ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រោយក្រសួងបានធ្វើការពិនិត្យ ឃើញថាបានរំលោភផ្លូវសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-B2NawTdwKkLQdwA6DHhdZUw539zmDkM-HVKxijkuJ2OUJnfu_Y387RSZM2YEP5hXnJW6rNvTa8WSD1p6G9LG_sWciHhKXtso541IkTjPJlIkioNIVJsu5ndlbw7HKV-Q44ewy1cDhVq1D6qDae99SxcPXfLcDVlHlu9M499wJ_YuQ_y-BGmbea_BZd3/s600/image_2025-11-07_10-42-37.png
សំណង់សាលារៀនជ័យថាវី បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4IJYRi1tKbPRQ_1Kt0xIWcPkGXo-OmLo0sPRirvTEx1ZW83FZpnURF94cZTwMuT8bB69UOI85pfFNnvua5cUiwr2MBomUTaol85aJiTsW6d4IAlrzb4xolIsAwOBLXAIFOkMY89C5H8DEvsvPGsWXBfpgqUu5XuL6z-FQXhR4Kzq9DHQahMQp4vOx1US/s1024/image_2025-11-07_10-42-39.png

បើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា៖”សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកកើតឡើងជាយថាហេតុ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHGe2HaiAfL6pijMxK23WIAho5YjTZFhdVMQhCPsJnX2kxiBUGGOh0u4fCd40qSPPUS8uVrXjHnc_sg-hTJHJogTghFwoiLTNAJX6jJExfsYcfk03zK2-DZpM_75la7Y1X6UfM7GtVtTRtv47Xa_4jsljjPLY2wiH5geBi9Enk83cfgNeSQuEatqk_1Au/s1043/image_2025-11-07_10-42-40.png

គួរបញ្ជាក់ថា សាលាជ័យ ថាវី ជាសាលាបង្រៀនគួរ ត្រៀមប្រលងឌីប្លូម បាក់ឌុប និងប្រលងយកអាហារូបករណ៍ទៅក្រៅប្រទេសដ៏ល្បី ជាយូរមកហើយ ដែលបានបង្កើតឡើង នៅឆ្នាំ១៩៩៣ ដោយលោកគ្រូ ជ័យ ថាវី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0gwPlO8eF3Nffo_yaWGStk0gvszMG51tzCY9mj6QCB0yq89QFVH0sXSloYwf6KoEIyq9H35WHOlS89bfQ5zYDAy08E1-DU9P_eSi270KZgEjggSX24QDuxtzjP_ZUC7lZh9v-az5xR4PZsp374akQGTDAM5JtPIOdrPlGckViZDyyNH__fK8i6nUgVAC/s1280/image_2025-11-07_10-42-41.png