ប្រទេសថៃ ៖ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនបណ្តាលឱ្យដាច់ជើងនិងរងរបួសពេលដើរល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏ប្រកាសថា ថៃនឹងផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ពីព្រោះបារម្ភពីការបង្កអសន្តិសុខ និងឧក្រិដ្ឋ.កម្មឆ្លងដែន ថៃមិនអនុញ្ញាតឱ្យពលករខ្មែរធ្វើការបន្តទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuuM9LHGxSE-LaftDkSFcgWaj1g10xHd00Kds8N4HbZo7MfZpqK5fAfv6k3ukAc_bHse4gztOvEltFTDpRoD5J4o0WfdATcOMUX_L2QXHvKCZVq6tIXiJVoH4jtrRnFCcg3UGNrpPotY-T_UGrHGmnpkUjM4NFP2AVf8YtZWSWVNyv6QyDv61rm-QEv2uJ/s680/photo_2025-11-11_09-11-26.jpg
កាលពីថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានបញ្ជាឱ្យពន្យារពេលការចុះហត្ថលេខាលើសេចក្តីព្រាងរបស់ក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេសតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ។ សេចក្តីព្រាងនេះធ្វើឡើងដោយរដ្ឋាភិបាលគណបក្សភឿថៃក្នុងអំឡុងពេលលោក Phumtham Wechayachai ធ្វើជានាយករដ្ឋមន្ត្រីស្តីទី ក្រោមហេតុផលចាំបាច់ត្រូវត្រួតពិនិត្យទិន្នន័យឱ្យលម្អិត និងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEAQTqkfTy3BhAVexqHWetPviNRr4qXYFzR1fqr8aSjxoxpIYFH-xGZTU3Tca0A_Kd_0HsHEy0D5PcKBuYw5pKj0dIMebJ911pdwb916PKPNQTpSvqZB8-otGSCBWQfg5wtyX49Q9qWP5TKfqb8c5sDXqDyE5GKdTMp8oi5LZESF7lrZD8A5rUQtAkvmV/s800/photo_2025-11-11_09-11-26%20(3).jpg

បច្ចុប្បន្ន មានពលករខ្មែរធ្វើការនៅថៃជិត១សែននាក់ ដែលមានប័ណ្ណការងារផុតសុពលភាពតាំងពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានរដ្ឋាភិបាលថៃអាណត្តិមុន (រដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់) អនុញ្ញាតឱ្យធ្វើការនៅថៃបន្តក្នុងករណីពិសេស ដោយសារថៃបិទព្រំដែនជាឯកតោភាគី ។ ប៉ុន្តែក្រោយពីកងទ័ពថៃ២នាក់ជាន់មីននៅខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃមិនអនុញ្ញាតឱ្យពលករខ្មែរធ្វើការបន្តទេ ដោយសារបារម្ភពីពលករខ្មែរបង្កអសន្តិសុខ, លួចចូលដីថៃខុសច្បាប់ និងប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAK5OMtwl1tXOmvoTVW098609tnO2tf9QlguxqSaqiNnEX-02rKI4desHeIYnT0J3-vpNhZ_3Ru7WOnZ2GEzXlGOo9oew7LUriWbPitjh9EX38V78qt01EoTIRiZcOewW_R-jlXHAm8wgY-0-OV-vrfdTz5OUGx7dS_aOKEnMUEneSqyvBpbpHW5RKXrxE/s1280/photo_2025-11-11_09-11-26%20(2).jpg

លេខានាយករដ្ឋមន្ត្រី អ្នកស្រី ត្រៃសុលី ត្រៃសារៈណាក់គុន និយាយថា លោកនាយករដ្ឋមន្ត្រី Anutin ផ្តោតសំខាន់លើការគ្រប់គ្រងពលករបរទេសធ្វើការនៅថៃស្របច្បាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់អសន្តិសុខ និងសេដ្ឋកិច្ច ។ លោក Anutin ក៏បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារសហការពិនិត្យមើលទិន្នន័យពលករបរទេសយ៉ាងលម្អិតថា តើពួកគេធ្វើការស្របច្បាប់ដែរឬទេ?

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានសម្រេចឱ្យពលករបរទេសសញ្ជាតិខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលមានប័ណ្ណការងារផុតសុពលភាពអាចស្នាក់នៅ និងធ្វើការនៅថៃបន្តរយៈពេល១ឆ្នាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ប៉ុន្តែសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមុនពេលចូលជាធរមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNGzNrXxYO3HyrqHPwI5GbfXbePgjAkIg3lrKU_U41F3G0h9ZHMC5Yvw-UaA-n24CxEpEStWZzdXn-P8oNzb_p0NQqTPfkUKdxBwxXr9BnzlI0d10pyr2hXi1cpMtHOmVkjQb6lI2GrDZyMzJMd7k1mU_DddV3Ddx2Kse3oO9dS60ShmHYJM43taikXE4/s860/image_2025-08-19_16-48-10.png

អ្នកស្រី ត្រៃសុលី បន្តថា រដ្ឋាភិបាលថ្មីនឹងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង និងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរ លុះត្រាតែទទួលបានទិន្នន័យ និងឯកសារផ្សេងៗត្រឹមត្រូវ ដើម្បីផលប្រយោជន៍ប្រទេស និងពលរដ្ឋថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6f5t6ysH9G3pGkqdyOM5ZPFsrdMQxCTODuwzGU4noIvNfSeCFeT_fAFwatBrQVK3qxJUjFBHBMqx494JaOeYtmVqK23MPYo2k0FarFS0kmwwDGUHjYMNDOWchud140yhHsWszKGb_CJYf7LIe5oq2Aca943cBsmPNMIQts4i8f2hesiSytoZdf48cE3DU/s1024/photo_2025-08-19_16-10-55.jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃប្រកាសមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនដាច់ជើងនិងរងរបួសពេលល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ ថៃមិនអនុញ្ញាតឱ្យពលករខ្មែរដែលផុតសុពលភាពប័ណ្ណការងារស្នាក់នៅថៃបន្តទេ ហើយអាចប្រឈមនឹងសមត្ថកិច្ចថៃចាប់ខ្លួនក្រោមហេតុផលធ្វើការខុសច្បាប់ ៕