ថ្មីៗនេះបវរកញ្ញា ប៊ី សុធារី បានចេញវីដេអូមួយបង្ហាញចង្ងល់ទាក់ទងនឹងផលិតផលថៃលក់មិនចេះអស់ស្តុក ខណៈនាងបានឃើញម្ចាស់ប្រ៊េនមួយរូបដែលល្បីខ្លាំងនៅស្តុកច្រើន។ នេះបានជំរុញឱ្យម្ចាស់ប្រ៊េនឡាកាម៉ូ រួមទាំង ម្ចាស់ប្រ៊េន យូរ៉ា ចេញប្រតិកម្មរបស់ខ្លួនឡើងមក។
.png)
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ប៊ី សុធារី Runner-up Miss Cosmo Cambodia 2025 បានចេញវីដេអូមួយដោយមានអក្សរក្នុងវីដេអូថា «ហេតុអ្វីលក់មិនចេះអស់?»។ ប៊ី សុធារី បាននិយាយថានាងឃើញថាមិនថានៅលើអនឡាញឬទីផ្សារធម្មតានៅតែមានទំនិញថៃទោះបីជាមិនច្រើនប៉ុន្តែនៅឃើញមួយចំនួន។ សុធារី ថានាងបានឃើញមានប្រ៊េនមួយដែលល្បីខ្លាំងបង្ហោះថាលក់លាងស្តុករបស់គាត់ចោលតាំងពីមានរឿងភ្លាមៗ តែមកដល់ថ្ងៃនេះគឺគាត់លក់មិនចេះអស់។ ប៊ី សុធារី បានបង្ហាញចង្ងល់ថាអីវ៉ាន់លក់មិនចេះអស់ឬមួយក៏បន្តផលិតជាមួយនឹងផ្ទះលេខ២ពីព្រោះវាមានរយៈពេលជាច្រើនខែមកហើយ។
ប៊ី សុធារី ថានាងចង់ឱ្យមានការរីកចម្រើនទាំងអស់គ្នាប្រសិនជាចង់ផ្តាច់ទំនាក់ទំនងផលិតផលជាមួយនឹងប្រទេសថៃទាល់តែអត់មានអ្នកលក់ទៀត ប្រសិនជាគ្មានអ្នកលក់ក៏គ្មានអ្នកទិញដែរបើមានអ្នកលក់គឺនៅតែមានអ្នកទិញដូច្នេះវាមិនបានផលនោះទេ។
បន្ទាប់ពី ប៊ី សុធារី បានចេញវីដេអូទាក់ទងនឹងការលក់លាងស្តុកមិនចេះអស់នេះបានជំរុញឱ្យអ្នកលក់អនឡាញបញ្ចេញប្រតិកម្មរបស់ខ្លួនឡើងមកដោយម្ចាស់ប្រ៊េនរូបនេះបានចែករំលែកការបង្ហោះរបស់ ប៊ី សុធារី ភ្ជាប់មកជាមួយនឹងខ្លឹមសារថា «យល់ពាក្យថាពហិការអត់បង យល់ពាក្យថាគាំងស្តុកចាស់អត់បង មិនមែនផលិតម្តង១០កំប៉ុងឯណា រាប់ម៉ឺនកំប៉ុងមុនសង្គ្រាម ចុះបើខ្មែរយើងគាត់ពហិការហើយនៅទិញតែភ្ងៀវខ្លះដែលគាត់អាណិត ឱ្យខ្ញុំដឹកយកទៅលក់នៅប្រទេសណា ? ពេលខ្លះខ្ញុំពិតជាហួសចិត្តនឹងការវិភាគរបស់គេស្រួល តែទាល់ម្ចាស់ប្រ៊េនសល់ស្តុកចាស់លក់មិនចេញបានយល់ទុកលំបាកមួយនេះ។សំណាងខ្ញុំទៅចុះដែលមានផលិតផលស្ក្រាប់ ប្រេងសង្វាសិប្បកម្មខ្លួនឯងផ្ទុះលុយចូល ចុះបើបងៗខ្លះ 885សុតឱ្យគាត់យកទៅចោលតាមប្រលោះណា»។
មិនត្រឹមតែ ចែយូរ៉ា ប៉ុណ្ណោះទេដែលឃ្នើសចិត្តជាមួយនឹង ប៊ី សុធារី ម្ចាស់ប្រ៊េន ឡាកាម៉ូ ក៏បានចេញ Live ទាំងទឹកភ្នែកបកស្រាយរឿងរ៉ាវផ្សេងៗរួមទាំងចង្ងល់របស់ ប៊ី សុធារី ផងដែរ។ ម្ចាស់ប្រ៊េនរូបនេះបាននិយាយថាខ្លួនមានអីវ៉ាន់ច្រើនលក់មិនទាន់ទើបតែ៣-៤ខែបើទោះបីជាមានការបញ្ចុះតម្លៃក្តី ហើយការផលិតលើកនេះគឺច្រើននិងមានគ្រប់មុខ។ ម្ចាស់ប្រ៊េនឡាកាម៉ូ ថាការលក់របស់ខ្លួនគឺខាតច្រើនមែនទែនហើយក៏មិនបានខឹងនឹង ប៊ី សុធារី ដែរគ្រាន់តែចង់មកបញ្ជាក់អីវ៉ាន់ដែលខ្លួនលក់គឺវាច្រើន៕










