ទីក្រុងវ៉ាសុីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានលុបចោលបម្រាមលក់អាវុ.ធការពារជាតិជាមួយកម្ពុជាជាផ្លូវការ ដែលបានន័យថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើទិញសព្វាវុ.ធ ឬឧបករណ៍យោធានានាពីសហរដ្ឋអាមេរិកសម្រាប់ការពារជាតិ ទៅតាមតម្រូវការនៃករណីនីមួយៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ។
.jpg)
បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ត្រូវបានសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យធ្វើឡើងដោយជោគជ័យនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី កាលពីចុងខែតុលាកន្លងទៅ មេដឹកនាំកម្ពុជា និងសហរដ្ឋអាមេរិក ក៏បានពិភាក្សាគ្នាលើចំណុចមួយចំនួនរហូតឈានដល់ការឯកភាពគ្នាទៅវិញទៅមក។ ក្នុងនោះ ទីក្រុងវ៉ាសុីនតោន បានសម្រេចលុបចោលការហាមឃាត់លក់អាវុធរបស់ខ្លួនលើប្រទេសកម្ពុជា ក្រោយដាក់ចេញនូវបម្រាមនេះអស់រយៈពេល ៤ឆ្នាំមកហើយ។.jpg)
ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកបែបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីនៃអគ្គនាយកដ្ឋានសង្រ្គាមរបស់អាមេរិក លោក Pete Hegseth បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រមុន ហើយភាគីទាំងពីរក៏បានយល់ព្រមចាប់ផ្តើម«សមយុទ្ធយោធាទ្វេភាគី»ដ៏សំខាន់រួមគ្នាឡើងវិញក្នុងពេលឆាប់ផងដែរ។
ការដកចេញនូវបម្រាម ហាមឃា.ត់ការលក់សព្វាវុធរបស់អាមេរិក មកលើប្រទេសកម្ពុជាដូចខាងលើនេះ គឺជាសម្រេចចិត្តក្រោមគោលនយោបាយថ្មីរបស់អាមេរិក ដោយលោក Marco Rubio គូសបញ្ជាក់ថា ការលើកលែងនេះ គឺផ្អែកលើការស្វែងរកសន្តិភាព និងការខិតខំរបស់ប្រទេសកម្ពុជា រួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាម៉េរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហើយការលក់សព្វាវុធនឹងត្រូវបានអនុញ្ញាតលើមូលដ្ឋានករណីនីមួយៗផ្សេងៗគ្នា។.jpg)
គួរជម្រាបថា ការដាក់សម្ពាធលើកម្ពុជាតាមរយៈការបិទបាំងមិនលក់សព្វាវុ.ធមកឲ្យប្រទេសកម្ពុជារបស់សហរដ្ឋអាមេរិក ត្រូវបានបានដាក់ចេញកាលពីឆ្នាំ ២០២១ ក្រោមរដ្ឋបាលលោក Joe Biden ដែលកាលនោះបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស អំពើពុករលួយ និងឥទ្ធិពលរបស់យោធាចិននៅកម្ពុជា។
យ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើនបានយល់ឃើញថា ការលើកលែងបម្រាមនេះ នឹងផ្តល់ឱកាសឱ្យប្រទេសកម្ពុជាធ្វើពិពិធកម្មភាពជាដៃគូការពារជាតិរបស់ខ្លួនកាន់តែសកម្ម និងកសាងទំនុកចិត្តឡើងវិញជាមួយសហរដ្ឋអាមេរិក៕










