ប្រទេសថៃ ៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺជាការបោះជំហ៊ានឆ្ពោះទៅរកសន្តិភាព កាត់បន្ថយស្ថានការណ៍តានតឹងនៅព្រំដែន និងស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ប្រទេសនានាបានបង្ហាញក្តីរីករាយជាមួយកិច្ចព្រមព្រៀងសន្តិភាពនេះ និងជំរុញឱ្យកម្ពុជា-ថៃស្តារទំនាក់ទំនងល្អរវាងគ្នាតាមរយៈការដកសព្វាវុធចេញពីព្រំដែន និងបើកព្រំដែន ប៉ុន្តែពលរដ្ឋថៃបែរជាមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពខ្លា.ចថៃចាញ់ប្រៀប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgakjpJwyEOkazHY92Xi71LwJXlZGiUFXzo-Ps5f-LRIbCP5zmpph9Skt-ADIudURYHf8dznl2YGfkoMAeSVKGGhtot9gKPkSnbhLWiXKenJF9O6s1LL6y4RiEt7mW6Bz44-KVZtjg-LlhVHlCqLzdvNyfkTj5ydofa_8ypXwqTJoZvAX2_v_suTWpHpIh6/s1280/photo_2025-10-29_09-49-09%20(2).jpg

កន្លងមក ពលរដ្ឋថៃបានប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រហូតដល់ធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីប្រឆាំងវត្តមានប្រធានាធិបតីអាមេរិក លោក Trump ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា ដោយពួកគេចោទប្រកាន់អាមេរិកលូកដៃក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងទាមទារឱ្យដោះស្រាយត្រឹមទ្វេភាគី ពុំចាំបាច់មានអន្តរជាតិពាក់ព័ន្ធ ។ ទោះជាពលរដ្ឋថៃប្រឆាំងក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ីដែលមានអន្តរជាតិចូលរួម ហើយកាន់តែធ្វើឱ្យពលរដ្ឋមិនពេញចិត្តខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkwMTM1TquP_ur6ZT65IqmZS3c6TCmqLhB7x7hTO9WhHQxRMieO2txVeF_HMSBiDi9MjI3L2ZzBpCmHl9SmWXAq_ZvSchqz5c9ZrmkHzm3zDR9fMaPr8LrwY60R14Z-mXOSp0DInwa9pE64XrKW8OZqttwdRLE0ij3Kx0HB7eF06znrOO2Zy7vJ6oQr8C/s1280/photo_2025-10-29_09-49-09.jpg

ពលរដ្ឋថៃមិនពេញចិត្តកិច្ចព្រមព្រៀងសន្តិភាព និងស្តីបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យថៃចាញ់ប្រៀបកម្ពុជា ជាពិសេស ទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ។ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី Anutin និយាយថា មានទំនុកចិត្តយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងសន្តិភាព គឺមិនធ្វើឱ្យថៃចាញ់ប្រៀបប្រទេសជិតខាងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitw9vvfvzJ6SpaQ_V2Hab8attzV5wznvfi1WFF2H16oSurXqVrupWq3AegbgNoUEs3bHQP5ajludplW7-yYhjUrf5CB5GQaoK4U7h6xHsaCd0fPvLdqJgVSawK170K7O_V6nPh9-fvwELf_EGxaCoJZMz9sQoApznKLs4_nqeYdmTTxD5v2cJmF5UYTFoa/s800/image_2025-10-28_08-25-46.png

មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២៩ ខែតុលា លោក Anutin នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ពីកងទ័ពកម្ពុជា-ថៃចាប់ផ្តើមពិភាក្សារឿងការដកថយកងកម្លាំងចេញពីតំបន់ព្រំដែនក្នុងរយៈពេល៣សប្តាហ៍ថា តម្រូវឱ្យកងទ័ពជជែកគ្នាយ៉ាងលម្អិតរឿងការដកកងកម្លាំង ពីព្រោះវាជាបញ្ហារសើប និងអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

លោកបន្តថា កងទ័ពទាំងសងខាងនឹងបន្តជជែកគ្នាពីការដកកងកម្លាំងនៅតំបន់ព្រំដែន ខណៈកន្លងមក ការជជែកគ្នារបស់ភាគីទាំងពីរប្រព្រឹតទៅដោយរលូន រហូតមកដល់បច្ចុប្បន្ន ភាគីទាំងពីរនៅតែស្ថិតក្នុងប្រតិបត្តិការតាមការរំពឹងទុក ។ កាលពីថ្ងៃទី២៨ ខែតុលា លោកបានពិភាក្សាជាមួយអគ្គមេបញ្ជាការ និងអគ្គសេនាធិការរងកងទ័ព លោក អ៊ុកគ្រីត ប៊ុនតាណុន ដែលបានចូលរួមកិច្ចប្រជុំ GBC កន្លងមក និងរៀបចំឯកសាររួម គឺលោក អ៊ុកគ្រីត បញ្ជាក់ថា គ្រប់ស្ថាប័នកងទ័ពបានប្រឹងប្រែងបំពេញការងារយ៉ាងម៉ឺងម៉ាត់ដើម្បីរក្សាផលប្រយោជន៍ជាតិជាចម្បង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

ករណីពលរដ្ឋថៃនៅព្រំដែនបារម្ភពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាចធ្វើឱ្យថៃចាញ់ប្រៀប គឺលោក Anutin បញ្ជាក់ថា ថៃមិនចាញ់ប្រៀបប្រទេសណាទេ លោកមានបទពិសោធន៍ផ្នែកចរចាច្រើនទាំងពាណិជ្ជកម្ម និងនយោបាយ ហើយការចរចាជាច្រើនលើកសុទ្ធតែទទួលបានលទ្ធផលល្អលើសការរំពឹងទុក ។ ប៉ុន្តែបញ្ហាសំខាន់ គឺដៃគូចរចាត្រូវតែទទួលបានភាពយុត្តិធម៌ លោកពិបាកពន្យល់ប្រាប់ពលរដ្ឋពីតិចនិកនៃការចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

ចុងក្រោយ អ្នកសារព័ត៌មានបានសួរនាំលោក Anutin ពាក់ព័ន្ធនឹងសង្គមថៃមិនទុកចិត្តកម្ពុជា បើទោះជាប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី ប៉ុន្តែលោក Anutin ពុំបានឆ្លើយសំណួរនេះទេ និងដើរចេញពីក្រុមសារព័ត៌មាន ៕