ប្រទេសថៃ ៖ ដូចការសន្និដ្ឋានមិនខុស ថៃបានលើកយកករណីកងទ័ពខ្លួន២នាក់ជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាលឱ្យដាច់ជើងនិងរងរបួស មកធ្វើជាហេតុផលមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសវិញ បើទោះជាកម្ពុជាបានអនុវត្តតាមលក្ខខណ្ឌនានារបស់ថៃក៏ដោយ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃប្រកាសពន្យារពេលដោះលែងវីរកងទ័ពកម្ពុជាក្រោយពីកងទ័ពខ្លួនជាន់មីននៅខេត្តស៊ីសាកេត និងបញ្ជាឱ្យត្រួតពិនិត្យជាមីនចាស់ឬថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon Narkphanit បានប្រកាសពន្យារពេលដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ។ លោកបញ្ជាឱ្យផ្ញើលិខិតតវ៉ាពីការផ្ទុះមីនបណ្តាលឱ្យកងទ័ពខ្លួនដាច់ជើងនិងរងរបួស ទៅកាន់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបញ្ជាទៅកាន់មេបញ្ជាការកងទ័ពភូមិភាគទី២ ឱ្យត្រួតពិនិត្យ តើជាមីនចាស់ឬថ្មី ។ ជំហ៊ានដំបូង មេបញ្ជាការកងទ័ពភូមិភាគទី២ សន្និដ្ឋានថា ជាមីនថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon និយាយថា កងទ័ពថៃ២រូបបានជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ពេលកំពុងយាមល្បាតបណ្តាលឱ្យម្នាក់ដាច់ជើងស្តាំ និងម្នាក់ទៀតរងរបួស ដែលហេតុការណ៍នេះកើតឡើងនៅតំបន់ប្រាសាទព្រះវិហារ និងភ្នំទ្រព្យ ដែលថៃកំពុងបណ្តេញកងទ័ពកម្ពុជាឱ្យចាកចេញ ។ លោកបានបញ្ជាឱ្យមេបញ្ជាការកងទ័ពភូមិភាគទី២ ត្រួតពិនិត្យតើជាមីនចាស់ឬថ្មី? បើតាមសន្និដ្ឋានថា ជាមីនថ្មី ។ រីឯវីរកងទ័ពកម្ពុជាទាំង១៨រូបដែលត្រៀមដោះលែង គឺត្រូវពន្យារពេលសិនដោយសារកងទ័ពថៃជាន់មីន ។ យើងនឹងជជែកលម្អិតរឿងនេះ បើរកឃើញថា កម្ពុជាមានចេតនាធ្វើឱ្យកងទ័ពថៃរងរបួស នឹងមានបញ្ហាខ្លាំងជាងនេះមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb1TBPNmUHmgqA7oBtyQKSKVbImBAHZVU51zTb2QBDLohsVBUk6X7XhUbElLvvmlb42osV0K3BNhXLLe4QhZgZ151nc2xSn3K-Y7A-NHR2Sv6j6SkfclgZZq4dOOBqCsx5Lml1sL8wV8BWZNv6YLBw6Q0iQtOusECH9v-6XNh86zxoboRveXBuEkizyzeo/s1200/photo_2025-11-10_13-48-30.jpg

នៅថ្ងៃដដែល លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាលថៃថា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសថៃតវ៉ាទៅកាន់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អំពីកងទ័ពថៃជាន់មីនពេលដើរល្បាតនៅព្រំដែន ដើម្បីចាត់វិធានការ, ជួយសង្គ្រោះ និងរាយការណ៍ពីហេតុការណ៍ជាន់មីនជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbxTvg3ZBAfls91ep4boIeVgQaymv5q-qBf50nuXf_a10uah6Ae5IbTxdB9YasLqn0lMIg59cMHGVplIBwdoPVUNDSslYqrJqnJ0pNVDkbJN3BLHqY1CJlOWRSeyV9ym-o-qKZMUuSBYGpmKbclDKmNf7DKpxRElqdZdZzD4XC23rgyW3bWHOnrwRPm1Gi/s1280/photo_2025-11-10_13-48-32.jpg
លោក Anutin បានទទួលសេចក្តីរាយការណ៍ពីកងទ័ពជើងគោករឿងកងទ័ពថៃជាន់មីននៅតំបន់ហួយតាម៉ារៀ បណ្តាលឱ្យដាច់ជើងនិងរងរបួស គឺលោកមិនសប្បាយចិត្តយ៉ាងខ្លាំងដោយប្រកាសផ្អាកកិច្ចព្រមព្រៀងផ្សេងៗជាមួយកម្ពុជា និងឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសរាយការណ៍ប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចាត់វិធានការយ៉ាងឆាប់បំផុត ។ នាយករដ្ឋមន្ត្រីថៃបានណែនាំកងទ័ព និងស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងការព្យាបាលកងទ័ពរងរបួស ព្រមទាំងរាយការណ៍ពីស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb1TBPNmUHmgqA7oBtyQKSKVbImBAHZVU51zTb2QBDLohsVBUk6X7XhUbElLvvmlb42osV0K3BNhXLLe4QhZgZ151nc2xSn3K-Y7A-NHR2Sv6j6SkfclgZZq4dOOBqCsx5Lml1sL8wV8BWZNv6YLBw6Q0iQtOusECH9v-6XNh86zxoboRveXBuEkizyzeo/s1200/photo_2025-11-10_13-48-30.jpg

មុននេះ កងទ័ពថៃបានប្រកាសត្រៀមដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ក្រោយពីកម្ពុជាអនុវត្តតាមលក្ខខណ្ឌនានារបស់ខ្លួន និងថាការដោះលែង គ្មានសម្ពាធពីអាមេរិក និងម៉ាឡេស៊ីទេ ។ ប៉ុន្តែក្រោយពីមានព័ត៌មានរឿងកងទ័ពថៃជាន់មីននៅខេត្តស៊ីសាកេត ថៃក៏កែប្រែពាក្យសម្តីរបស់ខ្លួនវិញ គឺគ្មានការដោះលែងវីរកងទ័ពកម្ពុជានាពេលឆាប់ៗទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNnsSC5cDmvtkpY3wgNkRZ7_hahzrokcKgZkHhNRkbvAt6Z9XYnsPhiN7L5mDrT6QVqyjjjtwgq79ykSunU3l9b0FALkEJ5a8xcvhU9FErKNQdKDFFUcGJ01Cv_oRI94wG3pNdfeRHF3U3vwX9iGulVHk61gfIol8A1-z-JcfPzIDIG2cYJiudDp4Iyj4/s1200/photo_2025-11-10_09-54-07.jpg

គួរបញ្ជាក់ថា ថៃតែងតែប្រើល្បិចចាស់ និងរៀបចំឆាកល្ខោនរឿងគ្រាប់មីនដើម្បីទម្លាក់កំហុសលើកម្ពុជាម្តងហើយម្តងទៀត ដោយយកលេសការផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកានេះ មកធ្វើជាហេតុផលមិនដោះលែងវីរកងទ័ពកម្ពុជា ។ ម្យ៉ាងទៀត ថៃនឹងមានហេតុផលប្រាប់អាមេរិកពីការមិនដោះលែងវីរកងទ័ពកម្ពុជា ខណៈប្រធានាធិបតីអាមេរិកប្រាប់ឱ្យថៃដោះលែងតាំងពីប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ៕