កូរ៉េខាងត្បូង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះរវាងប្រទេសកម្ពុជា និងថៃ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានបញ្ជាក់ពីតួនាទីរបស់ចិនក្នុងការលើកកម្ពស់សន្តិភាពក្នុងអំឡុងពេលនៃការដោះស្រាយជម្លោះព្រំដែននាពេលថ្មីៗនេះ។.png)
នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងពីបញ្ហាជម្លោះថ្មីៗនេះរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី 26 ខែតុលា ដោយលោក ត្រាំ ក៏បានចុះហត្ថលេខាធ្វើជាសាក្សីលើឯកសារនេះផងដែរ។
យោងតាមការចុះផ្សាយរបស់ Bloomberg ខណៈពេលដែលការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំបែបនេះជាធម្មតាតែងផ្ដោតលើការស្វាគមន៍ប្រកបដោយសុជីវធម៌ និងផ្ដោតលើគោលការណ៍ទូលំទូលាយ ការសម្រេចចិត្តរបស់លោក ស៊ី ក្នុងការលើកយកពីបញ្ហានេះឡើងមក គឺជាជំហានដោយចេតនារបស់ចិនក្នុងការលើកកម្ពស់សន្តិភាព ជាពិសេសឆ្លុះបញ្ចាំងពីសារៈសំខាន់របស់វា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីទាំងអស់។
ជាមួយគ្នានេះ លោក ស៊ី ជីនពីង បានថ្លែងតាមរយៈអ្នកបកប្រែថា “លោកប្រធានាធិបតី ឯកឧត្តម បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់សន្តិភាពពិភពលោក ហើយមានបំណងចង់ដោះស្រាយបញ្ហានៅក្នុងតំបន់ទាន់នៅក្តៅ។ ខ្ញុំក៏សូមកោតសរសើរចំពោះការចូលរួមយ៉ាងសំខាន់របស់លោកនៅក្នុងកិច្ចព្រមព្រៀងឈប់បា.ញ់នៅតំបន់ហ្គាហ្សាថ្មីៗនេះផងដែរ។.png)
លោក សុី បានថ្លែងបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសម៉ាឡេស៊ី លោកបានចូលរួមជាសាក្សីក្នុងការចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយលោកបានផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការចរចាដើម្បីបញ្ចប់ជម្លោះ។ ដូចគ្នានេះដែរ ប្រទេសចិនក៏បានជួយសម្របសម្រួលកម្ពុជា និងថៃតាមវិធីផ្ទាល់ខ្លួនរបស់យើង ក្នុងការដោះស្រាយជម្លោះព្រំដែន ហើយយើងបន្តលើកកម្ពស់កិច្ចចរចាសន្តិភាពដើម្បីដោះស្រាយបញ្ហាបន្ទាន់ផ្សេងទៀតនៅក្នុងតំបន់”៕










