ភ្នំពេញ៖ បើតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ ឧបនាយកដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឲ្យដឹងថា ក្រុមការងាររដ្ឋាភិបាល បានចុះមូលដ្ឋាន ស្រុកបន្ទាយមាស បាននិងកំពុងគិតគូរក្នុងការប្រែក្លាយតំបន់ទេសភាពភ្នំគុហារហ្លួង ឲ្យទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅស្រុកបន្ទាយមាស ក៏ដូចជាប្រជាជនទូទាំងប្រទេសផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRboNMeQj9guhZrcbf2I2dXYIGuhZhgZn59coSyUe0VkVv9T_5jOnsIkhCBxguSolrj24XA5TWNA6n0tQvK_cfvedjpH6Vz3MqsjvDEQJqWTNZ5Y7BTV-awbRa_ouEaaQVg0Xve36cq1n2L78VRp-dbh46LIZvibhY7UyKmG8F_G3q26RLm3OjWGmtgQAS/s960/photo_2025-11-10_16-33-18.jpg
លោកឧបនាយកដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រែក្លាយ គឺធ្វើតាមរយៈការរៀបចំផ្លូវចូល ចំណតឡាន បន្ទប់ទឹកស្អាត តូបលក់អាហារសមរម្យ ដែលនឹងធ្វើឱ្យតំបន់រមណីយដ្ឋានបំបាំងកាយនេះកាន់តែភាពទាក់ទាញបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm0ikfWpQZRvN5yx-wnPhktT2l25QNmFc_Xy9Voegge0QScT4wgCMhWW-dMMiEh9s8MD8UG3LmAPPqgBBS0AF5Cz6qTHiUl1R4eMwaoxdlgrPEFB12mg4IZ-OA_S3saMf3SVy6FRyLkrik5aN7vuwmTR66XqY0FwbE4wDlFO-cE0dr3TsKgeBGWs2iyniK/s1280/photo_2025-11-10_16-33-19.jpg

សូមជម្រាបថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ភ្នំនេះមានរូងភ្នំដ៏ធំដែលជាជម្រកនៃហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលផ្តល់ជីធម្មជាតិសម្រាប់សហគមន៍មូលដ្ឋាន និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមិនទាន់មានការអភិវឌ្ឍន៍ពេញលេញនៅឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCsfhDybBXdVHb-kq3ubxMOKXxoCoMshxuWlotOogC0P5_MH5Vr-WbIf9ixLttf6RGBCyXrMYYzefybnPG8-svRIgxJZrcfhv4pdhkR6mqmZZZkiiyQIX_fIdMqBXV2RQ92-l-KbmsrYFR0YKMcDiMLTnye1yAc6SdeO36lcOCOupo_Hy8tDAElo_XdXgM/s1200/photo_2025-11-10_16-33-20%20(2).jpg

ត្បិតនៅទីកន្លែងស្ថិតនៅរាងបំបាំងកាយបន្តិច តែតំបន់នេះតែងតែទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅទស្សនាមិនដែលខាន ដោយសារមានសម្រស់ធម្មជាតិព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធល្អ ជាមួយបរិយាកាសស្ងប់ស្ងាត់ឮតែសំឡេងចាបយំ ដែលសាកសមបំផុតសម្រាប់អ្នកចង់គេចចេញពីជីវិតទីក្រុងដ៏មមាញឹក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5IlZFDBTic9t5TuAc-e6_q8hhec6bjppVZ-tn8Kl46azrGJJJGtOKbEeg96fil_j3Ru5pXruqc6XSSfGMclgf9zLyNSd2GFv3UVSyitTHHyKgHGffHfq4ywRDdk0JAx5YH-Iuzfq3IH9SthZgGvJBry7WBooq7lAqss1vUtwD3o_Dq_XL6ez2GdkDS3-N/s994/photo_2025-11-10_16-33-18%20(2).jpg