ប្រទេសថៃ៖ លែងលាក់បាំងហើយ! អតីតមេបញ្ជាការកងទ័ពភូមិភាគ២ថៃ លោក ប៊ុនសុីន ផាតក្លាង កាលពីថ្ងៃសៅរិ៍ បានសារភាពពីទង្វើមិនគោរពកោតខ្លាចច្បាប់អន្តរជាតិរបស់ខ្លួនដោយបើកចំហរថា លោកបានប្រឆាំងនឹងរដ្ឋាភិបាលថៃដែលបញ្ជាឲ្យឈប់បា.ញ់ក្នុងអំឡុងពេលធ្វើសង្គ្រា.មជាមួយកម្ពុជាកាលពីខែកក្កដាកន្លងទៅ ដោយសារតែលោកចង់ដណ្តើមយកមកទីតាំងដែលកម្ពុជាបានវា.យបណ្ដេញកងទ័ពថៃមកកាន់កាប់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

យោងតាមសារព័ត៌មាន The Nation នាយប់ថ្ងៃអាទិត្យទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះផ្សាយពីពាក្យសំដីរបស់លោក ប៊ុនសុីន ផាតក្លាង អនុប្រធានកងទ័ពជើងគោកបច្ចុប្បន្ន ដែលបានថ្លែងដោយបើកចំហរចំពោះមុខអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីជួបជុំសាធារណមួយថា លោកទទួលស្គាល់ថាលោកបានល្មើសនឹងបទបញ្ជារបស់រដ្ឋាភិបាលអណត្តិមុនរបស់ថៃ ក្នុងការបញ្ជាឲ្យមានការឈប់បា.ញ់ប្រហារភ្លាមៗត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនបានផ្ទុះឡើង។

លោកអះអាងថា ការសម្រេចចិត្តរបស់លោក គឺផ្អែកលើតម្រូវការចាំបាច់ ក្នុងការការពារទាហានថៃដែលឈរជើងនៅជិតតំបន់ជម្លោះ។ លោកបន្ថែមថា ដោយសារតែពេលវេលាប្រថុចញ៉ុច ហើយការរង់ចាំដំណោះស្រាយពីរដ្ឋាភិបាលត្រូវចំណាយពេលយូរ ដូច្នេះកាតព្វកិច្ចដំបូងរបស់ខ្ញុំគឺការពារកងទ័ពរបស់យើង” ខណៈពេលដែលសង្កត់ធ្ងន់ថាសកម្មភាពរបស់លោកត្រូវបានធ្វើឡើងសម្រាប់តែគោលបំណងការពារខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

ទោះជាយ៉ាងណាក៏ដោយ ជុំវិញការទទួលស្គាល់របស់លោក ប៊ុនសុីន ពេលនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងច្រើននៅក្នុងរង្វង់អ្នកនយោបាយ ដោយអ្នកតាក់តែងច្បាប់មួយចំនួនអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើរឿងនេះថាតើសកម្មភាពរបស់លោកបានរំលោ.ភលើខ្សែសង្វាក់បញ្ជាដែរឬអត់។

គួរជម្រាបថា ក្រោយរយៈពេល៦ម៉ោងបន្ទាប់ជម្លោះប្រដាប់អាវុធបានផ្ទុះឡើង រដ្ឋាភិបាលអណត្តិមុនរបស់ថៃបានចេញបញ្ជាឲ្យកងទ័ពខ្លួនបញ្ឈប់ការបា.ញ់ភ្លាមៗ ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀត និងបើកផ្លូវសម្រាប់ការចរចាការទូត។ ប៉ុន្តែបទបញ្ជានោះ គ្មានឥទ្ធិពលអ្វីទៅលើមេទ័ពភូមិភាគ២នៅពេលនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

យ៉ាងណាក៏ដោយ សកម្មភាពរបស់ ប៊ុនសុីន ផាតក្លាង ដែលហ៊ានចេញមុខទទួលស្គាល់ពីទង្វើរបស់ខ្លួនដូចខាងលើនេះ បានជំរុញឲ្យមានការជជែកដេញដោលយ៉ាងទូលំទូលាយ ដោយមនុស្សមួយចំនួន ចាត់ទុកលោកជាវិរៈបុរស ឯការសម្រេចចិត្តរបស់លោក គឺត្រឹមត្រូវបំផុត ខណៈដែលមនុស្សជាច្រើនផ្សេងទៀតព្រួយបារម្ភថា សកម្មភាពនេះកំពុងលាតត្រដាងពីការគ្រប់គ្រងដែលគ្មានប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងយោធាថៃ៕