លោក Mario Búcaro បានចូលកាន់តំណែងជំនួស Anne Jakapong  ជានាយកប្រតិបត្តិនៃ Miss Universe Organization ដោយបន្តពីអ្នកជំនួញថៃកែភេទរូបនេះ។ នៅថ្ងៃទី២៩ ខែតុលា អង្គបានបញ្ជាក់ថា Anne បានលាលែងពីមុខតំណែងកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។.png)
លោក Mario ធ្លាប់ធ្វើជាអនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៅ Miss Universe Organization តាំងពីខែមករា ឆ្នាំ២០២៤។ តាមការបញ្ជាក់របស់អង្គការនេះលោក Mario នឹងនាំមកនូវ «បទពិសោធន៍យ៉ាងទូលំទូលាយ»នៅក្នុងផ្នែកការទូតអន្តរជាតិ សេវាសាធារណៈ និងភាពជាអ្នកដឹកនាំរបស់អង្គការ។ នាយកប្រតិបត្តិថ្មីរូបនេះក៏ជាឯកអគ្គរដ្ឋទូតរបស់ប្រទេសហ្គាតេម៉ាឡាប្រចាំប្រទេសអ៊ីស្រាអែល ម៉ិកស៊ិក ប៊ុលហ្គារី និងស៊ីប និងជារដ្ឋមន្ត្រីក្រសួងការបរទេសហ្គាតេម៉ាឡាផងដែរ។.png)
ខណៈពេលដែលនៅ MUO លោក Mario បានដឹកនាំការចាប់ផ្តើមនៃគំនិតផ្តួចផ្តើម «Beyond the Crown» ដែលលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ការអប់រំ ភាពជាសហគ្រិន និងផលប៉ះពាល់សង្គមនៅខាងក្រៅការប្រកួតប្រជែង។ ក្នុងនាមជានាយកប្រតិបត្តិ MUO លោក Mario នឹង ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រីកវត្តមានរបស់អង្គការនៅទូទាំងទ្វីបអាម៉េរិក អឺរ៉ុប អាស៊ី ការ៉ាប៊ីន និងអាហ្រ្វិក និងការពង្រឹងបទពិសោធន៍បេក្ខនារី ខណៈពេលដែលរក្សាបាននូវសុចរិតភាព និងយុត្តិធម៌។.png)
ក្រុមប្រឹក្សាភិបាលនៃអង្គការបវរកញ្ញាចក្រវាលបង្ហាញទំនុកចិត្តទាំងស្រុងលើការដឹកនាំរបស់លោក Mario Búcaro ក្នុងការដឹកនាំអង្គការឆ្ពោះទៅរកយុគសម័យថ្មីនៃការរីកចម្រើន និងឥទ្ធិពលសកល។ ចក្ខុវិស័យរបស់លោកចំពោះបវរកញ្ញាចក្រវាលជាចលនាទូទាំងពិភពលោកដែលអបអរសាទរភាពពិតប្រាកដ ការផ្លាស់ប្តូរ និងការផ្តល់សិទ្ធិអំណាចនឹងបន្តបង្រួបបង្រួមវប្បធម៌ ពង្រីកឱកាសសម្រាប់ស្ត្រី និងលើកកម្ពស់តម្លៃដែលកំណត់ម៉ាកយីហោរបស់ Miss Universe។
Anne Jakapong បានចូលកាន់តំណែងជា CEO បវរកញ្ញាចក្រវាលក្នុងខែតុលា ឆ្នាំ២០២២។ នៅឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាក្រុមហ៊ុន JKN  របស់អ្នកជំនួញថៃរូបនេះបានប្រមូលបំណុលចំនួន ៤៤៣លានបាត។ ក្រោយមកនាងបានបញ្ជាក់ថា ពួកគេគ្រាន់តែធ្វើការកែតម្រូវកាលបរិច្ឆេទទូទាត់ប្រាក់បន្ទាប់ពីក្រុមហ៊ុនបានស្នើសុំពន្យារពេលនៃការសងប្រាក់វិញ។

នៅឆ្នាំដដែលនោះ Anne បានដាក់ពាក្យសុំក្ស័យធនចំពេលមាន «បញ្ហាសាច់ប្រាក់» ហើយខកខានថ្ងៃផុតកំណត់ដើម្បីសងមូលបត្របំណុលដែលមានតម្លៃប្រហែល ១២ លានដុល្លារ។ ពាក្យបណ្តឹងរបស់គណៈកម្មការមូលបត្រត្រូវបានប្តឹងទាក់ទងនឹង Anne ក្រុមហ៊ុនរបស់នាង JKN និងនាយករបស់ខ្លួន ដោយចោទប្រកាន់ថាពួកគេបរាជ័យក្នុងការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវ។.png)
នៅថ្ងៃទី ៧ ខែមិថុនា Anne ត្រូវបានគេរាយការណ៍ថាបានលាលែងពី JKN ចំពេលមានការចោទប្រកាន់ពីបទក្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុ។ នៅពេលនោះ MUO បាននិយាយថានាងនឹងនៅតែជានាយកប្រតិបត្តិ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ខ្លួន MUO បានពង្រីកការដឹងគុណរបស់ខ្លួនចំពោះ Anne Jakapong។ អង្គការ Miss Universe ថាការខិតខំប្រឹងប្រែងរបស់ Anne បានបន្សល់ទុកនូវកេរដំណែលយូរអង្វែងដែលនឹងបន្តជំរុញបេសកកម្មរបស់អង្គការនេះ ខណៈដែលឥឡូវនេះនាងផ្តោតលើគ្រួសាររបស់នាង។
ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីនេះកើតឡើងតិចជាងមួយខែមុនការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ៕
 
		 
	









