McDonald’s ដែលជាភោជនីយដ្ឋានអាហារទាន់ចិត្តដ៏ល្បីល្បាញនៅលើពិភពលោបានសម្លឹងឃើញសក្តានុពលរបស់កម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhru0hJu6n_MjV4H2DCclMLE8lEB6tKLxNuUcRz5V55vuH2MLjxOY3j_D3fFQ1MtZBrM3fO_50p5SXYyn_u8jVRrzL0fQTmIGJ-rT4osr9ldNSks291L5_GyQoeAkqBwJ_lIGNU_SyXV55pqvGv9-QpIPze2LfOw28ZRtL1Ml1eNAU5x3OMv8dXQhnexHD/s1182/image_2025-11-08_10-43-24.png
នេះបើយោងតាមការលើកឡើងរបស់លោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ ក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation នៅចំពោះមុខ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nlZTok7PSS9y6FEXqiQSR3tfrsdGVWtqy0x9oCdTGQB3YRK5LpZ6pXMpvAG8w2brp68RIXucOdiscKT9CatEw1eYZmu0rwp2WjPbsF1ZDbp2fuBkrgLMXhI-f30-WZLTN3LeK3wTpgwvDNsxy9k5wgIIGeY70Jp2AwlHaeFf5PS4wmISVyhfD0CQf2xh/s1100/image_2025-11-08_10-43-25%20(2).png

ក្រុមហ៊ុន McDonald’s បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ ដើម្បីម្បីឈានទៅដល់ការបើកទីផ្សារនៅកម្ពុជា។ ក្នុងនោះរួមមាន៖

១.ការស្វែងរកដៃគូសិទ្ធិអាជីវកម្ម តាមរយៈការប្រមើមើលថាកម្ពុជាអាចផ្តល់នូវភាពជាដៃគូក្នុងស្រុក ដែលមានបទពិសោធន៍ប្រតិបត្តិការhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo6hTweSbCT-3p6HPYlFBl0AALyf_A05CQ1soJd-s5501PDPoEhaAXG4TU_XGML3Q-fJJ1aXsAuHVYfQ32bWfsU-ChEsKP1LSh-zBTjPvpylUE0Wyp12RV7UpA7uwz-0T9FtkBviaMK-w2UnaNXjdmZndqqbczI3OIvt25Kcz_R92QKXdnJKkbX96Fc4SR/s2500/image_2025-11-08_10-43-25%20(3).png

២. ការធានាអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Rigor) ប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព តម្លាភាព និងសុវត្ថិភាពម្ហូបអាហារខ្ពស់សម្រាប់គ្រឿងផ្សំសំខាន់ៗ ស្របតាមស្តង់ដារពិភពលោកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeMoco4PLhNauAJJ0KS3AXGLy_14gooyryn6tYCTw2IL4fDpK0YjDxmXizDZws9ZkMlBJcPd_t8lNJi74bJjei8hwo3t8c5gRYcLlP1U7X8KxASro774UAlXe_-OdgQwEDvgTMkLvpDheeVLj85ldy0_h-DP9EI7ORoVkoVL6_IxOy0jaul4NNtMbDrHgK/s1100/image_2025-11-08_10-43-27.png

៣. គឺការចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចពីផ្នែករដ្ឋ ពាក់ព័ន្ធនឹងស្ថិរភាពនៃគោលនយោបាយ និងលក្ខខណ្ឌវិនិយោគរយៈពេលវែងសម្រាប់ការបណ្តាក់ទុននេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYf94Wvt1NkL-L70bnZi77bwr654Oo5JDqzmVADQoYpsvJL8PhwFY2xHgb3JY51eYeiIJ_2-3DuCK5exfyRpC9f3446EdgrZMapf3FZt0cZYB8Ez588fojCTm763X1d3JHmDf7hIL7fO7IjNkhORgEoS2O-SQRrhnzkscbvLAgdInpCuyDRcm47G3gF3s/s1500/image_2025-11-08_10-43-28%20(2).png

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ការធានាថា៖”រាជរដ្ឋាភិបាលកម្ពុជា នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald’s”៕