើញ អ៊ំពូមីងដែលមនុស្សអាយុច្រើនមកពីខេត្តមកលេងនៅ Walk Street ហើយបាត់របស់គឺពួកគាត់ភ័យស្លន់ស្លោរ ខណៈទម្រាំបានរបស់មួយៗមានការសន្សំយូរ។ ឆេចហ្សី ថានាងជាជនរងគ្រោះប៉ុន្តែនៅមានជនរងគ្រោះដែលពិបាកជាងនាងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_fwpJo1Er98yVJ6VKDsCQ5nAnpyKCyN_dIvq5hZ3ITKEeZy8lBFiaT8fs1j9Avl2teYQf6h5s_RveovXt7gpicRtxTjWkLROg_uBNMHv6uZidx5elE4HbLwyLjfatfI8NAYvYOaSkY-fKN7hOaoI05OKAs-_kS-hXh7GlBjp8HC0FRgXGWNEuKtiSfb8S/s2048/image_2025-11-11_09-37-52.png

ជាចុងក្រោយអ្នកបង្កើតមាតិការូបនេះបានផ្តាំផ្ញើទៅកាន់អ្នកទៅកម្សាន្តឱ្យថែរក្សាទ្រព្យសម្បត្តិខ្លួននៅពេលដើរកម្សាន្តនៅ Walk Street ហើយកុំទៅកន្លែងណាចង្អៀតៗ ខណៈដែលនាងក៏លែងមានទំនុកចិត្តក្នុងការទៅលេង Walk Street ទៀតហើយ៕